CNRP Vice President Kem Sokha on Sunday warned that the opposition party’s 55 lawmakers could relaunch their boycott of the National Assembly if the CPP continues to balk in electoral reform negotiations.
Speaking at a public forum in Pursat City, Mr. Sokha said that if the ruling party does not honor its pledge to reform the National Election Committee (NEC), as it agreed to on July 22, the CNRP would consider its options.
“If we’ve entered the National Assembly and they manipulate us and the NEC isn’t changed, we will hold a convention in Phnom Penh again and ask all the representatives of our national council…to make a decision: Should the CNRP’s lawmakers continue to sit in the assembly or leave and do something else?”Mr. Sokha said.
The CNRP ended its 10-month assembly boycott in August after the CPP promised to create a new NEC composed of four members from each party and a ninth neutral member.
In further talks that followed their entry into parliament, however, the CPP has imposed a number of conditions on the deal that the opposition says undermines its premise.
willemyns@cambodiadaily.com
ដោយ៖ ណាត សុភាព | ថ្ងៃចន្ទ ទី24 វិច្ឆិកា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
មេដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា បើ គ.ជ.ប ថ្មីមិនអាចបង្កើតចេញរួចទេ នោះគណបក្សនេះនឹងពិចារណាដើរចេញពីសភា ។
ការលើកឡើងរបស់លោកកឹម សុខា ធ្វើឡើងក្នុងវេទិកាជួបជាមួយក្រុមប្រឹក្សាជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការខេត្តពោធិ៍សាត់ ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលពីថ្ងៃអាទិត្យម្សិលមិញ ។
លោក កឹម សុខា អះអាងថាគណបក្សសង្គ្រោះជាតិធ្វើអ្វីៗ តែងសុំយោបល់ពីប្រជាពលរដ្ឋជាមុនសិន ។ លោកបញ្ជាក់ថា នឹងមានសន្និបាតនៅភ្នំពេញមួយទៀត ប្រសិនបើដូរ គ.ជ.ប ថ្មីមិនបាន ។ លោកមានប្រសាសន៍ថា «បើសិនថ្ងៃណាមួយយើងចូលសភាហើយគេបោកប្រាស់ យើងដូរ គជប មិនបាន យើងនឹងបើកសន្និបាតមួយនៅភ្នំពេញម្តងទៀត សួរទៅតំណាងរបស់រាស្ត្រ ក្រុមប្រឹក្សាជាតិទាំងអស់និងគ្រប់មូលដ្ឋានដើម្បីធ្វើសេចក្តីសម្រេច ថា តើគណបក្សសង្គ្រោះជាតិ តំណាងរាស្ត្រយើងគួរបន្តអង្គុយនៅក្នុងសភាទៀត ឬ ចេញមកក្រៅធ្វើអីទៀត?»
បណ្ឌិតវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច គាំទ្រការលើកឡើងរបស់លោក កឹម សុខា ដែលថាគណបក្សនេះគ្រោងដើរចេញពីសភា បើកែទម្រង់ គ.ជ.ប ថ្មីមិនបាន ។ លោកបញ្ជាក់ថា ជម្រើសរបស់លោក កឹម សុខា អាចរក្សាសំឡេងអ្នកគាំទ្របក្សប្រឆាំងនេះឲ្យបានយូរអង្វែង ។ លោកបញ្ជាក់ថា «ព្រោះគណបក្សប្រឆាំងមានបី សម្លុតមិនខ្លាច ទិញមិនលក់ ធ្វើអ្វីដើម្បីជាតិ ឥឡូវបើយើងធ្វើអាហ្នឹងដោះស្រាយមិនបានផង ថាតើយើងនៅដល់ណាទៀត។ អាហ្នឹងប្រសិនជាគណបក្សសង្គ្រោះជាតិ ហ៊ានធ្វើពហិកាទៅលើកិច្ចការហ្នឹង អាហ្នឹងយើងជឿជាក់ថា ទៅថ្ងៃអនាគតចាញ់មួយអាណត្តិដើម្បីឈ្នះច្រើនអាណត្តិ នេះវាជាការបង្ហាញពីទឹកចិត្តរបស់គណបក្សសង្គ្រោះជាតិ។ តែបើមិនដើរចេញហើយ កែមិនបានទៀត អាហ្នឹងខ្ញុំជឿជាក់ថា គណបក្សសង្គ្រោះជាតិនឹងបាត់បង់ការគាំទ្រនៅឆ្នាំ២០១៧» ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុមហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា បើគណបក្សប្រឆាំងដើរចេញពីសភា នោះនឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជួបបញ្ហាប្រឈមដូចគ្នា ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសង្គម ។ លោកបញ្ជាក់ថា គណបក្សទាំងពីរគួរតែបង្កើតវប្បធម៌ចរចាដោយបើកទូលាយ ហើយបក្សប្រឆាំងគួរអត់ធ្មត់ក្នុងការចរចាដើម្បីរកដំណោះស្រាយរួមមួយ ។ លោកថា «មានតែការចូលរួមទេ ដែលអាចធ្វើឲ្យការអនុវត្តកំណែទម្រង់ទាំងអស់ហ្នឹង បានប្រសិទ្ធភាព ហើយនិងការបើកចំហហ្នឹងឯង។ អ៊ីចឹងតួនាទីគណបក្សសង្គ្រោះជាតិ ត្រូវធ្វើរឿងហ្នឹងឲ្យខាងតែបាន ដើម្បីឲ្យមានការចូលរួម ឲ្យមានព័ត៌មានច្រើនទៅសាធារណជន ហើយមានការដេញដោលច្រើននៅក្នុងសេចក្តីព្រៀងច្បាប់ ឬគោលនយោបាយអីផ្សេងៗ គឺថាត្រូវឲ្យមានការជជែកដេញដោល គ្នាឲ្យច្រើន។ ពេលខ្លះរុញបានខ្លះ ពេលខ្លះរុញមិនបានខ្លះ អាហ្នឹងខិតខំនូវពេលវេលាច្រើនទៀត» ។
បច្ចុប្បន្នក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងចរចារៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់កំណត់ថា នឹងបញ្ចប់នៅពេលណានៅឡើយ បើទោះជាក្រុមការងារគណបក្សទាំងពីរអះអាងថា មានការឯកភាពគ្នាបានជាង៩០ភាគរយហើយក៏ដោយ ។ ចំណុចដែលបក្សទាំងពីរនៅខ្វែងគំនិតគ្នានោះគឺការកំណត់សញ្ជាតិ និងការដាក់ញាតិលោហិតចូលក្នុងសមាសភាព គ.ជ.ប ថ្មី ។ ប៉ុន្តែនៅមានចំណុចជាច្រើនទៀត ដែលស្ថិតនៅជាអាថ៌កំបាំងនៅឡើយ ដូចជានីតិវិធីក្នុងការជ្រើសរើសប្រធាន និងអនុប្រធាន គ.ជ.ប ក៏ដូចជាអគ្គលេខា និងអគ្គលេខាធិការរងជាដើម ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
1 comment:
Don't be "could" Do it...!!!!!! It's the right thing to do.
Post a Comment