A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 28 May 2014

Kem Sokha: Talks between the CPP and the CNRP could fail again because the CPP doesn't have the political will to resolve the national issues លោក កឹម សុខា៖ ការ​ចរចា​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​អាច​នឹង​បរាជ័យ​ជា​ថ្មី​ម្តង​ទៀត

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០
សមាសភាព​គណៈកម្មាធិការ​ចម្រុះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា (ជួរ​ឆ្វេង) ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នា​វិមាន​ព្រឹទ្ធ​សភា នៅ​ព្រឹក​ថ្ងៃ​១០ មីនា ឆ្នាំ​២០១៤។
RFA/Vohar Cheath
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ថ្ងៃ​ពុធ ទី​២៨ ឧសភា នេះ​ថា ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បរាជ័យ​ជា​ថ្មី​ម្តង​ទៀត ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​មួយ​ចំនួន។
គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​យល់​ព្រម​បន្ត​ការ​ចរចា​ឡើង​វិញ កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​ជប៉ុន ស្នើសុំ​ឲ្យ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​វិបត្តិ​នយោបាយ មុន​នឹង​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ការ​ចរចា​រវាង​តំណាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា បាន​ពិភាក្សា​អំពី​ចំណុច​មួយ​ចំនួន ក្នុង​ចំណោម ១៤​ចំណុច ប៉ុន្តែ​មិន​បាន​ឯកភាព​លើ​បញ្ហា​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទេ។
លោក កឹម សុខា បន្ត​ថា ការ​យល់​ព្រម​ចូលរួម​ចរចា​របស់​គណបក្ស​កាន់​អំណាច គ្រាន់​តែ​ជា​ការ​សាកល្បង ថា​តើ​គណបក្ស​ប្រឆាំង​ព្រម​បន្ធូរបន្ថយ​ការ​ទាមទារ​កែ​ទម្រង់​នយោបាយ​ឬ​ទេ៖ «ធម្មតា​គណបក្ស​ប្រជាជន​កម្ពុជា គាត់​ចង់​សាកល្បង​យើង គាត់​ដើរ​ទាក់ទង​នេះ ទាក់ទង​នោះ ក្រែង​យើង​ថយ យើង​ដូរ ដល់​យើង​អត់​ដូរ​ទៅ គាត់​អត់​ហ៊ាន​មក»
សមាជិក​ក្រុម​ការងារ​បច្ចេកទេស​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប អះអាង​ថា តំណាង​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ ពីព្រោះ​ថា​គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​ការ​ចរចា​ទេ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ។ ប៉ុន្តែ តំណាង​ក្រុម​ចរចា​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ចរចា​គ្នា​ជា​ថ្មី​ឡើង​វិញ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ពុធ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

with CPP only use a canon point to Hun sen head,he will stop and accept to cnrp.