A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 6 January 2014

Union leader Rong Chhun said he will attend the court hearing as summoned [He is accused of inciting to commit violence after the police's deadly crackdown on protesting garment workers on 3/1/14] លោក រ៉ុង ឈុន អះអាង​ថា​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ

មេដឹកនាំ​សហជីព​មួយ​ចំនួន​ដែល​រង​ការ​ចោទ​ថា ញុះញង់​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​តវ៉ា បាន​អះអាង​ថា នឹង​ទៅ​ចូល​បំភ្លឺ​តាម​ការ​កោះ​អញ្ជើញ​របស់​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ មករា ទាក់ទង​ការ​ចោទ​ប្រកាន់​ផ្សេងៗ របស់​រដ្ឋាភិបាល ឬ​ផ្នែក​ពាក់ព័ន្ធ។
ដោយ ដែន អយុធ្យា 2014-01-05
រ៉ុង ឈុន ៦១០
ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក ប្រារព្ធ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Tep Soravy
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មករា ថា នឹង​ទៅ​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​​តុលាការ​សាលា​​ដំបូង ហើយ​រូប​លោក​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​បង្ក ឬ​ញុះញង់​​ក្រុម​កម្មករ​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​ទៅ​លើ​កង​កម្លាំង​អាជ្ញាធរ​ជា​រឿង​មិន​ពិត។
លោក រ៉ុង ឈុន មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​គម្រោង​ដឹកនាំ​ក្រុម​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា​ ថ្នាក់ដឹកនាំ​សមាគម​គ្រូ​កំពុង​ប្រជុំ​ពិភាក្សា​គ្នា ថា​គួរ​ពន្យារ​ពេល ឬ​ក៏​បន្ត​រក្សា​ជំហរ​ឲ្យ​នៅ​ដដែល។
លោក​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​រូប​លោក​កំពុង​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​មិន​បាន​ចាក​ចេញ​ទៅ​​ក្រៅ​ប្រទេស ឬ​រត់​ចោល​ស្រុក​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ។
លោក រ៉ុង ឈុន បញ្ជាក់​ថា នឹង​បើក​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ជំហរ ឬ​សកម្មភាព​របស់​សហជីព​កម្មករ និង​សមាគម​គ្រូបង្រៀន​នៅ​ថ្ងៃ​អនាគត នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: