A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 6 January 2014

Sam Rainsey and party members commemorate protester deaths


 By Thmey Thmey
លោក សម រង្ស៊ី៖ ក្នុង​ជីវិត​ខ្ញុំ​ដើរ​តែ​បង្សុកូល​ឲ្យ​ខ្មោច​បាតុករ​និង​អ្នកស្នេហាជាត

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   05-01-2014, 9:17 pm) |  ដោយ ជា ធីរិទ្ធ
 



ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ប្រជាពលរដ្ឋ​មួយចំនួន​ចាត់ទុកថា គឺជា​ជន​ដែល​សាង​ប្រវត្តិសាស្ត្រ​កម្ពុជា ផ្នែក​ខាង​ដឹកនាំ​ប្រជាពលរដ្ឋ​ឲ្យ​ក្រោកឈរឡើង​តវ៉ា ធ្វើបាតុកម្ម ដើម្បី​ទាមទារ​សិទ្ធិសេរីភាព ឬ​ប្រឆាំងនឹង​រដ្ឋាភិបាល។ នៅថ្ងៃនេះ លោក សម រង្ស៊ី បាន​រៀបរាប់​ក្នុង​ឆាកជីវិត​នយោបាយ​រប​ស់​ខ្លួន អំពី​ការដើរ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ខ្មោច​វីរ​បាតុករ​និង​អ្នកស្នេហាជាតិ ​ជាច្រើន ដែល​ត្រូវ​គណបក្សកាន់អំណាច​ស​ម្លា​ប់។

«ក្នុង​ជីវិត​នយោបាយ​របស់ខ្ញុំ គឺ​ខ្ញុំ​បាន​ចូលរួម​ច្រើនដង​ពេក ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វីរៈ​បាតុករ ដែល​ស្លាប់​ដោយសារ​អំពើហិង្សា​នយោបាយ និង​អ្នកស្នេហាជាតិ​រាប់មិនអស់​ដែល​ត្រូវ​អ្នកមានអំណាច​សម្លាប់»។ នេះ​គឺជា​សំដី​រៀបរាប់​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពិធី​បង្សុកូល​ដើម្បី​គោរព​វិញ្ញាណ​ខន្ធ​បាតុករ​ដែល​បាន​ស្លាប់​ ដោយសារ​បង្ក្រាប​កាលពី​ថ្ងៃទី ០៣ កន្លងទៅ នៅ​ទីស្នាក់ការ​គណបក្ស​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។

មានទឹក​ក្រៀមក្រំ ស្ថិតនៅក្នុង​សម្លៀកបំពាក់​កាន់ទុក្ខ លោក សម រង្ស៊ី បាន​រំលឹក​ពី​វីរ​បាតុករ​ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ ១៩៩៧ ចំនួន ១៦ នាក់ សាកសព​កម្មករ អ្នកស្នេហាជាតិ​ជាច្រើន ដូចជា លោក ជា វី​ជ្ជា និង​លោ ឈុត វុទ្ធី ជាដើម ដែល​សុទ្ធសឹងតែ​រូបលោក​បាន​ចូលរួម​ប្រារព្ធ​ពិធី​បង្សុកូល​ឲ្យ​ទាំងអស់។ នៅ​ក្នុងន័យនេះ លោក សម រង្ស៊ី ចង់​បង្ហាញថា ក្នុង​ជីវិត​នយោបាយ​របស់លោក​ភាគច្រើន គឺ​ដើរ​តែ​បង្សុកូល​ឲ្យ​អ្នកស្លាប់​ដោយសារ​ការធ្វើ​បាតុកម្ម និង​អ្នកស្នេហាជាតិ​នានា​តែប៉ុណ្ណោះ៕

No comments: