កម្ពុជាឡើងការពាររបាយការណ៍សិទ្ធិមនុស្សនៅម៉ោង៨កន្លះល្ងាចនេះនៅហ្សឺណែវ
- Written by KSN
របាយការណ៍ស្តីពីបញ្ហា
សិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវក្រុមការងារនៃឧត្តមស្នងការអង្គការ
សហប្រជាជាតិប្រចាំទីក្រុងហ្ស៊ឺណែវលើកយកទៅពិភាក្សានៅល្ងាចថ្ងៃ
អង្គារនេះចាប់ពីម៉ោង៨និង៣០នាទីយប់តទៅ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការ
សិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានផ្សាយឲ្យដឹងនៅថ្ងៃអង្គារ
ទី២៨មករានេះ។ លោក ម៉ក់ សម្បត្តិ
អនុប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានឹងឡើងការពារ
របាយការណ៍សិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
ចាប់ពីម៉ោង២និង៣០នាទីរសៀលនេះ
ម៉ោងនៅប្រទេសស្វីស ត្រូវនឹងម៉ោង៨និង៣០នាទីយប់ម៉ោងនៅកម្ពុជា
ក្រុមការងារនៃឧត្តមស្នងការសិទ្ធិមនុស្សសហប្រជាជាតិនឹងស្តាប់
របាយការណ៍សិទ្ធិមនុស្សរបស់កម្ពុជា។ តាមការគ្រោងទុក
កិច្ចពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវចំណាយពេល
រហូត៣ម៉ោងកន្លះពោលគឺរហូតដល់ពាក់កណ្តាលអាធ្រាត្រម៉ោងនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានមួយរបស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុក
សិទ្ធិមនុស្សពីទីក្រុងហ្ស៊ឺណែវដែលចេញផ្សាយនៅថ្ងៃទី២៨មករានេះ
បានឲ្យដឹងថា គណៈប្រតិភូមួយរបស់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយ លោក
ម៉ក់ សម្បត្តិ
អនុប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានឹងឡើងការពារ
របាយការណ៍សិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
នេះគឺជាលើកទី២ហើយដែលកម្ពុជាត្រូវបង្ហាញខ្លួនចំពោះមុខក្រុម
ការងាររបស់ក្រុមប្រឹក្សាត្រួតពិនិត្យឡើងវិញអំពីសិទ្ធិមនុស្សជាសាកល
ដែលត្រូវធ្វើឡើងក្នុងរយៈពេលកំណត់មួយរបស់អង្គការសហប្រជាជាតិដែល
ហៅកាត់ថា UPR ។ការត្រួតពិនិត្យឡើងវិញអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាលើកទី១បាន បើកធ្វើឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០០៩។ ពេលនេះ រដ្ឋាភិបាលកម្ពុជានឹងត្រូវពន្យល់ដល់ UPR អំពីអ្វីដែលខ្លួនបានធ្វើបន្ទាប់ពីបានទទួលអនុសាសន៍ផ្សេងៗកាលពី ៤ឆ្នាំមុន។ ព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗនេះក៏អាចនឹងត្រូវលើកឡើងផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រុមការងារត្រួតពិនិត្យឡើងវិញអំពីបញ្ហា សិទ្ធិមនុស្សរបស់សហប្រជាជាតិ (UPR) ដែលបើកធ្វើជារៀងរាល់៤ឆ្នាំម្តង បានចាប់ផ្តើមកាលពីថ្ងៃទី ២៧ មករានៅទីក្រុងហ្សឺណែវ។ កិច្ចប្រជុំលើកនេះ មានរដ្ឋចំនួន ១៤ ដែលត្រូវឡើងការពាររបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួនក្នុងនោះក៏មាន កម្ពុជាដែរ។ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានអះអាងថា លោកនឹងទៅចូលរួមស្តាប់របាយការណ៍នេះដែរ។
អង្គការសិទ្ធិមនុស្សក្នុងស្រុកបានដាក់របាយការណ៍ស្តីពីបញ្ហា សិទ្ធិមនុស្សនៅកម្ពុជាជូនទៅ UPR រួចហើយ។ របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានស្រអាប់យ៉ាងខ្លាំង ដោយសារអំពើហិង្សារយៈពេលចុងក្រោយនេះ។ ព្រឹត្តិការណ៍បង្ក្រាបទៅលើបាតុកម្មកម្មករដែលបណ្តាលឲ្យមានមនុស្ស ស្លាប់៤នាក់ របួសរាប់សិបនាក់ និងចាប់ខ្លួន២៣ នាក់ ព្រមទាំងការរឹតបន្តឹងសេរីភាពសម្តែងមតិរយៈពេលចុងក្រោយនេះគឺជា ចំណោទធំធេងអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដែលរដ្ឋាភិបាលទំនងជា ពិបាកនឹងការពារ៕ ដោយៈ ប៉ែន បូណា - RFI
1 comment:
Thirty years after the civil war, with the continuatin of current government, and here we are on the United Nations Commenmoration in Memory of the Victims of the Holocaust, we are facing the horror of Hun Sen government start killing his own people who want a living salary, which suppose his job of the first place to provide opportunity. What do we have after 30 years? Natural resources have been exploited, land rub from Khmer and give to Chinese and Vietnamese. Islands? Land? they all getting less and smaller. Sad!
Post a Comment