A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 29 January 2014

ក្រុម​​សង្គម​​ស៊ី​វិល​​បន្ត​​យក​​ញត្តិ​​ដាក់​​តាម​​ស្ថាន​ទូត​ និង​​អង្គការ​​អន្តរ​ជាតិ​​នៅ​​ថ្ងៃ​ស្អែក

  • Written by 
ក្រុម​​សង្គម​​ស៊ី​វិល​​បន្ត​​យក​​ញត្តិ​​ដាក់​​តាម​​ស្ថាន​ទូត​ និង​​អង្គការ​​អន្តរ​ជាតិ​​នៅ​​ថ្ងៃ​ស្អែក
ក្រុមការងារ ​អង្គការ​សង្គម​ស៊ីវិល (CSOWG) ដែលមាន​ចំនួន​ជិត២០០អង្គភាព នឹង​បន្ត​យុទ្ធនា​ការយក​ញ្ញត្តិ​ទៅ​ប្រគល់ជូន​ស្ថានទូត និង​អង្គការ​អន្តរជាតិ​នានា​ចាប់ពី​ម៉ោង៨:៣០ ព្រឹក​ថ្ងៃ​ពុធ ទី២៩ ខែមករា ស្អែក​នេះ ដោយ​ចាប់ផ្តើម​ពី​ស្ថានទូត​សិង្ហ​បុរី រួច​បន្តទៅ​អង្គការ UNDP អង្គការ UNFPA អង្គការ UNIAP ស្ថានទូត​ប្រ៊ុយណេ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ចិន។
នេះ​ជា​ យុទ្ធនា​ការលើក​ទី​បី​ហើយ​ដែល​ក្រុមការងារ​សង្គម​ស៊ីវិល​ស្នើសុំ​ អន្តរាគមន៍​ពី​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​មិត្ត រួមទាំង​អង្គការ​អន្តរជាតិ ដើម្បី​ឲ្យ​មានការ​ដោះលែង​មនុស្ស២៣នាក់​ដែល​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ ពន្ធនាគារ​ត្រពាំង​ផ្លុ​ង បន្ទាប់ពី​ពួកគេ​ធ្វើការ​តវ៉ា​សុំ​ឲ្យ​មានការ​តំឡើង​ប្រាក់ខែ​កម្មករ កាលពី​ដើមខែ​កន្លងមក។

សូមបញ្ជាក់ថា ក្រុមការងារ​សង្គម​ស៊ីវិល បានចាប់ផ្តើម​ការ​ដង្ហែ​ញត្តិ​របស់ខ្លួន កាលពី​ថ្ងៃទី២១ ខែមករា ទៅកាន់​ស្ថានទូត​សហរដ្ឋអាមេរិក អង់គ្លេស បារាំង និង​អង្គការ​យូ​នី​សែ​ហ្វ ប៉ុន្តែ​ពេលនោះ មានការ​បង្ក្រាប​ពី​កងកម្លាំងប្រដាប់អាវុធ រហូតដល់​មានការ​ចាប់​មនុស្ស១១នាក់​ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ​អស់​រយៈពេល​ប្រមាណ៥ម៉ោង។

នៅ​ថ្ងៃទី២៣ ខែមករា ក្រុម​សង្គម​ស៊ីវិល​បាន​បន្ត​យុទ្ធនាការ​របស់ខ្លួន​ជា​លើក​ទី​ពីរ ប៉ុន្តែ​មិនមាន​ការ​ហែរ​ក្បួន​ឡើយ។ ស្ថានទូត​ដែល​បានទទួល​ញត្តិ​នាពេលនោះ​រួមមាន អាល្លឺម៉ង់ កូរ៉េខាងត្បូង អូស្ត្រាលី និង​ថៃ។ សម្រាប់​គម្រោង​នៅ​ថ្ងៃស្អែក ត្រូវ​កញ្ញា ឡុង គឹម​ហ៊ាង បុគ្គលិក​ក្រុមការងារ​សិទ្ធិ​លំនៅឋាន (HRTF) អះអាងថា នឹងមាន​ការហែក្បួន​ដោយ​ចាប់ផ្តើម​ចេញពី​ស្ថានទូត​សិង្ហ​បុរី៕ ប្រភពព័ត៌មានៈ គេហទំព័រថ្មីៗ

No comments: