Wednesday January 2014 , 22 Written by KSN
ក្រុងហាណូយៈ
ក្រុមសកម្មជនបានស្រែក ព្រមៗគ្នានូវពាក្យស្លោកជាច្រើន និងបានដាក់
ផ្កាកាលពីថ្ងៃអាទិត្យនៅឯការតវ៉ាមួយក្នុងក្រុងហាណូយ
ដោយប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នៃការឈ្លានពានរបស់ចិនលើ
ប្រជុំកោះដែលមានការប្រទូសរ៉ាយគ្នា នៅក្នុងសមុទ្រចិនខាងត្បូង។
ក្នុងឆ្នាំ១៩៧៤
នៅពេលទាហានអាមេរិកបានដកចេញពីវៀតណាម
ចិនបានឈ្លានពានប្រជុំកោះប៉ារ៉ាសែលដែលត្រូវ
បានកាន់កាប់ដោយរបបវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក។
ទាហានវៀតណាមជាង៧០នាក់បានស្លាប់
ក្នុងអំឡុងពេលនៃការឈ្លានពាន នោះ ហើយ
ចិនបានគ្រប់គ្រងប្រជុំកោះនោះ ចាប់តាំងពីពេលនោះមក។
ប្រទេសទាំងពីរត្រូវបានជាប់ក្នុង
ជម្លោះទឹកដីជាយូរជុំវិញប្រជុំ កោះប៉ារ៉ាសែល និងកោះ ស្រ្ប៉ាត់លី
ដែលប្រទេសទាំងពីរទាមទារ និងជារឿយៗមានការប៉ះទង្គិចគ្នាខាងការទូត
ជុំវិញការរុករកប្រេង និងសិទ្ធិនេសាទនៅក្នុង ដែនទឹកដែលមានជម្លោះ។
កាលពីថ្ងៃអាទិត្យ
ក្រុមសកម្មជនរាប់សិបនាក់បានដាក់ផ្កានៅឯបដិមារបស់លោក លី ថៃតូ
ស្ថាបនិកក្រុងហាណូយ និងឥស្សរជន ជាតិនិយម នៅកណ្ដាលរដ្ឋធានីនោះ។
ក្រុមសកម្មជនបានគ្រវីបដា និងស្រែកថា
«ប៉ារ៉ាសែលនិងស្រ្ប៉ាត់លីរបស់វៀតណាម!»
មុនពេលក្រុមប៉ូលិសរាប់រយនាក់ បានបង្ខំ ឲ្យពួកគេចាកចេញ។
សាស្រ្តាចារ្យ ង្វៀនក្វាងអា បានប្រាប់AFP
នៅឯព្រឹត្តិការណ៍នោះថា៖«យើងបានជួបជុំនៅទីនេះ ដើម្បីរំឭកដល់
ព្រឹត្តិការណ៍នោះពី៤០ឆ្នាំមុន»៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
1 comment:
and hun sen and rainsy both are the chinese govt friends...
hunsen is getting money [ aid and loans ] from china
rainsy wants china to mediate his fight with the regime... does this tell you anything about their plans and state of mind for the country?
Post a Comment