ព្រះមហាក្សត្រនឹងគង់ជាអាជ្ញាកណ្តាលបើបក្សទាំងពីរយាង
- Written by KSN
ភ្នំពេញៈ
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី
នឹងស្វាគមន៍តួនាទីជាអ្នកសម្របសម្រួលក្នុងការជជែកចរចារវាង
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
នេះបើតាមការឲ្យដឹងពីទីប្រឹក្សា និងជាសមាជិករាជវង្ស។
លោក អ៊ុំ ដារ៉ាវុធ
ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ
សីហនុ បានថ្លែងថា
ព្រះមហាក្សត្រនឹងមើលការខុសត្រូវទៅលើការជជែកណាមួយរវាង
គណបក្សទាំងពីរ ប្រសិនបើមានការស្នើសុំ។
លោកមានប្រសាសន៍ថា៖
«ព្រះមហាក្សត្រប្រាប់ខ្ញុំថា
ព្រះអង្គអាចនឹងធ្វើជាអាជ្ញាកណ្តាលដរាបណាភាគីទាំងពីរឯកភាពគ្នា
ស្នើសុំព្រះអង្គធ្វើជាអាជ្ញាកណ្តាលនិងសាក្សី»។
លោក អ៊ុំ ដារ៉ាវុធ
ក៏បានឆ្លើយតបផងដែរចំពោះសំណើរបស់ក្រុមអ្នកវិភាគនយោបាយ
ដែលបានអំពាវនាវឲ្យព្រះមហាក្សត្រធ្វើជានាយករដ្ឋមន្ត្រី
បណ្តោះអាសន្នរហូតដល់ការបោះឆ្នោតថ្មីមួយត្រូវបានធ្វើឡើង
នៅក្នុងលិខិតចំហមួយកាលពីម្សិលមិញដោយហៅការស្នើសុំនេះថា
មិនគោរពទៅតាមរដ្ឋធម្មនុញ្ញ។
លោកកត់សម្គាល់ថា៖
«ប្រសិនបើយើងចង់ដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃ
សូមចរចាគ្នារវាងអ្នកនយោបាយទៅ ដើម្បីស្វែងរកដំណោះស្រាយ
មិនចាំបាច់ អ្នកនយោបាយចូលនិវត្តន៍ ឬក៏អស់លោកបញ្ញវន្តបណ្ឌិត
ខ្លះដែលមានចក្ខុវិស័យមិនច្បាស់លាស់និយាយតាមការនឹកឃើញម្តង
និយាយថាត្រូវធ្វើបែបនេះ ម្តងថាធ្វើអ៊ីចេះវិញ មិនច្បាស់លាស់»។
លិខិតនេះបន្តថា៖ «សូមទុកព្រះអង្គទាំងពីរ ជានិមិត្តរូប ជាទីសក្ការៈរបស់ជាតិ ហើយកុំនិយាយអ្វីខុសពីរដ្ឋធម្មនុញ្ញ»។
នៅក្នុងលិខិតរបស់ លោក អ៊ុំ ដារ៉ាវុធ
ក៏បានបើករង្វង់ក្រចកពន្យល់ដែរថា៖ «ក្រោយការបោះឆ្នោតភ្លាមៗ
មានបណ្ឌិតខ្លះបានបញ្ចេញគំនិតរបស់ខ្លួនស្នើឲ្យព្រះមហាក្សត្រ
លោកចេញមកដោះស្រាយព្រោះជាតិកំពុងតែបែកបាក់។ ខ្ញុំមិនយល់
ដែលគាត់ប្រើពាក្យថាជាតិបែកបាក់ប្រជាជនដែលជាម្ចាស់ឆ្នោត
បានចេញមកបោះឆ្នោតឲ្យគណបក្សទាំងពីរជាអ្នកទទួលខុសត្រូវចំពោះការ
រៀបចំដឹកនាំកសាងជាតិ។ មានន័យថា
ជាតិបានសម្រេចឲ្យគណបក្សទាំងពីរ គឺគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិ គិតគូររឿងដឹកនាំប្រទេសជាតិ»។
ក្នុងលិខិតនោះក៏លើកពីរដ្ឋធម្មនុញ្ញ
មាត្រា ៧ ចែងថាៈ «ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ
ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ព្រះមហាក្សត្រទ្រង់ជាព្រះ
ប្រមុខរដ្ឋអស់មួយជីវិត។
អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ»។
លោក សុខ ទូច
អ្នកវិភាគម្នាក់ក្នុងចំណោមអ្នកវិភាគមួយចំនួនដែលបានចុះហត្ថលេខា
កាលពីសប្តាហ៍មុនស្នើសុំព្រះមហាក្សត្រសម្របសម្រួលរវាង
ភាគីទាំងពីរ បានថ្លែងកាលពីម្សិលមិញថា
ព្រះមហាក្សត្រមានតួនាទីនយោបាយសំខាន់មួយ
នៅក្នុងការដោះស្រាយជម្លោះនយោបាយបច្ចុប្បន្ន។
លោកថ្លែងបន្តថា៖ «មាត្រា ៨
(រដ្ឋធម្មនុញ្ញ) ចែងថា
ព្រះមហាក្សត្រព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ។
ដូច្នេះប្រសិនបើប្រទេសជាតិមិនឯកភាពគ្នា
ព្រះមហាក្សត្រត្រូវមានតួនាទីដោះស្រាយបញ្ហានយោបាយ។ យើងដឹងថា
ព្រះមហាក្សត្រមិនមែនជាអ្នកនយោបាយ។
ប្រសិនបើព្រះមហាក្សត្រជាអ្នកនយោបាយ
យើងនឹងមិនចាំបាច់ស្នើសុំព្រះអង្គធ្វើជាអាជ្ញាកណ្តាលនោះទេ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក
យឹម សុវណ្ណ កាលពីម្សិលមិញបានថ្លែងថា
មុនពេលសរសេរលិខិតស្នើសុំទៅព្រះមហាក្សត្រ
គណបក្សទាំងពីរត្រូវតែព្រមព្រៀងគ្នាអំពីរបៀបវារៈនៃការជជែក
ចរចា៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
3 comments:
for someone who has been well educated abroad , one would think that he would have plenty of great ideas to help improve the policies and politic of the country.... but that may be too much to ask from someone who does not care about his people/countrymen.
ក្នុងរឿងសាមកុក រាជវង្ស ហាន ជាស្ដេចក្មេងៗ
ត្រូវស្ថិតនៅក្រោមឥទ្ធិពល ពួកមន្ត្រីទាំងអស់
ពាក្យរបស់ ស៊ឺម៉ាអ៊ី ថា ស្ដេចខ្សោយ មន្ត្រីខ្លាំង
រាជបល្ល័ង្ករលំ ។ ហ៊ុនសែនដែលពូកែនោះមិនខុសពីឆាវឆាវឡើយ
ស្ដេចអត់អំណាចនេះញ័រដូចគេថ្ពេចកាលបានឮសំដី
ហ៊ុន សែន ព្រោះគេជាអ្នកបង្កើតស្ដេច គេរំលាយវិញក៏បានដែរ ដូចជាព្រះពុទ្ធសាសនា
ទេព វង្សអះអាងថាលោក អ្នកបង្កើតដែរ ពួក
រលត់មនសិការទាំងនេះ តើមានប្រយោជន៍អីដល
សង្គមខ្មែរ ?
King Norodom Sihamoni had a good life oversea, and he studied dance. What you expect?
I had a very terrible childhood, started fist fighting at age 7, and rose the rank of street battle commander by age 14. I studied Sun Tzu's Art of War to conduct warfare and outfought bigger, more numerous opponents.
Later I was lifted out of poverty and taught with German logic. I can play chess-blind fold.
I will be frank with you folks. Mr. Hun Sen is too smart and too powerful. If I put myself to oppose him, I would not know what to do.
-Drgunzet-
P.S. You folks can test how smart I am on this forum. I already read thousands and thousands of books.
Post a Comment