A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 22 January 2014

លោក សម រង្ស៊ី ជឿថា មានការ​ចំណាត់ការ​ខ្លះ​លោក ស ខេង មិនបាន​ដឹង​ឡើយ

  • Written by 
លោក សម រង្ស៊ី ជឿថា មានការ​ចំណាត់ការ​ខ្លះ​លោក ស ខេង មិនបាន​ដឹង​ឡើយ
ថ្លែង ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ រសៀល​ថ្ងៃទី២១ ខែមករា នេះ លោក សម រង្ស៊ី បាន​អះអាងថា បាន​ទាក់ទង​ជាប្រចាំ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលស្គាល់ថា ករណី​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​មួយចំនួន លោក ស ខេង មិនបាន​ដឹងលឺ​ឡើយ។
ការរៀបចំ ​សន្និសីទ​សារព័ត៌មាន​របស់​គណ​បក្សប្រឆាំង គឺ​ដើម្បី​បំភ្លឺ​ទាក់ទង​នឹង​ការលើក​ពេល​របស់​មេដឹកនាំ​គណបក្ស​ដែល​គ្រោង​ទៅ ​ជួប​អ្នកគាំទ្រ​របស់ខ្លួន​នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​នៅថ្ងៃនេះ។ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​អះអាងថា មាន​កម្លាំង​បាតដៃ​បី ចូល​បន្លំ​ខ្លួន​ដើម្បី​បង្ក​អំពើហិង្សា។

លោក សម រង្ស៊ី បាន​បញ្ជាក់ថា លោក​បាន​ទូរស័ព្ទ​ទៅ​លោក ស ខេង ដើម្បី​សួរ​មូលហេតុ​នៃ​ដាក់​កម្លាំង​បង្កប់​នេះ ប៉ុន្តែ​លោក ស ខេង ឆ្លើយថា ខ្លួន​មិនបាន​ដឹង​រឿង​ឡើយ។ ចំពោះ​បញ្ហា​នេះ លោក សម រង្ស៊ី ជឿជាក់ថា ការលើកឡើង​របស់លោក ស ខេង អាច​សម​ហេតុផល។ ជាក់ស្តែង​កាលពី​ការបង្ក្រាប​នា​ថ្ងៃទី២ ខែមករា កន្លងមក កងកម្លាំង​ឆត្រយោង បានធ្វើការ​បង្ក្រាប​លើ​ក្រុមបាតុករ​ដែល​អ្នក​ទាំង​នេះ មិន​ស្ថិតក្រោម​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ឡើយ។

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាងថា វេទិកា​រាប់រយ រាប់ពាន់​ដែល​គណបក្សប្រឆាំង​កន្ល​ង​មក​មិន​ដែលមាន​បញ្ហា​ឡើយ ប៉ុន្តែ​ក្រោយ​ការប្រកាស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​ទូរទស្សន៍​ទាក់ទង​នឹង​កម្លាំង​បាតដៃ​ទី​បី ការជួបជុំ​នានា​តែងតែ​ត្រូវបាន​រំខាន។ លោក​លើកឡើងថា៖ «កម្ពុជា​កំពុង​ឈានទៅ​កាន់​របប​យោធានិយម​ផ្តាច់ការ»។

លោក អេង ឆៃ​អៀង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​កណ្តាល បាន​គូសបញ្ជាក់ថា ក្រុម​បង្កប់​ដែល​ប៉ុនប៉ង​រំខាន​វេទិកា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ ស្រុក​ស្អាង​នោះ គឺជា​ក្រុម​កម្លាំង​អង្គរក្ស​ពី​តាខ្មៅ មិនមែន​អ្នក​ដែល​រស់នៅក្នុង​មូលដ្ឋាន​នោះឡើយ៕ ប្រភពព័ត៌មានៈ គេហទំព័រថ្មីៗ

No comments: