A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 22 January 2014

ព្រះ​មហាក្សត្រ​នឹង​គង់​ជា​អាជ្ញាកណ្តាល​បើ​បក្ស​ទាំង​ពីរ​យាង

  • Written by 
ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែយាង​ក្នុង​ពិធី​សម្ពោធ​ព្រះបរមរូប​សម្តេច​តា​នា​ពេល​កន្លង​មក​​​។ ផា លីណា ព្រះ​មហាក្សត្រ​និង​សម្តេច​ម៉ែយាង​ក្នុង​ពិធី​សម្ពោធ​ព្រះបរមរូប​សម្តេច​តា​នា​ពេល​កន្លង​មក​​​។ ផា លីណា
ភ្នំពេញៈ ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នឹង​ស្វាគមន៍​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ជជែក​ចរចា​រវាង គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទីប្រឹក្សា និង​ជា​សមាជិក​រាជវង្ស។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ព្រះ​រាជ​លេខាធិការដ្ឋាន​ព្រះ​មហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ បាន​ថ្លែង​ថា ព្រះ​មហាក្សត្រ​នឹង​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​ការ​ជជែក​ណា​មួយ​រវាង គណបក្ស​ទាំង​ពីរ ប្រសិន​បើ​មាន​ការ​ស្នើ​សុំ។
លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ​មហាក្សត្រ​ប្រាប់​ខ្ញុំ​ថា ព្រះអង្គ​អាច​នឹង​ធ្វើ​ជា​អាជ្ញាកណ្តាល​ដរាប​ណា​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ ស្នើ​សុំ​ព្រះអង្គ​ធ្វើ​ជា​អាជ្ញាកណ្តាល​និង​សាក្សី»។
លោក អ៊ុំ ដារ៉ាវុធ ក៏​បាន​ឆ្លើយ​តប​ផង​ដែរ​ចំពោះ​សំណើ​របស់​ក្រុម​អ្នក​វិភាគ​នយោបាយ ដែល​បាន​អំពាវនាវ​ឲ្យ​ព្រះ​មហាក្សត្រ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី បណ្តោះ​អាសន្ន​រហូត​ដល់​ការ​បោះឆ្នោត​ថ្មី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​លិខិត​ចំហ​មួយ​កាល​ពី​ម្សិលមិញ​ដោយ​ហៅ​ការ​ស្នើ​សុំ​នេះ​ថា មិន​គោរព​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។

លោក​កត់​សម្គាល់​ថា៖ «ប្រសិន​បើ​យើង​ចង់​ដោះស្រាយ​វិបត្តិ​នយោបាយ​សព្វ​ថ្ងៃ សូម​ចរចា​គ្នា​រវាង​អ្នក​នយោបាយ​ទៅ ដើម្បី​ស្វែង​រក​ដំណោះស្រាយ មិន​ចាំ​បាច់ អ្នក​នយោបាយ​ចូល​និវត្តន៍ ឬ​ក៏​អស់​លោក​បញ្ញវន្ត​បណ្ឌិត ខ្លះ​ដែល​មាន​ចក្ខុ​វិស័យ​មិន​ច្បាស់​លាស់​និយាយ​តាម​ការ​នឹក​ឃើញ​ម្តង​ និយាយ​ថា​ត្រូវ​ធ្វើ​បែប​នេះ ម្តង​ថា​ធ្វើ​អ៊ី​ចេះ​វិញ មិន​ច្បាស់​លាស់»។
លិខិត​នេះ​បន្ត​ថា៖ «សូម​ទុក​ព្រះ​អង្គ​ទាំង​ពីរ ជា​និមិត្តរូប ជាទី​សក្ការៈ​របស់​ជាតិ ហើយ​កុំ​និយាយ​អ្វី​ខុស​ពី​រដ្ឋ​ធម្មនុញ្ញ»។
នៅ​ក្នុង​លិខិត​របស់ លោក អ៊ុំ ដារ៉ាវុធ ក៏​បាន​បើក​រង្វង់​ក្រចក​ពន្យល់​ដែរ​ថា៖ «ក្រោយ​ការ​បោះឆ្នោត​ភ្លាមៗ មាន​បណ្ឌិត​ខ្លះ​បាន​បញ្ចេញ​គំនិត​របស់​ខ្លួន​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ លោក​ចេញ​មក​ដោះស្រាយ​ព្រោះ​ជាតិ​កំពុង​តែ​បែក​បាក់​។ ខ្ញុំ​មិន​យល់ ដែល​គាត់​ប្រើ​ពាក្យ​ថា​ជាតិ​បែក​បាក់​ប្រជាជន​ដែល​ជា​ម្ចាស់​ឆ្នោត បាន​ចេញ​មក​បោះឆ្នោត​ឲ្យ​គណបក្ស​ទាំង​ពីរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ ​រៀបចំ​ដឹក​នាំ​កសាង​ជាតិ។ មាន​ន័យ​ថា ជាតិ​បាន​សម្រេច​ឲ្យ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ គិត​គូរ​រឿង​ដឹក​នាំ​ប្រទេស​ជាតិ»។
ក្នុង​លិខិត​នោះ​ក៏​លើក​ពី​រដ្ឋ​ធម្មនុញ្ញ ​មាត្រា ៧ ចែង​ថាៈ «ព្រះ​មហាក្សត្រ​ទ្រង់​គ្រង​រាជ​សម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។​ព្រះ​មហាក្សត្រ​ទ្រង់​ជា​ព្រះ​ ប្រមុខរដ្ឋ​អស់​មួយ​ជីវិត។ អង្គ​ព្រះ​មហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ»។
លោក សុខ ទូច អ្នក​វិភាគ​ម្នាក់​ក្នុង​ចំណោម​អ្នក​វិភាគ​មួយ​ចំនួន​ដែល​បាន​ចុះ​ហត្ថលេខា​ កាល​ពី​សប្តាហ៍​មុន​ស្នើ​សុំ​ព្រះ​មហាក្សត្រ​សម្រប​សម្រួល​រវាង ភាគី​ទាំង​ពីរ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ព្រះ​មហាក្សត្រ​មាន​តួនាទី​នយោបាយ​សំខាន់​មួយ នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នយោបាយ​បច្ចុប្បន្ន។
លោក​ថ្លែង​បន្ត​ថា៖ «មាត្រា ៨ (រដ្ឋ​ធម្មនុញ្ញ) ចែង​ថា ព្រះ​មហាក្សត្រ​ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​និង​និរន្តរភាព​ជាតិ។ ដូច្នេះ​ប្រសិន​បើ​ប្រទេស​ជាតិ​មិន​ឯកភាព​គ្នា ព្រះ​មហាក្សត្រ​ត្រូវ​មាន​តួនាទី​ដោះស្រាយ​បញ្ហា​នយោបាយ។ យើង​ដឹង​ថា ព្រះ​មហាក្សត្រ​មិន​មែន​ជា​អ្នក​នយោបាយ។ ប្រសិន​បើ​ព្រះ​មហាក្សត្រ​ជា​អ្នក​នយោបាយ យើង​នឹង​មិន​ចាំ​បាច់​ស្នើ​សុំ​ព្រះអង្គ​ធ្វើ​ជា​អាជ្ញាកណ្តាល​នោះ​ទេ»។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា មុន​ពេល​សរសេរ​លិខិត​ស្នើ​សុំ​ទៅ​ព្រះ​មហាក្សត្រ គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ព្រម​ព្រៀង​គ្នា​អំពី​របៀប​វារៈ​នៃ​ការ​ជជែក​ ចរចា៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

3 comments:

Anonymous said...

for someone who has been well educated abroad , one would think that he would have plenty of great ideas to help improve the policies and politic of the country.... but that may be too much to ask from someone who does not care about his people/countrymen.

Anonymous said...

ក្នុងរឿងសាមកុក រាជវង្ស ហាន ជាស្ដេចក្មេងៗ
ត្រូវស្ថិតនៅក្រោមឥទ្ធិពល ពួកមន្ត្រីទាំងអស់
ពាក្យរបស់ ស៊ឺម៉ាអ៊ី ថា ស្ដេចខ្សោយ​ មន្ត្រីខ្លាំង
រាជបល្ល័ង្ករលំ ។ ហ៊ុនសែនដែលពូកែនោះមិនខុសពីឆាវឆាវឡើយ
ស្ដេចអត់អំណាចនេះញ័រដូចគេថ្ពេចកាលបានឮសំដី
ហ៊ុន សែន ព្រោះគេជាអ្នកបង្កើតស្ដេច គេរំលាយវិញក៏បានដែរ ដូចជាព្រះពុទ្ធសាសនា
ទេព វង្សអះអាងថាលោក អ្នកបង្កើតដែរ ពួក
រលត់មនសិការទាំងនេះ តើមានប្រយោជន៍អីដល
សង្គមខ្មែរ ?

Anonymous said...

King Norodom Sihamoni had a good life oversea, and he studied dance. What you expect?

I had a very terrible childhood, started fist fighting at age 7, and rose the rank of street battle commander by age 14. I studied Sun Tzu's Art of War to conduct warfare and outfought bigger, more numerous opponents.

Later I was lifted out of poverty and taught with German logic. I can play chess-blind fold.

I will be frank with you folks. Mr. Hun Sen is too smart and too powerful. If I put myself to oppose him, I would not know what to do.

-Drgunzet-

P.S. You folks can test how smart I am on this forum. I already read thousands and thousands of books.