A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 January 2014

យាយ​​ក្រពើ​​ស្នើ​ប្រធានរដ្ឋសភា​​ព​ន្លឿ​ន​ការ​ផ្ដល់​យុត្តិធម៌ និង​សិទ្ធិសេរីភាព




កូន​ស្រី​របស់ យាយ​ក្រពើ​កាល​ពី​ព្រឹក​ថ្ងៃទី១០ ខែ​ធ្នូ ២០១៣​ បាន​ដឹក
​ឯកសារជូនលោក ហេង សំរិន។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ប៊ុត រស្មី​គង្គា ភ្នំពេញ ប៉ុស្តិ៍ Monday, 20 January 2014

កូន​ស្រី​របស់ យាយ​ក្រពើ​កាល​ពី​ព្រឹក​ថ្ងៃទី១០ ខែ​ធ្នូ ២០១៣​ បាន​ដឹក​ឯកសារជូនលោក ហេង សំរិន។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ អ្នកស្រី​ឧកញ៉ា ឈិន សុគុន្ឋារី ហៅ​យាយ​ក្រពើ ប្រធាន ក្រុម​ប្រឹក្សាភិ​បាល​ក្រុមហ៊ុន ឡា​យី​ម៉ិច​ហូល​ឌីង​គ្រុប (LAYIMEX HOLDINGS GROUP) បាន​ស្នើ​សុំ​ឲ្យ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ មេត្តា​ពន្លឿន​ការ​ផ្ដល់​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​មក​ដល់​រូប​គាត់ ទាក់​ទង​នឹង ការ​រំលោភ​សិទ្ធិ​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ កម្ពុជា។

ការស្នើសុំ​របស់ អ្នកស្រី​ឧកញ៉ា ឈិន សុគុន្ឋារី​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កូន​ស្រី​របស់ អ្នកស្រី​ឧកញ៉ា  កាល​ពី​ព្រឹក​ថ្ងៃទី១០ ខែ​ធ្នូ ២០១៣​នេះ​បាន​ដឹក​ឯកសារ ដែល​ជា​វត្ថុ​តាង​យ៉ាង​រឹងមាំ​ចំនួន​ ២​ឡាំង​ដែល​មាន​ទម្ងន់​ប្រហែល ៦០ គីឡូក្រាម ដើរ​ដង្ហែរ​ជាមួយ​ក្រុម​បាតុករ​អហិង្សា​ជាច្រើន​ពាន់​នាក់​ដើម្បី​ស្វែង​រក​យុត្តិធម៌ និង​ការ​ជួយ​អន្តរាគមន៍​និង​ទាមទារ​រក​យុត្តិធម៌​ឲ្យ​អ្នក​ម្តាយ​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព រឹបអូស​យក​ដី​ជាង ៣៤ ហិកតា ដោយ​អយុត្តិធម៌​ព្រម​ទាំង​ក្លាយ​ជា​អ្នក​ទោស​និង​ត្រូវ​បាន​គេ​តាម​ចាប់​ខ្លួន​ទៀត​នោះ និង​បាន​ដាក់​ជូនទៅ​រដ្ឋសភា ដែល​មាន​សមាជិក សមាជិកា គណបក្ស​ប្រជាជន ចំនួន​៦៨ រូប និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​នោះ។

នៅ​ក្នុង​លិខិត​មួយច្បាប់​ផ្ញើរ​ជូន​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​ចុះ​កាល​បរិច្ឆេទ​ទី១៤ ខែ​មករា ២០១៤ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ច្បាប់​ចម្លង​មួយ​ច្បាប់ នៅ​ថ្ងៃ​ច័ន្ទ​ទី​២០ ខែ​មករា ២០១៤ នេះ អ្នកស្រី​ឧកញ៉ា ឈិន សុគុន្ឋា​រី បាន​ជម្រាប​ដូច​ទៅនេះ៖

នាង​ខ្ញុំ​ឈ្មោះ ឈិន សុគន្ធា​រី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ឡា​យី​ម៉ិច​ហូល​ឌីង​គ្រុប (LAYIMEX HOLDINGS GROUP) ទីស្នាក់ការ​ស្ថិតនៅ​លើដី លេខ ០៤៦លប ផ្លូវ​លេខ១៩២៨ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។




សូម​គោរព​ជូន

សម្ដេច​អ​គ្គមហាព​ញ្ញាច​ក្រក្រី ហេង សំរិន

ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

កម្មវត្ថុ៖ សំណើសុំ​សម្ដេច​មេត្តា​ព​ន្លឿ​ន​ការផ្ដល់​យុត្តិធម៌ និង​សិទ្ធិសេរីភាព​មកដល់​នាង​ខ្ញុំ​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​រប​ស់រាជ​រដ្ឋាភិបាល ។

យោង៖ លិខិត​ចុះ​ថ្ងៃទី ០២ខែធ្នូ ឆ្នាំ២០១៣ ដែលកូនៗនាង​ខ្ញុំ​បាន​ដាក់ជូន​សម្ដេច​និង​សមាជិក​សមាជិកា​រដ្ឋសភា​នៅ​ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣ នៅ​មន្ទីរ​រដ្ឋសភា​ក្នុងឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ។

តាម​កម្ម​វ​ត្តុ និង​យោង​ខាងលើ​នាង​ខ្ញុំ​មាន​កិត្តិយស​សូម​ជម្រាបជូន សម្ដេច មេត្តា​ជ្រាបថា៖ នាង​ខ្ញុំ​ត្រូវបាន​ឯកឧត្តម​កែប ជុតិមា​និង​គូកន​រំលោភសិទ្ធិ​យ៉ាងធ្ងន់ធ្ងរ រឹបអូស​ដី​នាង​ខ្ញុំ​ទៅ​លក់​ចែកចំណេញ​គ្នា​រាប់រយ​លាន​ដុល្លា ហើយ​បាន​ប្រើ​អំណាច​បញ្ជា​តុលាការ​ឲ្យ​ចេញ​ដីកា​តាម​ចាប់ខ្លួន​នាង​ខ្ញុំ​យ៉ាង​អយុត្តិធម៌​ជាទីបំផុត ។ឯកឧត្ដម​កែប ជុតិមា និង​គូកន ហ៊ាន​អត្តនោម័ត​យក​ដី​ដែល​រឹបអូស​បាន​ពី​ការរំលោភ​ដោយ​បំពាន​សិទ្ធិសេរីភាព​នាង​ខ្ញុំ​និង​រំលោភ​យក​ដី​នាង​ខ្ញុំ​ជាង ៣៤ ហិកតា ដែលមាន​ម្លៃ​ជាង១០០លាន​ដុល្លា​អាមេរិក​ទៅ​ដាក់​ប​ញ្ជូ​ល​ក្នុង​អនុក្រឹត្យ​ដោយ​ខុសច្បាប់ ទៅ​ដោះដូរ​ជាមួយ​ឧកញ៉ា លី​យ៉ុង​ផាត់​ដោយ​គ្មាន​តម្លាភាព ។ទង្វើ​អាក្រក់​របស់​ឯកឧត្ដម​កែប ជុតិមា និង​គូកន​ត្រូវបាន​ជំរាបជូន​ក្នុង​លិខិត​របស់​នាង​ខ្ញុំ​យ៉ាង​ពិស្ដារ។

នាង​ខ្ញុំ​សង្ឃឹមថា​រដ្ឋសភា​អាណត្តិ​ទី៥ ដែលមាន​សម្ដេច​ជា​ប្រធាន​នឹង​វែកមុខ​មន្ត្រី​ខិលខូច​ពុករលួយ​បំផ្លាញ​ជាតិ ជិះជាន់​ប្រជារាស្ត្រ ប្រើល្បិច​កុហក​នាយករដ្ឋមន្ត្រី​និង​យក​ហត្ថលេខា​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​ទៅ​គំរាម​តុលាការ​ឲ្យ​សម្រេចសេចក្ដី​យ៉ាង​អយុត្តិធម៌​ដើម្បី​ឲ្យ​ពួកគេ​ទទួលទោស​តាមច្បាប់ ហើយ​នាង​ខ្ញុំ​សង្ឃឹម​ជាថ្មី​ម្ដង​ទៀតថា នាង​ខ្ញុំ​នឹង​ទទួលបាន​នូវ​យុត្តិធម៌​និង​សិទ្ធិសេរីភាព​ក្នុងពេលឆាប់ៗនេះ​ជាមិនខាន ។

សូម សម្ដេច​មេត្តា​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​នាង​ខ្ញុំ ។

ទាក់ទង​នឹង​សំណើ​របស់ អ្នកស្រី​ឧកញ៉ា ឈិន សុ​គុ​ន្ឋា​រី​ខាងលើនេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ មិនអាច ទាក់ទង​នឹង សម្ដេច​អ​គ្គមហាព​ញ្ញាច​ក្រក្រី ហេង សំរិន និង លោក​ឈាង វុន អ្នកនាំពាក្យ រដ្ឋសភាជាតិ  ដើម្បី សុំ​ព័ត៌មាន​បានឡើយ កាលពី​ថ្ងៃ ច័ន្ទ ទី ២០ ខែ មករា ២០១៤នេះ៕

1 comment:

Anonymous said...

ក្លាហានឡើងសំដាចម៍ បញ្ចេញស្នាដៃឲ្យប្រជាជន ឃើញស្នាដៃ ទុកជាប្រវត្តិសាស្ត្រមួយមើល។ កុំឲ្យគេថា មិនចាត់ការ ព្រោះតែបានស៊ីចុកដែរ។