ដោយ៖ ថុល ស្រីលក្ខណ៍ និង ដួង សុខា | ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013 | 1 ម៉ោង មុន
ស្តាប់សំឡេង៖ | ចម្លងទុក |
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODនៅរសៀលថ្ងៃពុធនេះថា អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ទំនងកំពុងលាក់ខ្លួននៅប្រទេសវៀតណាម។
ការបង្ហើបឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃរូបនេះ កើតទ្បើងពីរថ្ងៃ បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រម តុលាការខេត្តស្វាយរៀង ដោយផ្តន្ទាទោសកំបាំងមុខលោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ១៨ខែ ពីបទបង្ករបួសស្នាមដោយអចេតនា ទៅលើកម្មការិនីរោងចក្របីនាក់ នៅខេត្តស្វាយរៀង កាលពីខែកុម្ភៈ ឆ្នាំ២០១២។ សាលាឧទ្ធរណ៍ក៏បានបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់ មកដាក់ពន្ធនាគារផងដែរ។
លោក ខៀវ សុភ័គ បន្តថា អាជ្ញាធរកម្ពុជាបានទាក់ទងអាជ្ញាធរវៀតណាមរួចហើយ ដើម្បីស្វែងរកពិរុទ្ធជនរូបនេះ ៖ "លឺថា នៅវៀតណាម ហើយក៏កំពុងសហការជាមួយគេដែរ បើនិយាយមែនទែន ពាក្យសំដីហ្នឹងយើងក៏បញ្ជូនទៅ ដើម្បីសួរ តែបើនៅវៀតណាមមែន មិននេះទេ ឲ្យតែច្បាស់នៅវៀតណាម ក្នុងបណ្ដាប្រទេសទាំងអស់ យើងឃើញថាការចាប់ជនល្មើសពីវៀតណាមមានលក្ខណៈងាយស្រួលជាងគេ " ។
ចំណែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ គ្រាន់តែបង្ហើបថា សមត្ថកិច្ចបានដឹងពីកន្លែងលាក់ខ្លួនលោក ឈូក បណ្ឌិត ប៉ុន្តែលោកសុំមិនបង្ហាញទីតាំងជាក់លាក់ទេ ដោយសារសមត្ថកិច្ចកំពុងស៊ើបអង្កេតនៅឡើយ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត យល់ថា បើលោក ឈូក បណ្ឌិត កំពុងលាក់ខ្លួននៅប្រទេសវៀតណាមមែន ហើយរដ្ឋាភិបាលកម្ពុជាមានឆន្ទៈចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសនោះ វាជាការងាយស្រួលបំផុតសម្រាប់រដ្ឋាភិបាលកម្ពុជា ៖ "តាមពិតទៅ វៀតណាម និងកម្ពុជា ជាមិត្តភក្តិដល់ល្អនិងគ្នា ប្រសិនជាដោយសារតែគេចទៅនៅវៀតណាម ហើយប្រទេសកម្ពុជាថាអ្នកនោះជាជនដែលត្រូវប្រព្រឹត្តបទល្មើស ហើយត្រូវតុលាការកម្ពុជាផ្តន្ទាទោស នោះធ្វើកិច្ចសហការ អាចបញ្ជូនមកកម្ពុជា ដើម្បីទទួលទោសតាមផ្លូវច្បាប់បាន"។
អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន បានរិះគន់និទណ្ឌភាពដែលនៅតែកើតមាននៅកម្ពុជា ដោយសារជនល្មើសនៅតែមានសេរីភាពដើរហើរនៅទ្បើយ និងថាជនដៃដល់ ទំនងជាមានអ្នកនយោបាយមានអំណាច នៅពីក្រោយជនដៃដល់ ដែលជាហេតុធ្វើឲ្យសមត្ថកិច្ចមិនហ៊ានចាប់ខ្លួនគាត់៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
2 comments:
Yieknam save criminal chhouk bendith to be used as their dog later otherwise Yieknam didn't send ah lop bendith back to Nambodia to face music.Yuon loves to save criminal from Srok Khmer so they will use them later.If you see ah chhouk bendith kill him right away,don't let him live to be used by yuon against Khmer again.
Yobal Khmer
The Vietnamese will kill Chhhouk Bandith to stop him from coming out with the truth.
Post a Comment