ដោយ៖ កែវ រតនៈ និង ស៊ុន ណារិន | ថ្ងៃសុក្រ ទី11 ខែតុលា ឆ្នាំ2013, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
(រូបភាពពី ទូរទស្សន៍ជាតិកម្ពុជា)
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ រំលឹកពីព្រះរាជបណ្តាំរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ អំពីនយោបាយបង្រួបបង្រួមជាតិខ្មែរ ស្របពេលដែលគណបក្សដែលជាប់ឆ្នោតក្នុងសភាទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនចុះសម្រុងនឹងគ្នា។
លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះ នៅក្នុងព្រះរាជពិធីសម្ពោធវិមានព្រះបរមរូបសម្តេចឳ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ។
នៅមុខព្រះភ័ក្ត្រព្រះមហាក្សត្រ និងសម្តេចម៉ែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកចងចាំជានិច្ចនូវព្រះរាជបណ្តាំរបស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ ដែលបានផ្តាំមុនព្រះអង្គយាងចូលទិវង្គតថា ឲ្យកូនខ្មែរទាំងអស់រួមគ្នាជាធ្នង់មួយ ដើម្បីប្រទេសជាតិ ៖ "ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំចង់ចាំជានិច្ចនៅព្រះរាជអង្គការផ្ដែផ្ដាំចុងក្រោយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ ថា សូមបងប្អូនប្រជារាស្ដ្រកូនចៅ ចៅទួត ចៅលួត សាមគ្គីជាធ្លុងមួយ រួមរស់ជាមួយគ្នាដែលពិភពលោកឃើញថា យើងរួបរួមគ្នាល្អណាស់" ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការបង្រួបបង្រួមជាតិ គឺជាអ្វីដែលគណបក្សសង្គ្រោះជាតិចង់បាន ហើយគណបក្ស បានចូលរួមប្រជុំស្វែងរកដំណោះស្រាយ ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានការឯកភាពគ្នាជាធ្នង់មួយ ៖ "ការទាមទារយើងបានជម្រាបទៅអង្គប្រជុំកំពូល ថ្ងៃទី១៧ ខែកញ្ញា រួចមកហើយ ហើយទាំងអស់នោះសុទ្ធតែស្ថិតក្នុងស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ របស់គណបក្សសង្គ្រោះជាតិ យើងអត់ចង់ចាត់ទុកអ្នកណាជាគូសត្រូវ អត់ទេ គឺយើងចង់រួមរស់ក្នុងសង្គមមួយទាំងអស់គ្នាអាចរស់នៅបាន" ។
ការថ្លែងរបស់លោកនាកយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងខណៈគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលទទួលបានអាសនៈនៅក្នុងសភា មិនទាន់មានឯកភាពគ្នា ពោលគឺតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិចំនួន៥៥រូប មិនបានចូលប្រជុំសភានៅឡើយ។ ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងតែស្វែងរកអន្តរាគមន៍ពីក្រៅប្រទេស គឺជំរុញឲ្យអន្តរជាតិ កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងជំរុញឲ្យមានការដាក់លក្ខខណ្ឌលើជំនួយ៕
សូមសរសេរមកកាន់លោក កែវ រតនៈ តាមរយៈ ratanah@vodhotnews.com
5 comments:
Don't bring Sihanouk words because Sihaknouk has tactic and always cheating the democracy party all the times the end he always gave a chance to cpp because his tactics only serve to china,yuon and cpp,we don't want to hear about king any more,Hun sen always talk about the king for pretending all khmer because khmer always respect the and love look like a god,but today no one respect the king because king block democracy and kill their own people >
ហ៊ុន សែនមិនយល់ពីពាក្យថា បង្រួបបង្រួមយ៉ាង
ម៉េចទេ បើដូចអាខ្វាក់អាខ្វិនចែកទ្រព្យគ្នាទើប
ហ៊ុន សែនយល់ គឺបើពួកឯងចូលមកជាមួយអញ
ក្រោមបញ្ជាអញ ទើបឈ្មោះថាបង្រួបបង្រួមសម្រាប់
ហ៊ុន សែន ខ្មែរសព្វថ្ងៃយល់ច្បាស់ណាស់ ទូរទស្សន៍ប៉ុន្មានប៉ុស្តិ៍ ខ្មែរឈប់មើលហើយ គួរ
ខ្មាសប្រជាជនផងទៅ គួរគោរពប្រជាជនផង ។
ពាក្យថា ធ្លុងមួយ វាទាល់តែ បើនីឡុងគឺនីឡុង
ទាំងអស់ បើត្រចៀកត្នោតក៏ត្រចៀកត្នោតដូចគ្នា
បើធ្មៃឬក្រចៅក៏ដូចគ្នា ទើបត្រកួញចូលធ្លុងគ្នាបាន
បើខុសធាតុគ្នាមិនអាចចូលធ្លុងគ្នាបានទេ ហ៊ុន សែន ត្រូវយល់មិនបាចរ៉ាយរ៉ាប់អំពីបណ្ដាំរបស់
ស្ដេចមកសូធ្យអត់ប្រយោជន៍ឡើយ សំខាន់គឺ
ហ៊ុន សែនត្រូវទទួលយកការពិតដោយខ្លួនឯង
មិនមែនឲ្យគេទទួលនូវការលួចបន្លំរបស់ខ្លួនថា
ជាការពិតនោះឡើយ។
When he was in power , Sihanouk did not brook his opponent : he used his iron fist to eliminate all other political party and led Cambodia for the interest of Communist Vietnam . Hun Sen's &
Sihanouk families are Hanoi slaves ; they both have worked
for Yuon at the expense of Khmers people . The statue should not be erected on Khmer soil !
Fuck You Ah Hun Sen, you can say whatever you want, you promise everything but never do it, you are such fucking liar, Khmers are not stupid like you dude, be prepare my idiot leader, your bad Karma is coming.
Hun Sen speaks like a Buddha, but has the heart of a Satan.ហ៊ុនសែនមានចិត្តជាទេវទត្តក៏ប៉ុនែ្តធ្វើមាត់(និយាយ)ដូចជាទេវតា។
Post a Comment