A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 11 October 2013

Hun Sen reminds people of ex-King Sihanouk's last wish to see national unity [Mr. Hun Sen, then why didn't you listen to voters' demand when you lost the election already?] លោក ហ៊ុន សែន រំលឹក​ពី​ព្រះរាជ​បណ្តាំ​សម្តេច​ឳ លើ​ការបង្រួបបង្រួម​ជាតិ​​

ដោយ៖​ កែវ រតនៈ និង ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី11 ខែតុលា ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
(រូបភាពពី ទូរទស្សន៍ជាតិកម្ពុជា)
​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ រំលឹក​ពី​ព្រះរាជ​បណ្តាំ​របស់​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ អំពី​នយោបាយ​បង្រួបបង្រួម​ជាតិខ្មែរ ស្របពេល​ដែល​គណបក្ស​ដែល​ជាប់ឆ្នោត​ក្នុង​សភា​ទាំង​ពីរ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចុះសម្រុង​នឹង​គ្នា​។
លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​ដូចនេះ នៅក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្តេច​ឳ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​តុលា​នេះ​។​
នៅ​មុខ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោក​ចងចាំ​ជានិច្ច​នូវ​ព្រះរាជ​បណ្តាំ​របស់​ព្រះករុណា​ ព្រះបាទ​នរោត្តម​ សីហនុ ដែល​បាន​ផ្តាំ​មុន​ព្រះអង្គយាង​ចូលទិ​វង្គ​ត​ថា ឲ្យ​កូន​ខ្មែរ​ទាំងអស់​រួម​គ្នា​ជា​ធ្នង់​មួយ ដើម្បី​ប្រទេសជាតិ​ ៖ "ទូលព្រះ​បង្គំ ខ្ញុំព្រះករុណា ខ្ញុំ​ចង់ចាំជានិច្ច​នៅព្រះរាជអង្គការផ្ដែផ្ដាំចុងក្រោយ​កាល​ពី​ថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ២០១១ ថា សូម​បងប្អូន​ប្រជារាស្ដ្រកូនចៅ ចៅទួត ចៅលួត សាមគ្គីជាធ្លុងមួយ រួមរស់ជាមួយគ្នាដែលពិភពលោក​ឃើញថា យើងរួបរួមគ្នាល្អណាស់" ។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការបង្រួបបង្រួម​ជាតិ គឺជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន ហើយ​គណបក្ស បាន​ចូលរួម​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យមាន​ការឯកភា​ព​គ្នា​ជា​ធ្នង់​មួយ​ ៖ "ការទាមទារ​យើងបាន​ជម្រាប​ទៅអង្គប្រជុំកំពូល​ ថ្ងៃទី១៧ ខែកញ្ញា រួចមកហើយ​ ហើយទាំងអស់​នោះ​សុទ្ធតែស្ថិតក្នុងស្មារតី​បង្រួបបង្រួមជាតិ​ ផ្សះផ្សាជាតិ ឯកភាពជាតិ​ របស់គណបក្សសង្គ្រោះជាតិ យើងអត់ចង់ចាត់ទុកអ្នក​ណាជា​គូសត្រូវ​ អត់ទេ គឺយើងចង់រួមរស់ក្នុង​សង្គម​មួយទាំងអស់គ្នាអាចរស់នៅបាន​" ។
ការ​ថ្លែង​របស់​លោក​នាក​យក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​អាសនៈ​នៅក្នុង​សភា មិនទាន់​មាន​ឯកភាព​គ្នា ពោល​គឺ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប មិន​បាន​ចូល​ប្រជុំ​សភា​នៅ​ឡើយ​។ ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុងតែ​ស្វែងរក​អន្តរាគមន៍​ពី​ក្រៅប្រទេស គឺ​ជំរុញ​ឲ្យ​អន្តរជាតិ កុំ​ទទួលស្គាល់​រដ្ឋាភិបាល​កម្ពុជា និង​ជំរុញ​ឲ្យមាន​ការដាក់​លក្ខខណ្ឌ​លើ​ជំនួយ​៕
សូមសរសេរមកកាន់លោក កែវ រតនៈ តាមរយៈ ratanah@vodhotnews.com

5 comments:

Anonymous said...

Don't bring Sihanouk words because Sihaknouk has tactic and always cheating the democracy party all the times the end he always gave a chance to cpp because his tactics only serve to china,yuon and cpp,we don't want to hear about king any more,Hun sen always talk about the king for pretending all khmer because khmer always respect the and love look like a god,but today no one respect the king because king block democracy and kill their own people >

Anonymous said...

ហ៊ុន សែនមិនយល់ពីពាក្យថា បង្រួបបង្រួមយ៉ាង
ម៉េចទេ បើដូចអាខ្វាក់អាខ្វិនចែកទ្រព្យគ្នាទើប
ហ៊ុន សែនយល់ គឺបើពួកឯងចូលមកជាមួយអញ
ក្រោមបញ្ជាអញ ទើបឈ្មោះថាបង្រួបបង្រួមសម្រាប់
ហ៊ុន សែន ខ្មែរសព្វថ្ងៃយល់ច្បាស់ណាស់ ទូរទស្សន៍ប៉ុន្មានប៉ុស្តិ៍ ខ្មែរឈប់មើលហើយ គួរ
ខ្មាសប្រជាជនផងទៅ គួរគោរពប្រជាជនផង ។
ពាក្យថា ធ្លុងមួយ វាទាល់តែ បើនីឡុងគឺនីឡុង
ទាំងអស់ បើត្រចៀកត្នោតក៏ត្រចៀកត្នោតដូចគ្នា
បើធ្មៃឬក្រចៅក៏ដូចគ្នា ទើបត្រកួញចូលធ្លុងគ្នាបាន
បើខុសធាតុគ្នាមិនអាចចូលធ្លុងគ្នាបានទេ ហ៊ុន​ សែន ត្រូវយល់មិនបាចរ៉ាយរ៉ាប់អំពីបណ្ដាំរបស់
ស្ដេចមកសូធ្យអត់ប្រយោជន៍ឡើយ សំខាន់គឺ
ហ៊ុន សែនត្រូវទទួលយកការពិតដោយខ្លួនឯង
មិនមែនឲ្យគេទទួលនូវការលួចបន្លំរបស់ខ្លួនថា
ជាការពិតនោះឡើយ​។

Anonymous said...

When he was in power , Sihanouk did not brook his opponent : he used his iron fist to eliminate all other political party and led Cambodia for the interest of Communist Vietnam . Hun Sen's &
Sihanouk families are Hanoi slaves ; they both have worked
for Yuon at the expense of Khmers people . The statue should not be erected on Khmer soil !

Anonymous said...

Fuck You Ah Hun Sen, you can say whatever you want, you promise everything but never do it, you are such fucking liar, Khmers are not stupid like you dude, be prepare my idiot leader, your bad Karma is coming.

Anonymous said...

Hun Sen speaks like a Buddha, but has the heart of a Satan.ហ៊ុនសែនមានចិត្តជាទេវទត្ត​ក៏ប៉ុនែ្តធ្វើមាត់(និយាយ)ដូចជាទេវតា។