A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 11 October 2013

Analysis: What formula can solve the current political deadlock? វិភាគ៖ រូបមន្ត​នៃ​ការចរចា​​បែបណា​ទើប​អាច​ដោះ​ស្រាយ​​បញ្ហា​នយោបាយ​បច្ចុប្បន្ន​បាន​?​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី11 ខែតុលា ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
ការចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​​គណបក្ស​សង្គ្រោះ​​ជាតិ ដើម្បី​​ដោះ​ស្រាយ​​វិបត្តិ​នយោបាយ និង​​បែងចែក​អំណាច​ឲ្យមាន​តុល្យភាព​នៅ​រដ្ឋ​សភា ក្រោយ​ការបោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិកាល​ទី​៥ នៅ​​មិន​ទាន់​​ទទួល​​លទ្ធផល​អ្វី​នៅ​ទ្បើយ​ទេ​។ គណបក្សកាន់អំណាចរ​បស់​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​តែ​រក្សា​ជំហរ​ប្រគល់​ឲ្យ​គណបក្ស​ប្រឆាំ​ង​នូវ​តំណែង​អនុប្រធាន​រដ្ឋសភា​១ ប្រធាន​​គណៈកម្មការ​ជំនាញ​៤ ក្នុង​ចំណោម​គណៈ​កម្មកា​រ​ជំនាញ​ទាំង​៩ និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​៥​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាសថា​ ​ទទួលបាន​អាសនៈ​រដ្ឋសភា​ចំនួន​៥៥ ក្នុងចំណោម​អាសនៈ​​ទាំង​១២៣ ក៏​មិន​ផ្លាស់ប្តូរ​ការទាមទា​ររ​បស់​ខ្លួន​ដែរ​។ គណបក្ស​នេះ​ទាម​ទា​រ​​តំណែង​​នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​៦​​ស្មើ ដោយ​ខ្លួន​កាន់​តំណែង​ប្រធាន​រដ្ឋ​សភា។​
​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍន៍​​សង្គម លោក កែម ទ្បី ផ្តល់​អនុសាសន៍​​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកដឹកនាំ​រាជរដ្ឋាភិបាល​តែឯង ចំណែក គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​គ្រប់គ្រង​រដ្ឋ​សភា ដើម្បី​ទទួលបាន​ប្រសិទ្ធិភាព​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​។ លោក​បញ្ជាក់ថា តំណាងរាស្ត្រ​ទាំង​៦៨​រូប​របស់​​​គណបក្ស​ប្រជាជន​កម្ពុជា គួរ​ដើរតួនាទី​ជា​សមាជិក​សមញ្ញ ដោយ​មិន​មាន​តំណែង​ជា​ប្រធាន អនុប្រធានរដ្ឋសភា ឬ​ប្រធាន​គណៈកម្មការ​ជំនាញ​ណាមួយ​ទេ​ ៖ "ហេតុអី ពីព្រោះកិច្ចការទាំងអស់នឹងបើសិនជាគាត់​អនុវត្ដខ្លួនឯង ហើយ​គាត់​ត្រួត​ពិ​និត្យខ្លួន​ឯង គឺមិនអាចទៅ​រួច​ គ្មានតំណាងរាស្ដ្រណាម្នាក់ ហ៊ានពិនិត្យ​លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ ទេ ទាល់តែគណបក្សប្រឆាំង អញ្ចឹងបើទាម​ទារប្រធាន​រដ្ឋ​សភា អនុ​ប្រធាន​រដ្ឋ​សភា ប្រធានគណៈកម្មការ កែងចំណេញផ្នែកនយោបាយ ខ្ញុំគិត​​ថា មិន​អាចទៅរួចទេ​" ។
​ទោះយ៉ាងណា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ លោក ហ៊ុន សែន បាន​ច្រាន​ចោល​ការចរចា​រក​តំណែង​ប្រធានរដ្ឋសភា​របស់​គណបក្ស​ប្រឆាំង ដោយ​លោក​អះអាងថា គ្មាន​ប្រទេស​ណា​លើ​ពិភពលោក ដែល​មាន​គណបក្ស​ទទួល​អាសនៈ​សភា តិច​ជាង​គណបក្ស​​​មួយ​ទៀត ​កាន់តំណែង​ប្រធានរដ្ឋសភា​នោះ​ទេ​។​
​ការ​លើកទ្បើង​របស់​​លោក ហ៊ុន សែន មិន​ត្រូវបាន​លោក កែម ទ្បី គិត​ដូច​នោះទេ ដោយសារ​ប្រព័ន្ធ​បោះឆ្នោត និង​ការគ្រប់គ្រង​សភា​របស់​ប្រទេស​មួយ​ចំនួន​ខុស​ពី​ប្រទេស​កម្ពុជា​ ៖ "នៅប្រទេសផ្សេងវាអត់មាន​ ដោយ​សារ​ តែគេមានប្រព័ន្ធចម្រុះភាគច្រើន​ ភាគច្រើន​គឺគេបោះឆ្នោតតាមប្រព័ន្ធចម្រុះ សមាជិកសភាភាគច្រើន​ចេញពី សមាជិកសភា​ឯកនាម ហ្នឹង​រឿង​មួយ។ រឿងទីពីរ គេមាន មិនមាន​គណបក្ស​​ប្រឆាំងធ្វើប្រធានរដ្ឋសភា ប៉ុន្ដែ​ច្បាប់​ និង​បទបញ្ជាផ្ទៃក្នុង​របស់គេ​គឺឲ្យឯករាជ្យ អត់អាច​ឲ្យជាប់​នឹង​រដ្ឋាភិបាលបានទេ តំណាង​រាស្ដ្ររ​បស់​គេភាគច្រើន​គេបោះ ទោះបីគេបោះជាគណបក្សក៏ដោយ ប៉ុន្ដែគេបោះឈ្មោះ គេបោះតំណាងរាស្ដ្រ នៅក្នុងគណបក្ស" ។
​លោក​បន្តថា លោក​មិន​យល់​ស្រប​នឹង​ទស្សនៈ​របស់​លោកនាយក​រដ្ឋមន្ត្រី ដែលថា ប្រសិនបើ​គណបក្ស​ប្រឆាំង​មាន​អំណាច​នៅក្នុង​រដ្ឋសភា នោះ​កិច្ច​ការ​​​របស់​​​រដ្ឋសភា និង​រដ្ឋាភិបាល​នឹង​ជាប់គាំង​។ លោក កែម ទ្បី ពន្យល់ថា ប្រសិនបើ​គណបក្ស​ប្រឆាំង​មិន​អាច​ត្រួតពិនិត្យ​អំណាចនីតិប្រតិបត្តិ នោះ​រដ្ឋាភិបាល​​នឹង​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ដូច​ក្នុង​៤​អាណត្តិ​កន្លងមក​។​
​ចំណែក អ្នកវិភាគ​នយោបាយ លោក សុខ ទូច លើក​រូបមន្ត​ខុសពី​លោក កែម ទ្បី​។ លោក​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​រាជរដ្ឋាភិបាល​ចម្រុះ ដោយ​យក​គោលនយោបាយ​របស់​ខ្លួន​មក​ច្របាច់​បញ្ចូល​គ្នា​។ លោក​ចាត់ទុក សេចក្តីសម្រេច​ចំនួន​១០​ចំណុច​របស់​សមាជ​​ម​ហា​ជន​រៀបចំ​ដោយ​គណបក្ស​ប្រឆាំង កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៣ ថា​ជា​គោលនយោបាយ ដែល​ត្រូវ​យកមក​អនុវត្ត ក្នុង​រដ្ឋាភិបាល​ចម្រុះ​​ដែល​​មាន​​គណបក្ស​ទាំង​ពីរ​ដឹកនាំ ​៖ "សង្រ្គោះជាតិ លោកមានគោលនយោបាយ​១០ចឹង​ ដាក់ទៅ​រដ្ឋាភិបាលទៅ រដ្ឋាភិបាល​ដាក់១៥មក អ្នកឈ្នះថា ច្រើន​តិចចុះ ១៥ហ្នឹង​ ហើយយើងបញ្ចូលគ្នាធ្វើរដ្ឋាភិបាល​ អាណត្ដិទី៥ហ្នឹង​ទៅ​ ហើយនីតិកាលទី៥ ពីរដ្ឋសភានឹងទៅ រួមគ្នាធ្វើទៅ ហើយឲ្យប្រជាជន​ថ្លឹងថ្លែងទៅ ហើយ​សភាចាំរង់ចាំត្រួតពិនិត្យ​សកម្មភាពរបស់រដ្ឋាភិបាល នៅរាល់សកម្មភាពទាំងឡាយណា ដែលមិនប្រក្រតី ទៅនឹងដំណើការអនុវន្ដ​របស់រដ្ឋាភិបាល" ។

​លោក សុខ ទូច បញ្ចាក់​ថា ចំណុច​មួយ​នៃ​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន គឺ​ការផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍ ដល់​គណបក្ស​សង្គ្រោះ​ជាតិ ការ​លុបចោល​កិច្ចសន្យា​ដែល​មាន​លក្ខណៈ​គាបសង្កត់ បិទ​សេរីភាព​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​លោក​បន្តថា ដើម្បី​ឈាន​ទៅរក​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន លោក​បន្ត​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យក​តំណែង​នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​​៥ គឺ​តំណែង​ប្រធាន​រដ្ឋ​ស​ភា​​១ និង​ប្រធាន​គណៈកម្មការ​ជំនាញ​៤ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​យក​តំណែង​អនុប្រធាន​រដ្ឋសភា​ទី​១ ទី​២ និង​​​ប្រធាន​គណៈកម្មការ​ជំនាញ​៥​។​
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មាន ប្រធានរដ្ឋសភា អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា និង​ប្រធាន​គណៈ​កម្ម​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​។​
​ដោយ​ទ្បែក នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក សុក សំអឿន យល់ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​ទទួល​យក​សំណើ​​បែង​ចែក​អំណាច​នៅ​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​គណបក្ស​ប្រឆាំង​ត្រូវ​ទាមទារ​ឲ្យមាន​ការលុបចោល​ការបោះឆ្នោ​តរបស់​តំណាង​​រាស្ត្រដោ​យ​លើកដៃ ដែល​កំណត់​ដោយ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ លោក​វិភាគ​ថា ការលុបចោល​ចំណុច​នេះ​​ នឹង​ធ្វើឲ្យ​តំណាងរាស្ត្រ​អាច​សម្រេច​​ចិត្ត​ខ្លួនឯ​ង ដោយ​មិន​ទទួលរង​គំនាប ឬ​បញ្ជា​ពី​គណបក្ស​របស់​ខ្លួន ​៖ "បើបញ្ហារឿង នីតិវិធី​នៃការសម្រេចចិត្ដ​វីញ ឧទារហណ៍ សភា ស្នើសុំឲ្យបោះឆ្នោតជាសម្ងាត់​ វាសមហេតុសមផល​ ហើយសិនជាប្រជាពលរដ្ឋផ្សេងៗទៀត ក៏គេគាំទ្រដែរ គេចង់ឲ្យតំណាងរាស្ដ្រ គាត់មានអំណាច គាត់សម្រេចចិត្ដដោយសម្ងាត់ ឈប់ឲ្យមានអាការសម្រេចចិត្ដដោយ​លើកដៃ ចឹង​" ។
​ការចរចា​នយោបាយរ​វាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ទ្បើយ​ទេ​។ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មកា​រ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា ដោយ​តំណាងរាស្ត្រ​៦៥​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​វត្តមាន កាល​ពី​ថ្ងៃ​ទី​១០​ខែ​តុលា​នេះ ប្រធានរដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​នេះ លោក ហេង សំរិន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា ការចរចា​ផ្នែក​នយោបាយ ដើម្បី​ផ្លាស់ប្តូរ​តួនាទី​ក្នុង​រដ្ឋសភា អាច​នឹង​កើតមានឡើង ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​រដ្ឋសភា​៕
សរសេរមកកាន់លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com

No comments: