A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 7 October 2013

CNRP demands the creation of a shadow government like the Westminster system, CNRP ទាមទារ​ការបង្កើត​រដ្ឋាភិបាល​ស្រមោល ដើម្បី​ឲ្យមាន​ការទទួល​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​​

ដោយ៖​ ណាត សុភាព និងដួង សុខា​ | ថ្ងៃចន្ទ ទី7 ខែតុលា ឆ្នាំ2013 |VOD

ស្តាប់សំឡេង៖​

ចម្លងទុក
​សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ចេញ​សេចក្តីសម្រេច ដោយ​ទាមទារ​ឲ្យមាន​ការបង្កើត​រាជ រដ្ឋាភិបា​ល​ស្រមោល ដើម្បី​ឲ្យ​គណបក្ស​កាន់អំណា​ចទ​ទួល​ស្គាល់​តួនាទី​គណបក្ស​ប្រឆាំង និង​ឲ្យមាន​តុល្យភាព​អំណាច​នៅ​រដុ្ឋ​សភា​។​
​ការទាមទារ​នេះ​ធ្វើឡើង នៅក្នុង​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន កាលពី​ថ្ងៃ​ទី​០៦ ខែតុលា នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​ប្រជាពលរដ្ឋ​ជិត​មួយ​ម៉ឺន​នាក់​ចូលរួម​។ ការទាមទារ​នេះ ក៏​ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​តាមរយៈ​កំណែទម្រង់​គោលនយោ បាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ផង​ដែរ​។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ស្រមោល ជា​កញ្ចក់​មួយ​សម្រាប់​ឆ្លុះបញ្ចាំង ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ឲ្យស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​​ ៖ ​"នេះជាកញ្ចក់ឆ្លុះ ​ឲ្យ រដ្ឋាភិ បាល បច្ចុប្បន្ន​ ដើម្បីឲ្យគាត់ដឹង ថាតើកន្លែងណាដែលគាត់ធ្វើត្រូវ កន្លែងណាដែលគាត់ធ្វើខុស ពីព្រោះ​មនុស្ស​ធ្វើវាតែងតែមានកំហុស ខ្លួន ឯងធ្វើ មិនអាចមើលកំហុសខ្លួនឯងឃើញ ហើយពិសេសយើងមើលឃើញហើយថា ល្អទាំងអស់ ក៏ប៉ុន្ដែ​កំហុសរបស់ខ្លួន អ្វីដែល ខ្លួន បានធ្វើខុស គឺអត់ដែលបានលើយកមកកែលម្អទេ ចឹងរដ្ឋាភិបាលស្រមោលនេះគឺជាកញ្ចក់ឆ្លុះ គឺជាយន្ដការមួយដើម្បី​ធានាថា ការ អនុវត្ដរបស់រដ្ឋាភិបាលហ្នឹងបានប្រព្រឹត្ដទៅ សមស្របតាម​ឆន្ទៈប្រជារាស្ដ្រ សមស្របតាមច្បាប់ ហើយនឹង​ប្រសិទ្ធភាព​" ។
​ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តំណាងរាស្ត្រ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប យល់​ថា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ពី​ព្រោះ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនបាន​ចែង​ពី​ចំណុច​នេះ​ទេ ​៖ "យើងគឺជំរុញមាតុភូមិកម្ពុជា ឲ្យក្លាយជានីតិរដ្ឋ ដែលហៅថា State of Law ឫ ក៏រដ្ឋប្រកបដោយច្បាប់នោះ អ្វីដែលគ្មានចែងអំពីនេះទេ ទាល់តែមានចែងក្នុងច្បាប់ ពិសេសរដ្ឋធម្មនុញ្ញ យើងមិនអាច​ធ្វើទៅតាមអ្នកចង់ធ្វើ ធ្វើទៅមិនបានទេ​" ​។
​អ្នកវិភាគ​នយោបាយ លោក សុខ ទូច ក៏​យល់​ដូច​ លោក ជាម យៀប​ ដែរ​ថា រដ្ឋធម្មនុញ្ញ​មិន​មានចែង​ពី​បង្កើត​រាជរដ្ឋាភិបាល​ស្រមោល​ទេ​។ ប៉ុន្តែ លោក គិតថា រដ្ឋាភិបាល​ស្រមោល​​អាច​ត្រូវបាន​បង្កើត​ទ្បើង បើ​មាន​ការចរចា​ផ្នែក​នយោបាយ​។ លោក បញ្ជាក់ថា ការទាមទារ​បង្កើត​រដ្ឋាភិបាល​ស្រមោល ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​មន្ត្រី​មួយចំនួនឲ្យ​មាន​បទ​​ពិសោធន៍​សម្រាប់​ដឹកនាំ​ប្រទេសជាតិ នៅពេល​អនាគត​ផង​ដែរ​ ៖ ​"រដ្ឋាភិបាលស្រមោលនេះ មានសារៈសំខាន់​ពីរយ៉ាង ទីមួយបង្រៀនមន្រ្ដីរបស់ខ្លួន ឲ្យឃ្លាំមើល​ដំណើរការរបស់រដ្ឋាភិបាល ដែលកំពុងតែអនុវត្ដ ទីពីរ គាត់បង្វឹកមន្ដ្រីរបស់គាត់​ឲ្យ​ចេះគ្រប់គ្រង់នៅពេលដែលគាត់ឈ្នះអំណាចទៅ គាត់អាចបន្ដការកាន់អំណាចនេះ ដោយមានបទពិសោធន៍ និងមានអ្វីថ្មីសម្រាប់មន្ដ្រីរបស់គាត់ ប្រទេសណាក៏មានដែរជាពិសេសប្រទេសណាក៏មាន​ការរីកចម្រើនហ្នឹង​ ក៏ប៉ុន្ដែក្នុងរដ្ឋធម្មនុញ្ញយើងអត់ទាន់មានទេ ហើយបង្កើតជាកញ្ចប់នយោបាយទៅ ហើយ​អនុម័តក្នុងពេលតែមួយទៅ ហើយបើសិនជាបានសម្រេច អនុម័តនោះ យើងហ្នឹងដោះស្រាយតាមនឹងបាទ ចឹងហើយអ្វីដែលខ្ញុំបានជម្រាបខាងដើមហ្នឹង​ " ។
​លោក បន្តថា រដ្ឋាភិបាល​ស្រមោល​មិន​មាន​កងកម្លាំងប្រដាប់អាវុធ​ទេ​។ តួនាទី​របស់​រដ្ឋាភិបាល​ស្រមោល គឺ​តាមដាន និង​ត្រួតពិនិត្យ​ការ ងារ​ ​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ​នានា​។
សូមសរសេរមកកាន់ លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

1 comment:

Anonymous said...

ចូរ យើងពិចារណា ៖ តើឣ្វីទៅ ទ្រព្យសាធារណៈ និង ទ្រព្យឯកជន ?
ឣ្នកណា ទទួលបន្ទុក “ ឣភិបាល កសាង ឣភិវឌ្ឍន៍ ជាតិ ” ???

បើនិយាយពី FootBall លោក ហ៊ុន សែន ជាឣ្នកទាត់ ឣ្នកឯទៀតជាឣ្នកមើល !

. រឿងទឹកជំនន់ គឹឣ្នកស្រី ប៊ុនរ៉ានី កាន់កាប់កាកបាទក្រហម (ទទួលលុយ ពីសម្ដេចម៉ែ) ត្រូវទៅជួយ ឣ្នករងគ្រោះទឹកជំនន់ ! មិនមែន បក្សប្រឆាំងទេ ! …ពុំនោះទេ ដូរ !

. គឹលោក ហ៊ុន សែន ឣ្នកទទួលខុសត្រូវ រដ្ឋាភិបាល (រដ្ឋ + ឣភិបាល) ! មិនមែន បក្សប្រឆាំងទេ ! …ពុំនោះទេ ដូរ !

. គឹលោក ហ៊ុន សែន ជាឣ្នកចាត់ចែង ថវិកាជំនួយ និងប្រាក់កម្ចី ! មិនមែន បក្សប្រឆាំងទេ…ពុំនោះទេ ដូរ !

. គឹលោក ហ៊ុន សែន ជាឣ្នកប្រមូល ចាត់ចែង ចាយវាយ ថវិកាជាតិ ! មិនមែន បក្សប្រឆាំងទេ… ពុំនោះទេ ដូរ !

ពួកឣាល្ងង់វិទូ គាត់ប្រាប់លោក ហ៊ុន សែន ថា៖ ...លប់បឹងធ្វើឲ្យលិចភ្នំពេញ លិចវាំង…
ឲ្យយួនកាប់ព្រៃឈើ (កុងត្រា៩៩ឆ្នាំ) ធ្វើឲ្យមានទឹកជំនន់ ! ម្តេចក៏ជេរគេ…?
ហើយថែមទាំង រកបិទទ្វាវាយឆ្កែ ទៀត ! ឣគតិ !