A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 7 October 2013

Sam Rainsy has enrolled in the electoral roll លោក សម រង្ស៊ី ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​រួចរាល់​ហើយ​​

ដោយ៖​ តាំង វីដា​ | ថ្ងៃចន្ទ ទី7 ខែតុលា ឆ្នាំ2013 |VOD

លោក សម រង្ស៊ី ពេលចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត/ដោយ លោក តាំង វីដា
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ វេលា​ម៉ោង​ជិត​៣​រសៀល​នេះ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត រួចរាល់​ហើយ​។​
​លោក សម រង្ស៊ី បាន​ចុះ​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ការិយាល័យ​មួយ ក្នុង​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​សាក្សី​ចំនួន​ពីរ​នាក់​ចូលរួម​ផង​ដែរ​។​
​ក្នុង​ពេល​ចុះ​ឈ្មោះ​នោះ លោក សម រង្ស៊ី មានប្រសាសន៍ថា លោក​នឹង​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក នៅ​យប់​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ​មក​កម្ពុជា​។​
​កន្លងទៅ លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​ជា​បេក្ខជន​ជាប់​ជា​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៥​នេះ​ទេ បើ​យោង​តាម​បញ្ជី​ឈ្មោះ​តំណាង​រាស្ត្រ​​ជាប់ឆ្នោត ចេញ​ផ្សាយ​ដោយ គជប​។​លោក សម រង្ស៊ី មិន​បាន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដោយសារ គជប សម្រេច​មិន​ចុះ​​ឈ្មោះ​លោក ពេល​លោក​មាន​ជាប់ពិរុទ្ធ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​។ នៅ​ពេល​លោក​ត្រឡប់មក​ពី​ប្រទេស​បារាំង​វិញ មុន​ការ​បោះឆ្នោត ថ្ងៃទី​២៨​​ខែកក្កដា គជប លើកឡើងថា វា​យឺត​ពេល​ទៅ​ហើយ ដោយសារ​ការ​បោះឆ្នោត ខិត​ជិត​មក​ដល់​។​
​គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) លើក​ពេល ឬ​ពន្យារពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​កំណត់​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ ដោយ​សំអាង​ថា កម្ពុជា​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​មិន​ទាន់​មាន​ឯកភាព​ជាតិ​ជុំវិញ​លទ្ធផល​បោះឆ្នោត​។​
​ការទាមទារ​ឲ្យ​លើក​ពេល ឬ​ពន្យារពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នេះ គឺ​ដើម្បី​ទុក​ពេល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​លទ្ធផល​បោះឆ្នោត​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

1 comment:

Anonymous said...

Your right is less than Youns in Tonle Sap. It is amazing that those Youns'name are in the voting list and you don't have one last election. What we are not sure is when your name will be removed again in the future. Good luck and take care of yourself in the GANGE ZONE!