3,000 policemen came to receive 100,000 riles ($25) from Acting Prime Minister Sar Kheng at Interior Ministry when he ordered them to arrest Chhouk Bandith.
Read in English here.
ថ្ងៃនេះមានប៉ូលីសច្រើនណាស់នៅក្រសួងមហាផ្ទៃ
(ថ្ងៃទី 9 តុលា 2013, ម៉ោង 03:25:PM) | ដោយ: លី សិលាក-
ភ្នំពេញ: នាយករដ្ឋមន្ត្រីស្តីទី លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកកាសែត នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ថា លោកទើបតែចេញលិខិតមួយ បញ្ជាទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីតាមចាប់ខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ឲ្យបាន យកមកដាក់ពន្ធនាគារ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត បន្ទាប់ពីពិធីផ្តល់ប័ណ្ណសសើរ និងទឹកប្រាក់ ១០ ម៉ឺនរៀល ដល់ប៉ូលិសម្នាក់ៗ ក្នុងចំណោមប៉ូលិសក្រសួងមហាផ្ទៃប្រមាណ ៣០០០ នាក់ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩តុលា លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងថា លោកទើបតែបានចេញលិខិតបីបួនថ្ងៃមុននេះ ដើម្បីឲ្យអគ្គស្នងការនគរបាលជាតិ តាមចាប់លោក ឈូក បណ្ឌិត។ កិច្ចការនេះ គឺយើងអនុវត្តទៅតាមសាលដីការបស់តុលាការ។ យើងធ្វើតាមច្បាប់ មិនមានអ្វីខុសឆ្គងទេ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីស្តីទី ស ខេង មិនបានប្រាប់ក្រុមអ្នកកាសែតថា លោក ឈូក បណ្ឌិត កំពុងលាក់ខ្លួននៅទីណា ហើយមូលហេតុអ្វីខ្លះ ដែលកន្លងមក ប៉ូលិសមិនអាចតាមចាប់លោកឈូកបណ្ឌិតបាននោះឡើយ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារ ១ ឆ្នាំ និង ៦ ខែ ពីបទបាញ់ស្ត្រីកម្មករកាត់ដេរ ៣ នាក់ ឲ្យរងរបួសធ្ងន់ ក្នុងព្រឹត្តិការណ៍តវ៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ ក្រោយពីប្រកាសសាលក្រមមួយថ្ងៃ គឺនៅថ្ងៃទី២៦មិថុនា លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាតុលាការខេត្តស្វាយរៀង បានចេញដីកាឲ្យប៉ូលិសតាមចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកអនុវត្តទោស ក្នុងពន្ធនាគារ។
ក៏ប៉ុន្តែរហូតមកដល់ពេលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ប៉ូលិសរកមិនឃើញស្រមោលរបស់លោក ឈូក បណ្ឌិត ដែលត្រូវបានគេឲ្យដឹងថា ជាប់ទាក់ទងនឹងមន្ត្រីថ្នាក់ខ្ពស់បំផុត៕
3 comments:
Heh ah Sor Kheng: It is a time to send your dog back in to the case where is belong. You're the most person in the government who talks about law and law all the time when you open your infected stupid mouth. You have thousand upon thousand of police force but you couldn't catch the criminal Chhouk Bandit. Are you a mule or a donkey? In fact you can catch this criminal anytime but you're afraid of MeeMeh Chker Yuon Mei Sam An.
To the cage where its belong! Your dogs must dies all of'em,from top to bottom...
Don't be delay the have to put him in the jail right away .
Post a Comment