A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 9 October 2013

Acting Prime Minister Sar Kheng ordered the arrest of Chhouk Bandith during the hand out of $25 each to 3,0000 policemen នាយករដ្ឋមន្ត្រី​ស្តីទី ទើប​ចេញ​លិខិត តាម​ចាប់​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត​

3,000 policemen came to receive 100,000 riles ($25) from Acting Prime Minister Sar Kheng at Interior Ministry when he ordered them to arrest Chhouk Bandith.

 Read in English here.


ថ្ងៃនេះមានប៉ូលីសច្រើនណាស់នៅក្រសួងមហាផ្ទៃ
(ថ្ងៃទី 9 តុលា 2013, ម៉ោង 03:25:PM) | ដោយ: លី សិលាក-

ភ្នំពេញ: នាយករដ្ឋមន្ត្រី​ស្តីទី លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រាប់​ក្រុមអ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៣ ថា លោក​ទើបតែ​ចេញ​លិខិត​មួយ បញ្ជា​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​តាម​ចាប់ខ្លួន​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ឲ្យបាន យកមក​ដាក់​ពន្ធនាគា​រ​។​ ​ថ្លែង​ទៅ​កាន់​ក្រុមអ្នកកាសែត បន្ទាប់ពី​ពិធី​ផ្តល់​ប័ណ្ណ​ស​សើរ និង​ទឹកប្រាក់ ១០ ម៉ឺន​រៀល ដល់​ប៉ូលិស​ម្នាក់ៗ ក្នុងចំណោម​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ប្រមាណ ៣០០០ នាក់ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៩​តុលា លោក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងថា លោក​ទើបតែ​បាន​ចេញ​លិខិត​បី​បួន​ថ្ងៃមុន​នេះ ដើម្បីឲ្យអ​គ្គ​ស្នងការន​គ​របាល​ជាតិ តាម​ចាប់​លោក ឈូក បណ្ឌិត​។ កិច្ចការ​នេះ គឺ​យើង​អនុវត្ត​ទៅតាម​សាលដីកា​របស់​តុលាការ​។ យើង​ធ្វើ​តាម​ច្បាប់ មិនមាន​អ្វី​ខុសឆ្គង​ទេ​។​ ​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ស្តីទី ស ខេង មិន​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក ឈូក បណ្ឌិត កំពុង​លាក់ខ្លួន​នៅទីណា ហើយ​មូលហេតុ​អ្វី​ខ្លះ ដែល​កន្លងមក ប៉ូលិស​មិន​អាច​តាម​ចាប់​លោក​ឈូក​បណ្ឌិត​បាន​នោះឡើយ​។​ ​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ផ្តន្ទាទោស​កំបាំងមុខ ដាក់ពន្ធនាគារ ១ ឆ្នាំ និង ៦ ខែ ពី​បទ​បាញ់​ស្ត្រី​កម្មករ​កាត់ដេរ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ ក្នុង​ព្រឹត្តិការណ៍​តវ៉ា កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ ក្រោយ​ពី​ប្រកាស​សាលក្រម​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៦​មិថុនា លោក ហ៊ីង ប៊ុន​ជា ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា​ឲ្យ​ប៉ូលិស​តាម​ចាប់ខ្លួន​លោក ឈូក បណ្ឌិត យកមក​អនុវត្ត​ទោស ក្នុង​ពន្ធនាគារ​។ ​ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៣ ប៉ូលិស​រក​មិនឃើញ​ស្រមោល​របស់​លោក ឈូក បណ្ឌិត ដែល​ត្រូវបាន​គេ​ឲ្យដឹង​ថា ជាប់​ទាក់ទង​នឹង​មន្ត្រី​ថ្នាក់​ខ្ពស់បំផុត​៕

3 comments:

Anonymous said...

Heh ah Sor Kheng: It is a time to send your dog back in to the case where is belong. You're the most person in the government who talks about law and law all the time when you open your infected stupid mouth. You have thousand upon thousand of police force but you couldn't catch the criminal Chhouk Bandit. Are you a mule or a donkey? In fact you can catch this criminal anytime but you're afraid of MeeMeh Chker Yuon Mei Sam An.

Anonymous said...

To the cage where its belong! Your dogs must dies all of'em,from top to bottom...

Anonymous said...

Don't be delay the have to put him in the jail right away .