A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 31 August 2013

Chea Sim wants to resolve election dispute with the opposition CNRP peacefully លោក​ជា ស៊ីម ចង់​​ដោះ​ស្រាយ​​ការ​ខ្វែង​គំនិត​​គ្នា​រឿង​លទ្ធផល​បោះឆ្នោត​ដោយ​​សន្តិវិធី​ ជា​មួយ​​គណបក្ស​ប្រឆាំង​

ដោយ៖​ សេង ម៉ូលីនី​ | ថ្ងៃសៅរ៍ ទី31 ខែសីហា ឆ្នាំ2013 | VoD

លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា (រូបថត​ដោយ សេង ម៉ូលីនី)
ប្រធាន ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ខែសីហា​​នេះ បានបង្ហាញ​ជំហរ​ថ្មី​ទៀត ទៅ​​គណបក្ស​​សង្គ្រោះ​​ជាតិ ពី​​ការ​ចង់រក​​ដំណោះស្រាយ​ដោយ​សន្តិ​វិធី រឿង​​ខ្វែង​គំនិត​គ្នា ជុំវិញ​លទ្ធផល​បោះឆ្នោត សម្រាប់​អាណត្តិ​ទី​៥​នេះ ។​
តាម​លិខិត​របស់​ប្រធាន​គណបក្ស​ប្រជាជន​ កម្ពុជា លោក ជា ស៊ីម ផ្ញើរ​​ជូន​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី នា​ថ្ងៃ​ទី​៣១​​ខែ​សីហា​នេះ ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​តែ​រក្សា​ជំ​ហរ​​ចរចា​​ជាមួយ​គណបក្ស​សង្គ្រោះ​​ ជាតិ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​នានា ដោយ​ឈរ​មូលដ្ឋាន​លទ្ធផល​នៃ​​ការបោះឆ្នោត​និង​ស្មារតី​ផ្សះផ្សារ​ បង្រួបបង្រួម​ជាតិ​។
លោក ជា ស៊ីម ឲ្យដឹងទៀតថា រាល់​ការ​ទំនាក់ទំនង​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គួ​រ​​ធ្វើ​ឡើង​តាម​រយៈ​ក្រុមការងារ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ​គឺ លោក ព្រំ សុខា​។
​មេបក្ស​រូប​នោះ ​អះអាងថា គណបក្ស​ប្រជាជន​​មាន​ឆន្ទៈ​ក្នុង​ការរៀបចំ​​ឲ្យមាន​ជំនួ​ប​កំពូល​​ជាមួយ​ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​​ជាតិ ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​​ធរមាន ព្រម​ទាំង​យោង​តាម​ព្រះ​រាជ​សារ​​របស់​ព្រះ​មហាក្សត្រ​ ​ដែល​បាន​ផ្ញើរ​ជូន​ប្រជារាស្ត្រ​ខ្មែរ​កាល​ពី​​ម្សិលមិញ​នេះ​។​
កាលពី​ថ្ងៃ​សុក្រ ទី​៣០ខែសីហា គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ផ្ញើរ​លិខិត​ជូន​ប្រធាន​គណបក្ស​​ប្រជា​ជន​ កម្ពុជា ក្នុងន័យ​ឲ្យចូល​ពិភាក្សា​​ថ្នាក់ដឹកនាំ​កំពូ​ល របស់​​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ដើម្បីរ​ក​គន្លឹះ​ទម្លាយ​​ការ​ខ្វែង​គំនិត​គ្នា​ក្រោយ​​ការបោះឆ្នោត មុន​បង្កើត​​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៥​នេះ​៕
សរសេរមកកាន់កញ្ញា សេង ម៉ូលីនី តាមរយៈ sengmoliny@gmail.com

2 comments:

Anonymous said...

Ah Chea shit has how many lives? I though he was dead may times already!...Chea shit and Heng DumbRin were the same,these two coward afraid of Hun Shit or Hanoi.Yummareaj got his name on the book of HELL in the lake of ENTERNAL'S FIRE TO ETERNITY....They [Cpp thugs] stay as [Priet] never to reborn as HUMAN.

Kmenhwatt

Anonymous said...

I hate to see these three monkey sign everywhere when we travel in Cambodia.Those signs should be painted over and put the street sign instead.