Saturday 04 May 2013 - Free Press Magazine
អភិបាលរាជធានីភ្នំពេញ ដែលទើបនិងទទួលតំណែងថ្មី លោក ប៉ា សុជាតិវង្ស
បានសន្យាថា លោកនឹងបន្តដោះស្រាយបញ្ហាវិវាទដីធ្លី ដែលសេសសល់
ពីអតីតអភិបាលក្រុង កែប ជុតិម៉ា ជាពិសេសរឿងបឹងកក់ បុរីកីឡា ជាដើម។
ការថ្លែង ពីជំហរ របស់អភិបាលរាជធានីភ្នំពេញរូបនេះ
ត្រូវទទួលបាននូវការគំាទ្រភ្លាមៗ ពីគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងធំ ក្នុងប្រទេសកម្ពុជា អង្គការសង្គមស៊ីវិល
និងប្រជាពលរដ្ឋផងដែរ ។
គណបក្សប្រឆំាងសង្ឃឹមថា លោក ប៉ា សុជាតិវង្ស និងបន្តដោះស្រាយបញ្ញាទាំងអស់នេះ ប្រកបដោយសុឆ្ទនៈ ប្រសិទ្ធិភាព និងតម្លាភាព។
លោក ហូ វណ្ណ អនុប្រធាន គណៈកម្មាធិការវិន័យ គណបក្សសង្គ្រោះជាតិ
បានថ្លែងឲ្យដឹងថា បើអភិបាលរាជធានីថ្មីនេះ មាន សុឆ្ទៈដោះស្រាយរឿងដីធ្លី
ជូនអ្នកភូមិបឹងកក់ បុរីកីឡា និងអ្នកភុមិថ្មគោល ឲ្យបានជោគជ័យនេះ
គឺជាបំណងប្រាថ្នារបស់បក្សប្រឆំាង ដែល ចង់បានឲ្យបញ្ហានេះ បានចប់សព្វគ្រប់
កុំឲ្យអូសបន្លាយទុក្ខវេទនា ដល់ប្រជាពលរដ្ឋយូរពេក ព្រោះគិតទៅជិតប្រំា
ឆ្នាំហើយ។
លោក ហូ វ៉ាន់ បានថ្លែងបន្តទៀតថា “បញ្ហានេះ យើងខ្ញុំមានតែការគំាទ្រទេ
ធ្វើយ៉ាងណាឲ្យការដោះស្រាយនេះ ទទួលបានជោគជ័យឆាប់រហ័ស និង ប្រកបដោយយុត្តិធម៌
និងតម្លាភាព ធ្វើយ៉ាងណាក៏ដោយ សូមកុំឲ្យបាត់បង់ផលប្រយោជន៍
ប្រជាពលរដ្ឋឲ្យសោះ” ។
សូមបព្ជាក់ថា ម្សិលមិញនេះ សហគមន៍បឹងកក់
និងអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនិងសិទ្ធិលំនៅឋាននិងដី
ធ្លី
ចេញសេចក្ដីថ្លែងការណ៍រួមមួយជំរុញឲ្យអាជ្ញាធរធ្វើការដោះស្រាយ
បញ្ចប់វិវាទដីធ្លីក្នុងតំបន់បឹងកក់
តាមការដាក់បញ្ចូលចំនួនគ្រួសារដែលនៅសល់ទៅក្នុងដីអនុក្រឹត្យ
១២,៤៤ ហិកតា និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានបង្ហាញពីលទ្ធផលសិក្សាលម្អិតមួយ
នៅលើទីតាំងដីសម្បទាន១២,៤៤ហិកតា
ដែលប្រមុខរដ្ឋាភិបាលធ្វើប្រទានកម្មផ្ដល់ជូនពលរដ្ឋសេសសល់ក្នុង
តំបន់បឹងកក់តាមអនុក្រឹត្យលេខ១៨៣ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១
នោះ បានរកឃើញដីឡូត៍ទំនេរមាន៤០០ឡូត៍
គ្របដណ្ដប់លើផ្ទៃដីជាង២ហិកតាក្នុងទំហំដីនោះ ៕
No comments:
Post a Comment