តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអ្នកសារព័ត៌មាន
ជំរុញអោយរដ្ឋាភិបាលកម្ពុជា ធានាសេរីភាពក្នុងការបញ្ចេញមតិ
តាមរយៈការផ្ដល់យុត្តិធម៌ដល់អ្នកសារព័ត៌មានដែលត្រូវគេសម្លាប់
ដោយសារតែការផ្សព្វផ្សាយព័ត៌មានក្នុងពេលកន្លងទៅ។
តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) ប្រចាំកម្ពុជា អ្នកស្រី អាន ឡឺម៉ែស្រ្ត (Anne Lemaistre) មានប្រសាសន៍ថា ជារៀងរាល់សប្ដាហ៍ នៅជុំវិញពិភពលោក មានអ្នកសារព័ត៌មានចំនួន ១នាក់ បានស្លាប់ ដោយសារការអនុវត្តតួនាទីផ្ដល់ព័ត៌មានដល់សាធារណជន។
អ្នកស្រីបន្តថា ការធានានូវសេរីភាពនៃការបញ្ចេញមតិយោបល់តាមគ្រប់ប្រព័ន្ធ ផ្សព្វផ្សាយ គឺទាមទារអោយមានការពារសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងប្រយុទ្ធប្រឆាំងរាល់ឧក្រិដ្ឋកម្មប្រឆាំងនឹងការបញ្ចេញមតិ៖ «ក្នុង ខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី អ៊ីរ៉ីណា ប៊ូកូវ៉ា (Irina Bokova) អគ្គនាយកអង្គការយូណេស្កូ បានថ្កោលទោសចំពោះការធ្វើឃាតអ្នកសារព័ត៌មានខ្មែរ លោក ហង្ស សេរីឧត្តម និងបានស្នើអោយមានការស៊ើបអង្កេតចំពោះករណីឃាតកម្មអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយពីបញ្ហាព្រៃឈើរូបនេះ។ ហើយយើងក៏ស្វាគមន៍ចំពោះចំណាត់ការរបស់តុលាការខេត្តរតនគិរី ដែលបានបើកការស៊ើបអង្កេតជាថ្មីចំពោះករណីនេះ»។
តំណាងស្ដីទីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ជេមស៍ ហ៊ីណាន (James Heenan) ឲ្យដឹងដែរថា ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន ការធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ត្រូវផ្ដោតការយកចិត្តទុកដាក់លើកត្តាសំខាន់ចំនួន ៤សំខាន់ ក្នុងនោះរួមមាន ផ្លូវច្បាប់ដែលការពារអ្នកសារព័ត៌មាន អ្នកសារព័ត៌មានស្គាល់ច្បាស់សិទ្ធិខ្លួនឯង និងការលប់បំបាត់និទ្ទណ្ឌភាពជាដើម៖ «ត្រូវធានាថា ច្បាប់ជាពិសេសក្រមព្រហ្មទណ្ឌបានការពារ និងផ្ដល់តម្លៃដល់អ្នកសារព័ត៌មាន ក៏ដូចជាសេរីភាពក្នុងការបញ្ចេញមតិ ទៅដល់មនុស្សគ្រប់គ្នា និងមិនត្រូវអោយបទដ្ឋានច្បាប់ទាំងនោះត្រូវអនុវត្តផ្ទុយពីបទដ្ឋាន ច្បាប់អន្តរជាតិ ដែលការពារសេរីភាពបញ្ចេញមតិ»។
និពន្ធនាយកវិទ្យុបារាំងអន្តរជាតិ លោក ប៉ែន បូណា ដែលចូលរួមជាវាគ្មិនក្នុងទិវាសេរីភាពសារព័ត៌មានទទួលស្គាល់ថា នៅកម្ពុជា មានអ្នកសារព័ត៌មាន ៣ប្រភេទធំៗ ក្នុងនោះ គឺមានប្រភេទអ្នកដែលផ្សព្វផ្សាយព័ត៌មានដោយស្ថិតក្រោមសម្ពាធ ដែលលោកចាត់ថា ជាអ្នកមិនសូវជួបបញ្ហា។ ទី២ គឺប្រភេទអ្នកដែលមិននៅក្រោមសម្ពាធ ប៉ុន្តែប្រកាន់វិជ្ជាជីវៈខ្ជាប់ខ្ជួន ក៏ត្រូវលោកចាត់ទុកថា មានសុវត្ថិភាពច្រើនក្នុងការនិយាយ។ ចំណែកទី៣ គឺក្រុមដែលមិនសូវយកចិត្តទុកដាក់នឹងក្រមសីលធម៌ ឬផ្សព្វផ្សាយដើម្បីគោលដៅនយោបាយ គឺជាក្រុមដែលងាយរងគ្រោះ។ លោក ប៉ែន បូណា បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ធានាសេរីភាពបញ្ចេញមតិ ដោយការទទួលយកទាំងទស្សនៈស្រប និងទស្សនៈផ្ទុយ៖ «សូមលោកទទួលយកវប្បធម៌ថ្មីមួយ គឺវប្បធម៌ប្រជាធិបតេយ្យ និងវប្បធម៌ពហុគំនិតក្នុងការរិះគន់ និងការទទួលយកការរិះគន់»។
អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងថា រាល់ឃាតកម្មលើអ្នកសារព័ត៌មាន អាជ្ញាធរពុំដែលបោះបង់ការរកយុត្តិធម៌សម្រាប់ពួកគេឡើយ។ ចំណែកបទដ្ឋានច្បាប់ កម្ពុជា ក៏បានធានាសិទ្ធិសេរីភាពរបស់ពួកគេ។ លោកបន្តថា សង្គមកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ លុះត្រាតែសេរីភាពសារព័ត៌មានត្រូវបានការពារត្រឹមត្រូវ និងត្រូវបានទទួលស្គាល់ថាមានឯករាជ្យពេញលេញ៖ «សូមពិនិត្យឡើង វិញនូវច្រើនចំណុច គេបានលើកឡើងទាំងអស់រាល់ចំណុចណាទាក់ទងនឹងសារព័ត៌មាន គឺត្រូវយកចាប់សារព័ត៌មានជាគោល»។
យ៉ាងនេះក្ដី នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិនៅកម្ពុជា លោក សុក សំអឿន មានប្រសាសន៍ថា បើទោះជាមានបទដ្ឋានច្បាប់ដែលអះអាងថាការពារអ្នកសារព័ត៌មាន ក៏ច្បាប់ទាំងនោះនៅមានចំណុចខ្វះខាត ស្របពេលដែលការបកស្រាយច្បាប់នៅមិនទាន់មានឯកភាព និងតុលាការមិនទាន់មានឯករាជ្យ អ្នកសារព័ត៌មាននៅតែប្រឈមនឹងជាប់ពន្ធនាគារនៅពេលផ្សព្វផ្សាយ ព័ត៌មានដែលពាក់ព័ន្ធអ្នកមានឥទ្ធិពលក្នុងសង្គម៖ «ប៉ុន្តែ បញ្ហាការបកស្រាយច្បាប់ជារឿងមួយ ហើយស្រុកយើងនេះគឺត្រូវការច្បាប់ដែលលំអិតហ្មង អត់អាចច្បាប់ច្បោលៗដូចស្រុកបារាំង ស្រុកអីទេ។ ដើម្បីអោយការអនុវត្តបានល្អប្រសើរ ត្រូវការរំពឹង២។ ទី១ គឺសមាសភាពរបស់ចៅក្រម។ ទី២ គឺឯករាជ្យភាពរបស់តុលាការ»។
ទិវាសេរីភាពសារព័ត៌មាន ថ្ងៃ៣ ឧសភា ត្រូវបានអនុម័តដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ គឺជាថ្ងៃលើកទឹកចិត្ត និងគាំទ្រសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក។ មកដល់ពេលនេះ អ្នកសារព័ត៌មានចំនួន ១២១នាក់ បានសម្លាប់នៅក្នុងពិភពលោក ចំណែកនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក មានអ្នកសារព័ត៌មានជាង ១០នាក់ត្រូវសម្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment