A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 May 2013

Cambodia's Prime Minister Hun Sen becomes the honourary citizen of Indonesia's Sulawesi province សម្តេចតេជោ ហ៊ុន សែន ក្លាយជាពលរដ្ឋ កិត្តិយសរបស់ ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃប្រទេស ឥណ្ឌូនេស៊ី


ឥណ្ឌូនេស៊ី៖ លោក Syahrul Yasin Limpo អភិបាល ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានបំពាក់មួក ដំបងដាវ និងជូនវត្ថុ អនុស្សាវរីយ៍ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាពនៃការ ផ្តល់នូវឋានៈ ជាពលរដ្ឋ កិត្តិយសរបស់ ខេត្តស៊ូឡាវេស៊ីខាងត្បូង នៅក្នុងពិធីលាង សាយភោជន៍ នារាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅទីក្រុងម៉ាកាសា ។
យោងតាមការចុះផ្សាយ របស់គេហទំព័រ AKP បានឲ្យដឹងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្លាយ ជាពលរដ្ឋកិត្តិយស របស់ខេត្ត ស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ជាមួយនឹងគុណ បំណាច់ និងសេចក្តីគោរព ស្រឡាញ់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ខេត្តស៊ូឡាវេស៊ី ចំពោះការដឹកនាំប្រកបដោយ បញ្ញាញាណរបស់ សម្តេចនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្លងផុតពីដំណាក់កាល សង្រ្គាម មកកាន់ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសមានការរីកចម្រើន គួរឲ្យគោរពនិងកោតសរសើរបំផុត។
ជាមួយគ្នានេះ យោងតាមការចុះផ្សាយ របស់គេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅក្នុងសុន្ទរកថា ដ៏មានសារៈសំខាន់នោះដែរ បណ្តាមេដឹកនាំ ទាំងអស់ បានចាត់ទុកថា កាបឌី បានឈានមុខគេ ដោយនាំមកនូវជម្រើស ដំណោះ ស្រាយ ដើម្បីសន្តិភាព និងការបង្រួប បង្រួមជាតិ សម្រាប់ ប្រជាធិបតេយ្យ និងសិទ្ធមនុស្ស ហើយបញ្ចប់ សង្រ្គាមសម័យ ទំនើបនៃសតវត្សទី២១ តាមរយៈការផ្តល់ នូវកិច្ចពិភាក្សា ដ៏មានខ្លឹមសារ រវាងថ្នាក់ដឹកនាំ និងរដ្ឋបុរស នៅជុំវិញពិភពលោក ។

ជាមួយនិងសុន្ទរកថា នៅក្នុងមហាសន្និបាត លើកទី៤ របស់កាបឌី នោះដែរ បណ្តាមេដឹកនាំកាបឌី ក៏ដូចជា មេដឹកនាំគណបក្ស នយោបាយ នៃអ្នកប្រជាធិបតេយ្យ និយម កណ្តាល អាស៊ីប៉ាស៊ីហ្វីក អន្តរជាតិ បានសំដែង នូវការវាយតំលៃខ្ពស់ និងកោតសរសើរ ចំពោះតួនាទីស្នូល នៃការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ ប្រទេសជាតិ ឆ្លងកាត់ពីភ្នក់ភ្លើង នៃសង្រ្គាម ឈានឆ្ពោះមក កាន់ប្រជាជាតិមួយ មានសុខសន្តិភាព យ៉ាងពេញលេញ ពិសេសការប្រកាន់យក នូវដំណោះស្រាយផ្សះ ផ្សា បង្រួបបង្រួមជាតិ និងដឹកនាំស្តារអភិវឌ្ឍន៍ ប្រទេសកម្ពុជា មានការរីកចំរើន យ៉ាងឆាប់រហ័ស ពីមួយថ្ងៃ ទៅមួយថ្ងៃ។
ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យកាប់ឌី បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីមកតាមដាន ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។
 សូមបញ្ជាក់ថា មហាសន្និបាតលើកទី៤ នៃអង្គការ អ្នកប្រជាធិបតេយ្យ និយមកណ្តាល អាស៊ីប៉ាស៊ីហ្វីកអន្តរជាតិ (CAPDI) ក្រោមប្រធានបទ រដ្ឋាភិបាល គណបក្សនយោបាយ និងសង្គមស៊ីវិល រួមគ្នាជំរុញ ឲ្យមានសន្តិភាព ការផ្សះផ្សា និងរួមគ្នាប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ នៅអាស៊ី បានប្រារព្វ ពិធីបើកជាផ្លូវការ នៅសណ្ឋាគារ Sahid Jaya Makassar ទីក្រុងម៉ាកាសា ខេត្តស៊ូឡាវេស៊ី ខាងត្បូង នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២០ ឧសភា៕

2 comments:

Anonymous said...

Goes ahead back your back to your country that honor you as its citizen ah kwack,khmers. were sick and tired of your Pig heart greedy immorality Hanoi's congchor.Go to Indonesia you won't last for one month,they will be headed you as an infidels.shame on Indonesia honor killer as its citizen....

Anonymous said...

Congratulation !!! Mr Khmer Prime Minister , you are half way there to meet Mr Sukano .