A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 May 2013

Wing Star shoes factory makes the headline again because 20 of its workers fainted កម្មករ​រោងចក្រ​វីងស្ដារ​ប្រមាណ​​២០​នាក់​ដួល​សន្លប់

Wing Star shoes factory is in the headline against after 3 of its workers were killed and more than 20 wounded after a roof collapse a few days ago. Now, 20 of its workers have fainted while working in the factory.
ដោយ សេក បណ្ឌិត RFA
2013-05-20
កម្មករ កំពង់ស្ពឺ ៧៥
ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​រើ​អីវ៉ាន់​ដែល​ធ្លាក់​ដោយសារ​ បាក់​ពិតាន​នៅ​រោងចក្រ​ស្បែក​ជើង វីង ស្ដារ (Wing Star Shoes Co., LTD.) នា​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១៣។
RFA/Sek Bandith
តំណាង​​ប្រធាន​​រដ្ឋបាល​រោងចក្រ​​ស្បែង​ជើង វីង ស្ដារ លោក ម៉ៅ ឈីវសុង បាន​ឲ្យ​ដឹង​ថា កម្មករ​ដែល​ដួល​សន្លប់​ទាំង ២០​​នាក់​នោះ មាន​ស្រី ១៩​នាក់ និង​ប្រុស​ម្នាក់។ កម្មករ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ ភ្នំពេញ។
ការ​ដួល​សន្លប់​របស់​កម្មករ​ដោយសារ​ភ័យ​រឿង​​ឆេះ​ម៉ូទ័រ​ម៉ាស៊ីន​ដេរ គឺ​ចំ​នៅ​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង បន្ទាប់​ពី​មាន​ករណី​បាក់​ធ្លាក់​ពិតាន​នៅ​ក្នុង​អគារ​រោងចក្រ​បណ្ដាល​ឲ្យ​ ស្លាប់​កម្មករ ២​នាក់ និង​របួស​ជាង ១០​នាក់ កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១៣។
តំណាង​រោងចក្រ​និង​តំណាង​សហជីព​កម្មករ​កំពុង​តែ​ជួប​ប្រជុំ​ពិភាក្សា​ គ្នា​រឿង​ដួល​សន្លប់​របស់​កម្មករ និង​ការការពារសុវត្ថិភាព​របស់​កម្មករ​នៅ​ថ្ងៃ​មុខ។


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: