ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់របស់សម្តេចឪ យាងទៅ ចូលរួម សមាជ គណ បក្ស សង្គ្រោះ ជាតិ Prince Thomico, middle, former advisor to ex-King Sihanouk and current advisor to Queen Mother Monineath, had just joined the opposition Cambodia National Rescue Party.
Recently, Nhiek Bunchhay, General Secretary of Funcinpec Party, said that Prince Thomico cannot enter politics as he is an advisor to Queen Mother Monineath. Prince Thomico retorted that there is no law banning members of the royal family or palace officials from entering politics. He cited Palace Minister Kong Sam Ol, from the ruling CPP, as an example. He said "there is no law banning members of the royal family from entering politics. Sir Kong Sam Ol is both the Minister of the Palace and a member of parliament representing the CPP, so I can serve in the royal cabinet also because it is not against the law".
យូ វាសនា Sunday 28 April 2013 - Free Press Magazine
ខ្ញុំក៏ធ្វើបាន ដូចសម្តេចចៅហ្វាវាំង គង់ សំអុល ដែរ !
បើទោះបីជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទើបបានទទួលតួនាទី ជាជំនួយការផ្ទាល់របស់សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ ដែលមានឋានៈ ស្មើរដ្ឋមន្ត្រីក៏ដោយ តែព្រះអង្គបានចេញ មកអះអាងសារជាថ្មី ពីភាពស្របច្បាប់ របស់ព្រះអង្គ ក្នុងព្រះនាមជាសែរាជវង្ស ក្នុងការចូលរួម នយោបាយជាមួយគណបក្ស សង្គ្រោះជាតិ ។
ព្រះអង្គ ធម្មិកោ បានមានបន្ទូលបញ្ជាក់យ៉ាងដូច្នេះថា ៖ « អត់មានច្បាប់ណាមួយ ហាមមិនឲ្យសមាជិក រាជវង្សានុវង្ស ធ្វើ នយោបាយ នោះទេ។ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រី ព្រះបរមព្រះរាជវាំង និង ជាតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា បំរើការនោះបាន អីចឹងខ្ញុំក៏បំរើ ការនៅក្នុងព្រះរាជខុទ្ទកាល័យនោះបាន ដោយគ្មានខុសច្បាប់អ្វីឡើយ »។
សូមបព្ជាក់ថា នៅក្នុងសមាជ ជាលើកដំបូង របស់គណបក្សសង្គ្រោះជាតិ ដែលកើតចេញពីការបញ្ចូលគ្នា រវាងគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី ដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសដល់អង្គសមាជថា ព្រះអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់របស់សម្តេចឪ បានក្លាយទៅជាសមាជិក អចិន្ត្រៃយ៍ របស់គណបក្ស សង្រ្គោះជាតិ៕
2 comments:
អាធម្មិកា ជាពូជស្តេចឆ្កែអាមេបំផ្លាញប្រទេសគ្មាន
រាស្ត្រណាគេមានជំនឿទៀតទេ បក្សណាអោយ
វាចូល រួមដូចយកមេរោគទៅស៊ីរួងកោះថ្លើមអស់។
You'll be cursed by Khmer's ancestor,and people.Ignoramus,bestiality like you who let Viet&Siam take occasion to divide Khmer.You're really serving Ho's plan.
Post a Comment