ដោយ ហង្ស សាវយុត RFA
2013-04-28
ប្រភពពីមន្ត្រីយោធាខ្មែរនៅតាមព្រំដែនខេត្ត
ឧត្តរមានជ័យ បានអះអាងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរចំនួន
៧នាក់បានស្លាប់ ដោយសារទាហានថៃ នៃខេត្តស៊ីសាកេត បាញ់រះ
កាលពីយប់ថ្ងៃទី២៥ ខែមេសា កន្លងទៅ។
ការបាញ់រះនោះ នៅពេលដែលប្រជាពលរដ្ឋខ្មែរប្រមាណ ៥០នាក់
បាននាំគ្នាឆ្លងកាត់ព្រំដែនម្ដុំចំណុចភូមិអូរស្វាយ
នៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលជ្រៅទៅក្នុងទឹកដីថៃ
ដើម្បីកាប់ឈើគ្រញូង។
មន្ត្រីយោធានៃការិយាល័យទី២ មួយរូប ប្រចាំខេត្តឧត្តរមានជ័យ
ដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី២៨
ខែមេសា ថា លោកទទួលបានព័ត៌មានថា ទាហានថៃ នៃស្រុកឃុនហាន
ខេត្តស៊ីសាកេត នៅទល់មុខគ្នានឹងភូមិអូរស្វាយ ឃុំអូរស្វាយ
ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ របស់ខ្មែរ
បានបាញ់រះកាលពីវេលាម៉ោងប្រមាណជា ១១យប់ថ្ងៃទី២៥ ខែមេសា។
ការបាញ់រះនោះបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើ
គ្រញូងចំនួន ៧នាក់ស្លាប់៖ «យើងទទួលបានអត្តសញ្ញាណប្រជាពលរដ្ឋ
ស្លាប់ហ្នឹង នៅខេត្តកំពង់ធំ ២នាក់ ខេត្តកំពត ម្នាក់
និងខេត្តកំពង់ស្ពឺ ម្នាក់ ហើយនៅ ៣នាក់ទៀត យើងមិនទាន់ដឹងថា
នៅស្រុកណាខេត្តណា ព្រោះការសម្លាប់នោះគឺជម្រៅ
៧-៨គីឡូម៉ែត្រចូលក្នុងដីថៃ។
ចំណុចកន្លែងបាញ់នៅក្នុងភូមិសាស្ត្រស្ទឹងច័ន្ទ ខាងកើតស្ពាន ១០០»។
មន្ត្រីយោធាដដែលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ
សាកសពប្រជាពលរដ្ឋខ្មែរទាំងនោះកំពុងនៅក្នុងព្រៃចម្ការម្រេច
នាទឹកដីថៃនៅឡើយ។ ក៏ប៉ុន្តែមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ
បានឆ្លើយតបថា
គេពុំទាន់បានដឹងព័ត៌មានច្បាស់លាស់អំពីរឿងនោះនៅឡើយទេ។
អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ
ប្រចាំច្រកជាំសាង៉ាំ គឺលោកវរសេនីយ៍ទោ តូច រ៉ា បានមានប្រសាសន៍ថា
លោកគ្រាន់តែបានឮព័ត៌មាននេះតៗគ្នា
ក៏ប៉ុន្តែនៅពេលដែលលោកសួរទៅទាហានថៃ គឺពួកគេបានបដិសេធថា
មិនមានការបាញ់រះទេ។
ទោះយ៉ាងណា អធិការនគរបាលស្រុកត្រពាំងប្រាសាទ លោក កែវ តាន់ បានមានប្រសាសន៍ថា លោកក៏បានឭព័ត៌មាននេះ ហើយលោកកំពុងដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវនៅជិតភូមិសាស្ត្រ ដែលគេអះអាងថា ជាកន្លែងកើតហេតុ៖ «ឥឡូវកំពុងនៅក្រោមជើងភ្នំ កន្លែងផ្លូវបំបែករង្វង់មូលអូរស្វាយតែម្ដង។ កំពុងតែស្វែងជួបខាងព្រំដែនបន្តិច និងព្យាយាមរកជនរងគ្រោះហ្នឹង ដើម្បីសម្ភាស ប្រភពព័ត៌មានណា? ពីចំណុចណា?»។
ប្រភពយោធា បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ ដែលទាហានថៃ បាញ់ស្លាប់នោះ គឺឈ្មោះ ប៉ុប ធា អាយុ ៣៧ឆ្នាំ ទីលំនៅភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ឈ្មោះ ទូច យឹម អាយុ ៥២ឆ្នាំ ទីលំនៅភូមិគ្រើល ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឈ្មោះ យឹម យ៉ន អាយុ ៣២ឆ្នាំ ទីលំនៅភូមិសុខសង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឈ្មោះ ឈុន អាយុ ២៨ឆ្នាំ ទីលំនៅភូមិតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកឯសាកសពបីនាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា
ចាប់ពីខែមករា រហូតដល់ថ្ងៃទី២២ ខែមេសា ទាហានថៃ ខេត្តសុរិន្ទ
និងខេត្តស៊ីសាកេត បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរចំនួន ៨នាក់។
ក៏ប៉ុន្តែគិតរហូតមកដល់ថ្ងៃទី២៨ ខែមេសា
ចំនួនប្រជាពលរដ្ឋខ្មែរដែលស្លាប់នៅតាមព្រំដែនខេត្តឧត្តរមានជ័យ
ដោយសារទាហានថៃ បាញ់ បានកើនឡើងដល់ ១៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment