A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 22 April 2013

Mass demonstration by the opposition CNRP awaits permission from Interior Ministry មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃ២៤មេសា រង់ចាំការសម្រេចពីក្រសួងមហាផ្ទៃ

(ថ្ងៃទី 22 មេសា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ:  តំណាង​សាលា​រាជធានី​ភ្នំពេញ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សាគ្នា​អំពី​បញ្ហា​នៃ​ការធ្វើ​មហា​បាតុកម្ម ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ទទួលយក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ទាក់ទង​នឹង​ការបោះឆ្នោត នាពេល​ខាងមុខនេះ​។ កិច្ច​ជួបពិភាក្សា​រវាង​តំណាង​សាលា​រាជធានី​ភ្នំពេញ និង​គណបក្សប្រឆាំង បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ការជួបគ្នា​រវាង​តំណាង​សាលា​រាជធានី​ ភ្ន​ម​ពេញ និង​គណបក្សប្រឆាំង​គឺ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិតស្នើ​ទៅ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ ជូនដំណឹង ស្តីពី ការធ្វើ​មហា​បាតុកម្ម អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី​។​

​ លោក ហូរ វ៉ាន់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ប្រជុំពិភាក្សា​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​លទ្ធផល​ទី​១ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ សាលា​រាជធានី​ភ្នំពេញ ចង់ដឹងថា អ្នកចូលរួម​មហា​បា​តុ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​ប៉ុន្មាន​នាក់ ដោយ​លោក​បាន​ប្រាប់ថា មាន​ចំនួន​ប្រមាណ​៤០០០​នាក់​។ ទី​២ បាន​ឯកភាពគ្នា​លើ​តម្រាយ​ផ្លូវ គឺ​ហែរ​ក្បួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​លេខ​៥១ បត់​តាម​ផ្លូវភ្លោះ​ទៅ​វិថី​ព្រះស៊ីសុវត្ថិ (​តាមផ្លូវ​មាត់ទន្លេ​) បត់​ស្តាំ​ទៅខាង​ជើង​របង​ស្ថានទូត​រូ​ស្ស៊ី ហើយ​បត់​ឆ្វេង​តាមផ្លូវ​សុធារស រហូត​ទៅដល់​ស្តុ​ប​ជលផល រួច​បត់​ឆ្វេង​តាមផ្លូវ​ព្រះ​នរោត្តម សំដៅទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅក្នុង​ក្រសួងមហាផ្ទៃ​។


​ កិច្ចប្រជុំ ក៏បាន​ឯកភាពគ្នា​ទៅលើ​ការការពារ​សន្តិសុខ គឺ​សណ្តាប់ធ្នាប់​ផ្ទៃក្នុង​គណបក្ស ជា​អ្នក​ទទួលខុស ត្រូវតែ​ក្រៅ​រង្វង់​ក្បួន គឺ​ខាង​អាជ្ញាធរ ដែនដី ជា​អ្នកទទួលបន្ទុក​ការពារ​សុវត្ថិភាព​។ ប៉ុន្តែ​ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវធ្វើ​ការទំនាក់ទំនង​គ្នា​។​

​ លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា ការ​ហែរ​ក្បួន​នេះ សាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ និង​ឲ្យ​ខាង​គណបក្ស រង់ចាំ​ការសម្រេច របស់​ក្រសួងមហាផ្ទៃ​។ ការអនុញ្ញាត​ឲ្យ​ហែរ​ក្បួន​នោះ សាលា​រាជធានី​ភ្នំពេញ​អត់​មាន​សមត្ថកិច្ច​ទេ ដូច្នេះ​គេ​សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​។​

​ចំណែក​លោក ឃួន ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើបាតុកម្ម​អហិង្សា​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដោយមាន​ការ​ហែរ​ក្បួន​។ ចំណុច​ចាប់អារម្មណ៍ គឺ​ច្បាប់​បាតុកម្ម ក្នុង​រាជធានី​ខេត្ត​ក្រុង ផ្តល់​ឲ្យ​អនុញ្ញាត​ឲ្យ​អ្នក​សុំ​ធ្វើបាតុកម្ម​អហិង្សា ក្នុង​រង្វង់ ២០០ នាក់ ដោយ​មិន​ឲ្យ​ហែរ​ក្បួន​។ សំណើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ស្នើ​មក​សាលា​រាជធានី​ភ្នំពេញ វា​ខុស​នឹង​គោលការណ៍ ដោយ​ទី​១ ចំនួន​មនុស្ស​ចូលរួម​ដល់​ទៅ ៤០០០​នាក់ និង​ចំណុច​ទី​២ គឺ​សុំ​ហែរ​ក្បួន តាម​ដងផ្លូវ​សាធារណៈ ដែល​មិនមែនជា​សមត្ថកិច្ច​រប​ស់​សាលា​រាជធានី​ភ្នំពេញ​ទេ គឺ​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​។​

​លោក ឃួន ស្រេង បាន​បន្តថា "​ចំពោះ​ការសម្រេច​យ៉ាងម៉េច​របស់​ក្រសួងមហាផ្ទៃ ខាង​សាលា​រាជធានី​ភ្នំពេញ នឹង​ជម្រាប​ទៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ឲ្យ​គេ​អនុវត្តតាម​នឹង​"​។​

​ នៅក្នុង​សេចក្តីជូនដំណឹង ធ្វើ​មហា​បាតុកម្មរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា ការធ្វើ​មហា​បាតុកម្ម​នេះ គឺ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អនុវត្តតាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។​

​ បន្ទាប់ពី​ជួបជុំ​គា្ន​នឹង​ធ្វើការ​ដង្ហែ​ក្បួន​បាតុករ ដើម្បី​យក​ញត្តិ​ទៅ​ប្រគល់ជូន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​រ​ជាតិ​រៀបចំ​ ការបោះឆ្នោត នៅ​ក្រសួងមហាផ្ទៃ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=MDYyZDYzMm#sthash.AUh4AwXo.dpuf

No comments: