ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនៅថ្ងៃច័ន្ទ
ទី២២ ខែមេសា ក្នុងពិធីកាត់ឫសសីមាឆ្លងព្រះវិហារវត្តសិរីឧត្ដម
ក្នុងឃុំពាមរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្របពេលដែលលោក ហោ
ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២២
មេសា បន្ទាប់ពីចូលរួមសវនាការអស់រយៈពេល ៥ថ្ងៃរួចមក។
លោក ហ៊ុន សែន៖ «បកស្រាយយ៉ាងម៉េច ដាក់ផែនទីយ៉ាងម៉េច ស្មានថាតុលាការគេខ្វះផែនទីអស់ហ្នឹង? ដាក់ផែនទីចង់ ១០០ទៀត ហើយតុលាការ កាលពីឆ្នាំ១៩៦២ គេល្ងង់ណាស់ទៅហ្អី! ហើយតុលាការបច្ចុប្បន្នគេមិនល្ងង់ទេ គេមានផែនទីគ្រប់គ្រាន់របស់គេ ហើយអាផែនទីដែលស្ត្រីជនជាតិរ៉ូម៉ានី ដាក់មកហ្នឹង យើងមានក្នុងដៃរបស់យើង បែរជាខាងថៃ ថា នេះជាផែនទីរកឃើញថ្មី។ អុញ! មិនមែនថាគេល្ងង់ទេ គេឆ្លាត។ ក៏ប៉ុន្តែយើងមានដែរតើ អាផែនទីហ្នឹងនោះ។ បានជាជនជាតិអង់គ្លេស វាយបកថា អាបន្ទាត់ហ្នឹងគឺរបស់ថៃ។ ប៉ុន្តែរឿងយ៉ាងណាកុំឲ្យជម្លោះប្រដាប់អាវុធ ឬជម្លោះដទៃទៀត»។
តុលាការយុត្តិធម៌អន្តរជាតិបានបើកសវនាការលើសំណុំរឿងប្រាសាទ ព្រះវិហារ តាមពាក្យបណ្ដឹងរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការតវ៉ារបស់ភាគីថៃ ដែលអះអាងថា ដីទំហំ ៤,៦គីឡូម៉ែត្រក្រឡា ជាកម្មសិទ្ធិរបស់ថៃ ហើយសវនាការនេះបានចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
ទាក់ទងរឿងជម្លោះប្រាសាទព្រះវិហារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដែរថា ដើម្បីរក្សាសន្តិភាពនៅតាមព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) លោកបាននិយាយជាមួយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ ថា ជម្លោះប្រាសាទព្រះវិហារនេះ ទោះតុលាការសម្រេចបែបណា ប្រទេសទាំងពីរត្រូវអនុវត្តន៍តាមតុលាការ ដោយស្ងៀមស្ងាត់។
លោក ហ៊ុន សែន៖ «បើទោះបីប្រទេសទាំងពីរកំពុងតតាំងគ្នានៅឯតុលាការ ប៉ុន្តែមិនមែនបានសេចក្ដីថា កម្ពុជា និងថៃ ក្លាយទៅជាសត្រូវស៊ីសាច់ហុតឈាម ហើយត្រូវតែវ៉ៃគ្នានោះទេ។ ខ្ញុំព្រះករុណាខ្ញុំបានធ្វើការជាមួយលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់។ មិនថាសាលក្រមចេញមកបែបណា កុំឲ្យបញ្ហានេះមានទំនាស់រវាងប្រទេសទាំងពីរ ចេញពីចំណុចតូច១ទៅទំនាស់ទូទាំងព្រំដែន ឬទូទាំងវិស័យ»។
លោក ហោ ណាំហុង ដែលដឹកនាំប្រតិភូទៅចូលរួមសវនាការនោះឲ្យដឹងថា តុលាការយុត្តិធម៌អន្តរជាតិនឹងបកស្រាយសាលក្រមឆ្នាំ១៩៦២ ជាថ្មីម្ដងទៀត នៅចុងឆ្នាំ២០១៣ នេះ តែលោកមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment