................................................ម្នាលភ្នែកមួយសារភាពថា ខ្លួនគ្មានសមត្ថភាពរកប្រាក់មកដំឡើងប្រាក់ខែ ជូនមន្ត្រីរាជាការ និងគ្រូបង្រៀនបានឡើយ តែរកសំរាប់ក្រុមគ្រួសាររបស់នាយធ្វើមហាសេដ្ឋីតពូជបាន..
(ថ្ងៃទី 30 ធ្នូ 2012,) | ដោយ: លី សិលា CEN
ខេត្តតាកែវ:
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី
ដល់ប្រជាពលរដ្ឋក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ
ទី៣០ ខែធ្នូ ឆ្នាំ២០១២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន
បបានមានប្រសាសន៍ថា បើសិនជាត្រូវតម្លើងប្រាក់ខែមន្ត្រីរាជការ
ប៉ូលិសទាហាន នោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ប្រឡាយទឹក
សាលារៀន និងមន្ទីរពេទ្យ សម្រាប់ប្រជាពលរដ្ឋ
នឹងមិនអាចធ្វើបានទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ចង់ឲ្យប្រាក់ខែមន្ត្រីរាជការ ទទួលបានប្រាក់ខែខ្ពស់ផងដែរ។ តែសំខាន់ ថាតើយើងបានលុយនោះ មកពីណា?។ សម្តេច ហ៊ុន សែន បានពន្យល់ថា រឿងប្រាក់ខែនោះ មានពីរ។ មួយនៅលើក្រដាស់ និងមួយទៀត សាច់ប្រាក់សុទ្ធ។ បើសិនជាសរសេរលើក្រដាស់ មិនជាបញ្ហាទេ។ តែបើយកក្រដាស់អាណត្តិសាច់ប្រាក់នោះ ទៅបើកលុយនៅរតនាគារជាតិ គឺយើងមិនមានប្រាក់ បើកទេ។
មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា "បើសិនជាអ្នកនយោបាយ ឃោសនាសន្យាតម្លើងប្រាក់ខែមន្ត្រីរាជការនោះ គឺគេនឹងយកពន្ធដី ហើយត្រូវតែតម្លើងពន្ធ ដើម្បីតម្រឹមប្រាក់ខែ។ អីចឹងទេ បើយើងគិតតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធតែប៉ុន្មានសិបម៉ឺននាក់ តើប្រជាជន ១៤ លាននាក់ទៀត បានអី?។ ជាផ្លូវថ្នល់ ជាប្រឡាយទឹក ជាសាលារៀន ជាមន្ទីរពេទ្យ ជាថ្នាំពេទ្យ ជាបរិក្ខាពេទ្យ បានអី?។ បើនាំគ្នា ហ៊ឺហាតែសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តើបានអី? ប្រជាជនបានអី?"។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា "រាល់ថ្ងៃនេះ ឆ្នាំនេះ យើងមានអតិរាជគណនេយ្យចរន្តជាង ១.០០០ ពាន់លាន ( រៀល )។ យើងអាចបង្កើតប្រាក់ខែបានលើសពីនោះ ( លើសពីការតម្លើង ២០ % ក្នុងមួយឆ្នាំ )។ នៅសល់តែប៉ុន្មានថ្ងៃទៀត យើងនឹងកើនប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ២០% ទៀត ព្រោះខ្ញុំបានចុះហត្ថលេខារួចហើយ។ អីចឹង បើចង់តម្លើងដល់ ២៥% ក៏យើងអាចឡើងបាន។ ក៏ប៉ុន្តែយើងមិនអាចយកអាលុយជាង មួយពាន់ ពាន់លាននោះ ដែលប្រហាក់ប្រហែលជា ៤០០ លានដុល្លារ យកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ធ្វើប្រឡាយទឹក ធ្វើស្អីៗបានទៀតទេ"។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើង តែប៉ុន្មានខែប៉ុណ្ណោះ ដល់រដូវឃោសនាបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី នាខែកក្កដា ឆ្នាំ២០១៣។
គណបក្សប្រឆាំង រួមមាន៖ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស តែងតែលើកឡើងពីគោលនយោបាយ តម្លើងប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខណៈដែលប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សព្វថ្ងៃ មានប្រាក់ខែតិចតួច ដែលមិនអាចចំណាយគ្រប់គ្រាន់លើជីវភាពប្រចាំថ្ងៃ ដោយសារតែទំនិញសព្វសារពើឡើងថ្លៃខ្ពស់។
ក្នុងនោះ គ្រូបង្រៀន មានប្រាក់ខែទាបបំផុត ត្រឹមតែ ៤០ ដុល្លារ ហើយក្រុមសមាគមគ្រូបង្រៀនរបស់លោក រ៉ុង ឈុន តែងតែធ្វើការតវ៉ាជាបន្តបន្ទាប់៕

4 comments:
Hun Sen can but he wont. Everyone under him earns $50 a month from government wage but under the table they earn $500 a month from corruption and bribery.
Hun Sen will never admit to his stupidity that leads country to be the corrupted country and least developed country because Hun Sen likes to hear people crying in the street with the pictures of him and his wife instead of the King and Queen.
4:17 AM, Hun Sen pay officials less, but he allows them to commit corruption which cost Cambodia $500 million a year. Because of corruption, government lost $500 million a year and therefore has no money to pay them wage increase. However, only senior officials can commit corruption to get rich, the junior officials, like teachers, are still poor.
បើមិនខ្មេះ............!
១- បើមិនក្លាហានបានតែអួត កំពុងវក់ឆ្កួតនឹងបុណ្យសក្ដិ
បាត់បង់អ្វីៗមិនខ្ចីភ្ញាក់ ត្រូវតែទម្លាក់ចុះខ្លួនឯង ។
២- កុំវីរជនធ្ងន់នគរ ពោលពាក្យបោកភរស្រែកក្ដែងៗ
ឲ្យខ្មែរខ្វាក់ថ្លង់ល្ងង់ខ្លាចក្រែង កុំចង់ចិញ្ចែងល្បែងថ្ពិនភ្នែក ។
៣- ត្រួតស្រុកមិនកើតឆើតតែមាត់ កុំអួតអភិវឌ្ឍន៍ហើយបែងញែក
ដេញប្រជាជនរើពុនរែក ស្គាល់តែទឹកភ្នែកគ្មានថ្ងៃស្រាក ។
៤- បើនៅឆ្កួតឡប់ស្អប់ជាតិឯង កុំនៅសំញែងត្រូវសម្រាក
បើស៊ីឆ្អែតហើយត្រូវឈប់ផ្អាក កុំនាំពិបាកទៅថ្ងៃមុខ ។
៥- មិនមែនស្រុកឯងតែម្នាក់ឯងទេ ត្រូវចេះឲ្យគេជួយដាក់ទុក
ហាឡើងអួតអាងជាប្រមុខ ពូកែគ្រលុកអ្នកខាងក្រោម ។
៦- មិនខ្មេះដឹកនាំស៊ាំអំណួត ពុលទឹកមាត់ឆ្កួតទាំងចង្កោម
ខ្មែរល្ងង់មិនយល់ស្ដាប់រង៉ោម មន្ត្រីរោមចោមព្រោះចង់រស់ ៕
21-01-2012 ម៉ោង 23 និង 50 នាទី
ក្បួនកុម្មុយនីសគឺអញ្ចឹង ! មេបក្សកុម្មុយនីសយល់ថា ត្រូវឲប្រជាជនទទួលទានខ្វះខាត ដើម្បីឲប្រជាជនរវល់គឹតតែពីបញ្ហាក្រពះមួយមុខគត់
ព្រោះថា កាលណាក្រពះពួកស្រទាប់ក្រោមនោះបានហូបចុកឆ្អែត ពួកគេនឹងយកខួរក្បាលទៅគឹតពីរឿងប្រឆាំងនឹងការគ្រប់គ្រងរបស់បក្ស
កុម្មុយនីសជាមិនខាន ។ ហុ៊ន សែនដែលបានធំធាត់ក្នុងព្រៃ ចេះដឹងក្តីតាមទ្រឹស្តីអ៊ុំម៉ៅ & អ៊ុំហូ របស់គាត់ កំពង់តែអនុវត្តក្បួនកុម្មុយនីស
ដើម្បីគ្រប់គ្រងអំណាចយូរអង្វែង : អ្នករាជការត្រូវឲប្រាក់ខែតិច កសិករត្រូវឲដីស្រែតិច អ្នករៀនសូត្រត្រូវឲរៀនតិច (ក្រៅពីវណ្ណ:ដឹកនាំ ) ។
និយាយរួម របបផ្តាច់ការ ពួកស្រទាប់អ្នកដឹកនាំ តែងតែប្រមូលអ្វីៗពីវណ្ណ:ដែលត្រូវគេដឹកនាំ ដោយប្រើកម្លាំងអាវុធ ហើយ មានតែកម្លាំង
អាវុធទេដែលអាចកំចាត់ពួកជិះជាន់ទាំងនេះបាន ឧ. ប្រធានាធិបតី Reagan ក៏ត្រូវកំចាត់ សហភាពសូវៀតដោយការប្រកួតប្រជែងគ្នាខាង
សព្វាវុធ star war រហូតដល់សហភាពសូវៀតយល់ថាកម្លាំងបាយរបស់ខ្លួនអន់ជាងគេ រហូតដល់ក្ស័យធន ទើប Gorbachev សុខ
ចិត្ត រួមតុចចារ ...។ ហើយ អាពត សាដាម កាដាហ្វី បិនអាលី មូបារ៉ាក់ ក៏ត្រូវអស់អំណាច ដោយសារកម្លាំងបាយ របស់អ្នកប្រឆាំងខ្លាំង
រហូតដល់ពួកផ្តាច់ការទាំងនោះទប់ទល់លែងបានដែរ ។ សង្ឃឹមបោះឆ្នោត ឲឈ្នះ ជនផ្តាច់ការ ? សួរ កាដាហ្វីទៅ ! ប្រជាជនគាំទ្រវា៩៩.៩៩% ៕
Post a Comment