ដោយ ជូលាងហាក់
ថ្មីៗនេះ មានលេចឮដំណឹងគួរឱ្យខ្មាស់អៀនមួយ តាមសារព័ត៌មានមកថា រដ្ឋាភិបាលតេជោហ៊ុនសែន
កំពុងដុតដៃដុតជើងយ៉ាងមមាញឹក រកមធ្យោបាយតាមចាប់ខ្មែរ-អាមេរិ កាំងបីនាក់ ដែលជាប់ចោទក្នុង
ពិរុទ្ធនៃការសរសេរជាចំហរ ក្នុងហ្វេសប៊ុក គម្រាមសម្លាប់ឥស្សរជនជាន់ខ្ពស់ នៅក្នុងគណបក្សនយោ
បាយកម្ពុជា គឺបក្សប្រជាជន។ ព័ត៌មាននិយាយថា ក្រុមប៉ូលិសអន្ តរជាតិ, អាំងទែប៉ូល, នឹងចាប់ផ្តើមធ្វើ
កិច្ចការនេះ។ ស្តាប់ទៅ វាដូចជាគណបក្សប្រជាជន មានមហាអំណាចដ៏លើសលុប ដែលអាចប្រើកង
ប៉ូលិសអន្តរជាតិ ឱ្យហោះហើរទៅសហរដ្ឋអាមេរិក ដេញតាមចាប់ខ្មែរទាំងបីដែលមិនគាំ ទ្រគណបក្ស
នយោបាយរបស់ខ្លួន ជាពិសេសហ៊ានសរសេរប្រមាថជីវិត ឥស្សរជនជាន់ខ្ពស់នៃគណបក្ស ហើយសុំ
ឱ្យយកខ្មែរជាប់ពិរុទ្ធទាំងបី ទៅកាត់ទោសដោយតុលាការភ្នំពេញ។ លោកមានអំណាចខ្លាំងណាស់។
សុំខ្មាស់ហើយ ចេតនារបស់អស់លោក ចំពោះជនជាតិខ្មែរដូចគ្នា។ តែសតិបញ្ញាអស់លោកខ្សោយ ក៏
មិនយល់ពីការយល់ដឹងដ៏ជ្រាលជ្រៅ នៃជនបរទេសពីវិបត្តិក្នុងនយោបា យខ្មែរ និងទុក្ខវេទនា នៃជន
ជាតិខ្មែរ។ គេដឹងគេយល់គ្រប់ច្រកល្ហកអស់ហើយ ម្តេចឡើយហ៊ានហារទៅពឹងពរ រកគេឱ្យទៅដេញ
ចាប់ខ្មែរ ដោយសារតែរឿងកំប៉ិកកំប៉ុកប៉ុនអា ចម៍សុចសោះ? មិនគិតខ្លួនខុសប៉ុណ្ណា ក្នុងករណីណាខ្លះ
តាំងពីបួនទសវត្សរ៍កន្លងមកនេះ... គិតចាប់តាំងពី១៧មេសា១៩៧៥មក?

