ទំព័រដើម ព័ត៌មានជាតិ កសិផលចុះថ្លៃ៖ មេបក្សប្រឆាំងចោទរដ្ឋាភិបាលថា បើកដៃឲ្យឈ្មួញ ក្រោយសម្ដេចថា លំបាក…
ជាតិ, នយោបាយជាតិ,
កសិផលចុះថ្លៃ៖ មេបក្សប្រឆាំងចោទរដ្ឋាភិបាលថា បើកដៃឲ្យឈ្មួញ ក្រោយសម្ដេចថា លំបាក…
និពន្ធដោយ : រំដួល ចិត្រា September-14-2016, 8:59 pm 5603
ភ្នំពេញ៖ ខណៈកសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់មួយចំនួនធ្លាក់ចុះតម្លៃទីផ្សានោះ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ឆ្លៀតលើកពីបញ្ហានេះចោទរដ្ឋាភិបាលថា កំពុងបណ្ដោយឲ្យកសិផលក្នុងស្រុកធ្លាក់ចុះ ហើយបើកដៃឲ្យឈ្មួញនាំចូលកសិផលពីក្រៅប្រទេសចូលមកកម្ពុជា។ ឯកឧត្តម សម រង្ស៊ី ចោទរដ្ឋាភិបាលបែបនេះ ក្រោយពីសម្ដេច ហ៊ុន សែន អះអាងថា លោកជួបការលំបាកច្រើនជាងគេ ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដែលកំពុងគេចខ្លួននៅក្រៅប្រទេសនោះ បានស្រង់ខ្លឹមសារពីបណ្ដាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានចុះផ្សាយពីបញ្ហាកសិផលធ្លាក់ចុះតម្លៃទីផ្សាក្នុងប្រទេសកម្ពុជា។ ឯកឧត្តម សម រង្ស៊ី បានលើកឡើងពីបញ្ហាកសិផលដំណាំស្រូវ ដំឡូងមី និងផ្លែល្ពៅ ដែលឈ្មួញទិញពីកសិករក្នុងតម្លៃទាបជាងឆ្នាំ២០១៥ ពោលគឺជាតម្លៃឡើងចុះតាមតែមាត់របស់ឈ្មួញ។
ប្រមុខបក្សប្រឆាំងរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន ដោយរិះគន់រដ្ឋាភិបាលយ៉ាងដូច្នេះថា៖«រដ្ឋអំណាចបណ្តោយឲ្យកសិផលចុះថ្លៃ ធ្វើឲ្យកសិករកាន់តែក្រ។ កសិកររកទីផ្សារកសិផលមិនបាន តែរដ្ឋអំណាចបើកដៃឲ្យឈ្មួញនាំចូលកសិផលកាន់តែច្រើនឡើងពីបរទេស»។
ក្រៅពីការរិះគន់របស់ឯកឧត្តម សម រង្ស៊ី នេះ ក៏មានប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បាននាំគ្នាចូលអត្ថាធិប្បាយ (Comment) នៅក្នុងហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឲ្យសម្ដេចជួយដោះស្រាយបញ្ហាធ្លាក់ចុះតម្លៃទីផ្សាកសិផលរបស់ពួកគេដែរ។ ជាមួយគ្នានេះក៏មានម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Sysowatt Munyrit បានសរសេររិះគន់សម្ដេចថា មិនខ្វល់ពីទឹកភ្នែកកសិករ ។ភ្លាមៗនោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបនឹងម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Sysowatt Munyrit នោះវិញថា សម្ដេច ជួបការលំបាកច្រើនជាងគេ ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនេះ។ ឆ្លើយតបនឹងការរិះគន់របស់ម្ចាស់គណនីហ្វេសប៊ុក Sysowatt Munyrit នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរអធិប្បាយយ៉ាងដូច្នេះថា៖ «ក្មួយនិយាយដូចជាជ្រុលហើយក្មួយ។ អ្នកដែលលំបាកជាងគេក្នុងរឿងសេដ្ឋកិច្ច គឺខ្ញុំនេះហើយ។ ខ្ញុំរកតែពេលហូបបាយមិនបាន ដោយសាររឿងថ្លៃស្រូវនិងកសិផលរបស់កសិករនោះហើយ។ សង្ឃឹមថាក្មួយចេះប្រើភាសារថ្លៃថ្នូរជាងនេះ»។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋមានការត្អូញត្អែរយ៉ាងខ្លាំងពីតម្លៃដំណាំកសិផលរបស់ពួកគេ ដែលត្រូវបានឈ្មួញទិញក្នុងតម្លៃទាប ហើយមិនអាចរកតម្លៃទីផ្សាលក់ចំណេញបាន។ ក្រោយពីប្រជាកសិករមានការត្អូញត្អែរចំពោះបញ្ហាកសិផលធ្លាក់ថ្លៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញវិធានការទប់ស្កាត់លើបញ្ហាកសិផលធ្លាក់ថ្លៃនេះដែរ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់មន្ត្រីក្រោមឱវាទឲ្យធ្វើអន្តរាគមន៍ជួយកសិករ ពីការបន្ទាបថ្លៃកសិផលពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម។ប៉ុន្តែវិធានការនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា នឹងមិនសូវផ្ដល់ប្រសិទ្ធភាពឡើយ ក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី៕

No comments:
Post a Comment