A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 September 2016

លោក ហ៊ុន សែន៖ ខ្ញុំរកតែ​ពេលហូបបាយមិនបានដោយសារថ្លៃស្រូវ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 9:17 AM | សេដ្ឋកិច្ចអភិបាលកិច្ចល្អ |  0 |  55468លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកជាអ្នកដែលជួបការលំបាកច្រើនជាងគេក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ហើយថារកតែពេលហូបបាយមិនបានផង ដោយសារតែបញ្ហាតម្លៃស្រូវនិងកសិផលផ្សេងៗទៀតរបស់កសិករ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះឆ្លើយតបនិងអ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ Sysowatt Munyrit សរសេរក្នុងហ្វេសប៊ុករបស់លោកថា នាយករដ្ឋមន្ត្រីមិនយកចិត្តទុកដាក់បញ្ហាទឹកភ្នែកកសិករដែលលក់កសិផលមិនដាច់។
160914-vod-meta-d-ag-hs-canot-ate-cos-worry-about-agricultureលោកនាយករដ្ឋមន្ត្រីសរសេរថា៖ «ក្មួយនិយាយដូចជាជ្រុលហើយក្មួយ។ អ្នកដែលលំបាកជាងគេក្នុងរឿងសេដ្ឋកិច្ច គឺខ្ញុំនេះហើយ។ ខ្ញុំរកតែពេលហូបបាយមិនបាន ដោយសាររឿងថ្លៃស្រូវនិងកសិផលរបស់កសិករនោះហើយ។ សង្ឃឹមថាក្មួយចេះប្រើភាសារថ្លៃថ្នូរជាងនេះ»
កាលពីថ្ងៃទី១២ខែកញ្ញា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យមន្ត្រីរបស់ខ្លួនត្រៀមទប់ស្កាត់ឈ្មួញដែលបន្ទាបតម្លៃកសិផលរបស់កសិករ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលធ្វើការផ្នែកកសិកម្មលើកឡើងថា វិធានការរបស់ក្រសួងមិនមានយន្តការច្បាស់លាស់ មិនអាចដោះស្រាយបញ្ហាទុក្ខលំបាករបស់កសិករបានទេ។
ប៉ុន្មានថ្ងៃចុងក្រោយនេះកសិករកំពុងតែត្អូញត្អែរពីថ្លែកសិផលរបស់ពួកគេផលិតបាន មិនមានទីផ្សារលក់ឬលក់បានក្នុងតម្លៃថោកមិនរួចថ្លៃដើមនៃការផលិត។ កសិករនៅខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងកំពង់ធំជាដើម បានសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ករណី ស្រូវ ដំឡូងមី និងល្ពៅដែលពួកគេដាំបាន មិនមានឈ្មួញទិញ នាំឲ្យពួកគេកាន់តែជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅពិសេសមិនមានលុយបង់សងធនាគារ៕
សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: