A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 13 August 2016
លោក ហ៊ុន សែន បញ្ចប់មុខតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
ដោយ ម៉ម មុនីរតន៍
2016-08-13 rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ចប់តួនាទីលោក សុខ សុគន្ធ ពីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាស្ថាពរហើយ នៅថ្ងៃទី១៣ ខែសីហា។ ការបញ្ចប់មុខតំណែងនេះ បន្ទាប់ពីលោក សុខ សុគន្ធ ចាប់រថយន្តវិទ្យុអេ.ប៊ី.ស៊ី (ABC) របស់អាចារ្យអេ (A) ដែលមានដាក់ស្លាកថា រថយន្តសង្គ្រោះបន្ទាន់ តែបែរជាធ្វើអាជីវកម្មឯកជនដែលមិនស្របច្បាប់ទៅវិញ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងបុគ្គលិកពេទ្យដែលបម្រើការនៅក្នុងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រិះគន់ការដកហូតតួនាទីលោក សុខ សុគន្ធ នេះ ដោយចាត់ទុកថា វិធានការរបស់លោក ហ៊ុន សែន គឺជាចេតនាគាំទ្របទល្មើសខុសច្បាប់ទៅវិញ។
ក្រោយពីមានប្រតិកម្មរបស់មតិសាធារណជនមួយចំនួនជុំវិញការចាប់រថយន្តសង្គ្រោះបន្ទាន់ឯកជនរបស់អាចារ្យអេ ដោយប្រធានមន្ទីរសុខាភិបាលភ្លាម លោក ហ៊ុន សែន ក៏មិនបង្អង់យូរដែរ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ចប់តួនាទីលោក សុខ សុគន្ធ ភ្លាមដែរ។ តាមរយៈទូរស័ព្ទផ្ទាល់ទៅកាន់កម្មវិធីមួយរបស់វិទ្យុ ABC លោក ហ៊ុន សែន និយាយថា លោកបានអន្តរាគមន៍រួចហើយ និងថែមទាំងបានផ្ដល់បន្ថែមរថយន្តទៅអោយឲ្យវិទ្យុ ABC ជាកាដូរប៉ះប៉ូវ និងផ្សះផ្សាផ្លូវចិត្តបន្ថែមទៀត៖ «ប្រជាពលរដ្ឋដែលទទួលផលពីឡាននេះ ហើយនៅពេលខាងមុខនេះ ខ្ញុំក៏សូមជួយបន្ថែមដើម្បីឲ្យក្រុមគ្រួសារ ABC កាន់តែមានភាពជោគជ័យថែមទៀត។ ខ្ញុំសូមផ្ដល់បន្ថែមនូវរថយន្ត ២គ្រឿង»។
ការសម្រេចបញ្ឈប់មុខតំណែងលោក សុខ សុគន្ធ ពីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីប្រធានមន្ទីររូបនេះ ចាប់រថយន្តមួយគ្រឿងរបស់អាចារ្យអេ ដឹកទឹកផ្លែឈើ ប៉ុន្តែរថយន្តនេះពាក់ស្លាកសង្គ្រោះបន្ទាន់។ ម្យ៉ាងវិញទៀត ទឹកផ្លែឈើដែលមាននៅក្នុងរថយន្តនេះ ត្រូវគេរកឃើញថា ពុំបានចុះបញ្ជិកាត្រឹមត្រូវថែមទៀតផង។
ជុំវិញកិច្ចអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា នាំឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ បើទោះជារថយន្តនេះ ជាផ្នែកមួយដែលបម្រើសេវាកម្មសម្រាប់ផលប្រយោជន៍សាធារណៈក្ដី ក៏នេះជាប្រភេទរថយន្តដែលបានប្រព្រឹត្តបទល្មើស ហើយចាំបាច់ត្រូវមានវិធានការតាមផ្លូវច្បាប់។
លោកវេជ្ជបណ្ឌិត អ៊ួង មេសា បុគ្គលិកបម្រើការនៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ យល់ឃើញថា បើទោះជាលោក សុខ សុគន្ធ មានចំណុចខ្លះដែលបុគ្គលិកក្រោមបង្គាប់មិនពេញចិត្ត ក៏ប៉ុន្តែអ្វីដែលរឹតតែមិនពេញថែមទៀតនោះ គឺវិធានការរបស់លោក ហ៊ុន សែន តែម្ដង។ លោកបន្ថែមថា គេមិនគាំទ្រសោះឡើយចំពោះការបញ្ចប់តួនាទីនេះ ដោយហេតុថា វាជាការប្រព្រឹត្តបទល្មើស ប៉ុន្តែផ្ទុយទៅវិញ មិនត្រឹមតែពុំបានអនុវត្តតាមច្បាប់ទេ បែរជាលើកទឹកចិត្តថែមទៀត៖ ៖ «ចំពោះឡាន Ambulance (ឡានពេទ្យ) ហ្នឹងបើតាមច្បាប់សុខាភិបាល ឡាន Ambulance អត់មានសិទ្ធិដឹកអ្វីទាំងអស់ គឺមានសិទ្ធិតែមួយ គឺសម្រាប់ដឹកជញ្ជូនអ្នកជំងឺ មិនអាចយកឡាន Ambulance ហ្នឹងដឹកអីវ៉ាន់សំពីងសំពោងបានទេ។ អ៊ីចឹងខ្ញុំគិតថា ការចាប់នេះអត់ខុសទេ»។
អាស៊ីសេរី ពុំអាចសុំប្រតិកម្មពីលោកអាចារ្យអេ ដែលជានាយកវិទ្យុ ABC បានភ្លាមៗទេ នៅថ្ងៃទី១៣ ខែសីហា។
ទាក់ទងករណីនេះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក គឹម សុខ យល់ឃើញថា វាជាការអាម៉ាស់ដែលលោក ហ៊ុន សែន លូកដៃចូលអន្តរាគមន៍លើបញ្ហានេះ។ លោកមើលឃើញថា នេះជាការចុះខ្សោយនៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើវិស័យសុខាភិបាលជាតិ៖ «អនុវត្តច្បាប់ទៅហើយ រួចហើយគាត់បែរជាមិនលើកទឹកចិត្តមន្ត្រីគោរពច្បាប់ មានន័យថា កំណែទម្រង់របស់គាត់ហ្នឹងកំពុងតែដើរថយក្រោយហើយ។ កាលណាកំណែទម្រង់ដើរថយក្រោយ ហ្នឹងមានន័យថា ប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គម ជាពិសេសលើរដ្ឋបាលសេវាសាធារណៈ ដែលរដ្ឋាភិបាលសន្យាថា ធ្វើឲ្យប្រសើរឡើងហ្នឹងកាន់តែអន់ទៅវិញ»។
កាលពីដើមខែមករា កន្លងទៅនេះ ក្រសួងសុខាភិបាលបានដាក់លិខិតមួយច្បាប់ទៅអគ្គស្នងការនគរបាលជាតិ និងបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបង្កើនកិច្ចសហការទប់ស្កាត់រថយន្តសង្គ្រោះបន្ទាន់ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ លិខិតសរសេរទៀតថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រសួងសង្កេតឃើញរថយន្តសង្គ្រោះបន្ទាន់ និងគ្លីនិកឯកជនមួយចំនួនបានក្លែងបន្លំ និងពុំមានស្លាកលេខរថយន្តត្រឹមត្រូវធ្វើសកម្មភាព។
ទោះយ៉ាងណា នេះពុំមែនជារឿងថ្មីឡើយសម្រាប់លោក ហ៊ុន សែន ដែលតែងអន្តរាគមន៍ក្នុងបទល្មើស ហើយបទអន្តរាគមន៍របស់លោក មានពេលខ្លះត្រូវរងការរិះគន់ពីមជ្ឈដ្ឋាននានាថាខុសប្រក្រតីទៅវិញ។ កាលពីថ្ងៃទី៣០ ខែមិថុនា មានករណីផ្ទុះជម្លោះរឿងចរាចរណ៍រវាងមន្ត្រីនគរបាលចរាចរណ៍ប្រចាំការ ផាកពិន័យប៉ះចំមន្ត្រីពាក់ផ្កាយនៅក្នុងក្រសួងមហាផ្ទៃដែរ។
វិវាទនេះបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីឈឺក្បាល និងធ្វើសេចក្ដីសម្រេចបីបួនដង សាចុះសាឡើង។ ដំបូងឡើយលោក ហ៊ុន សែន ថានឹងដកហូតតួនាទីឧត្ដមសេនីយ៍ត្រីផ្កាយ៣ លោក ម៉ម ស្រ៊ីមវណ្ណា ចេញពីនគរបាល ប៉ុន្តែនៅនាទីចុងក្រោយលោក ហ៊ុន សែន ស្ងប់ចិត្ត ហើយរក្សាមុខតំណែងឲ្យនៅដដែលវិញ។ ស្ថិតក្រោមហេតុផលនេះ លោក គឹម សុខ យល់ឃើញថា នេះអាចបង្ហាញពីការបរាជ័យគោលនយោបាយកំណែទម្រង់សាធារណៈរបស់រដ្ឋ និងសេវាសុខាភិបាល៕
Subscribe to:
Post Comments (Atom)
3 comments:
ល្អអស្ចារ្យ អាគុក វាធ្វើត្រឺមត្រូវណាស់ អាល្មើសច្បាប់មិនមានទោស ហើយបានរង្វាន់ទឿត ដល់អាអ្នកដេលគេថាធ្វើត្រឹមត្រូវតាមច្បាប់ បែរជាខុស នេះហើយដែលវាចង់បញ្ជាក់ ឲ្យដឺង ថា រដ្ឋាភិបាល តិរិច្ឆាននោះ គឺត្រឹមត្រូវពិតមែនទេ?
Ah Kouk Hun Sen has been using only Meatra Buon.
Meatra Buon: Ah Chor Ruoch Kluon Mchas Chuop Kouk
Bun Thoeun
it seems to be the new trend , people of the ruling class /in power no longer care whom they trampled on ... they all think they are special ; just look at this comment made by the german president [ quote : German President Joachim Gauck was booed and attacked in the streets of Sebnitz, Saxony after he blurted out the following unbelievable statement: “The elites are not the problem, the people are the problem.” ]
-- and look what they did to people 's money :[ The government passed a law that allows them to take 1.5 billion euros from the liquidity reserve of the public health care fund (10 billion euros in total, paid by all members and additionally by the taxpayer) and to give that money to refugees / asylum seekers.]
another revolution in the making , all over the world soon...
Post a Comment