A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 August 2016

លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី

លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី
ដោយ ម៉ម មុនីរតន៍
2016-08-03

សម រង្ស៊ី ៨៥៥ ២០១៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
 RFA/Brach Chev



ប្រធាន​គណបក្ស​ប្រឆាំង​អះអាង​ថា លោក​នឹង​មិន​រាថយ​ឡើយ​ចំពោះ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច សប្បាយ​ចិត្ត​ចំពោះ​ភាព​ស្មោះ​ត្រង់ និង​ការ​មិន​គេចវេះ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន នៅ​តែ​ប្រកាន់​ជំហរ​មិន​ចុះ​ញ៉ម​ឡើយ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ខណៈ​លោក ហ៊ុន សែន សម្រេច​ប្ដឹង​ប្រឆាំង​ការ​លើក​ឡើង​នេះ​រួច​ហើយ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។



នៅ​ក្នុង​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​របស់​លោក សម រង្ស៊ី ដែល​អាស៊ីសេរី ទទួល​បាន​សរសេរ​ថា លោក​នៅ​តែ​មាន​ជំនឿ​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតក​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ លោក សម រង្ស៊ី ប្រៀបធៀប​ថា បញ្ហា​នេះ​មិន​ខុស​ពី​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ១៦​នាក់​ស្លាប់។ នៅ​មាន​ករណី​បន្ថែម​ទៀត ដូចជា​ឃាតកម្ម​លើ​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤ និង​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ឆ្នាំ​២០១២ ជាដើម។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក សម រង្ស៊ី ហៅ​ថា​ជា​អំពើ​ភេរវកម្ម​ដែល​រៀបចំ​ដោយ​រដ្ឋ​អំណាច។

ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​គ្រប់គ្រង​អំណាច លោក សុខ ឥសាន យល់​ឃើញ​ថា នេះ​ជា​ភាព​ក្លាហាន​មួយ​របស់​លោក សម រង្ស៊ី ដែល​ហ៊ាន​ប្រឈម​មុខ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក។ លោក​បន្ត​ថា ការ​ចេញ​មុខ​មិន​រាថយ​បែប​នេះ មាន​ន័យ​ថា​ជា​ការ​បើក​ផ្លូវ​ឲ្យ​តុលាការ ចាត់​វិធានការ និង​តតាំង​គ្នា​តាម​ផ្លូវ​ច្បាប់។ លោក សុខ ឥសាន ឲ្យ​ដឹង​ទៀត​ថា អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ គឺ​ខ្លាច​ក្រែង​តែ​មេ​ដឹកនាំ​បក្ស​ប្រឆាំង គេចវេះ​មិន​ហ៊ាន​ទទួល​ខុស​ត្រូវ​ពី​ទង្វើ​របស់​ខ្លួន​ដូច​កន្លង​ទៅ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​មាន​ការ​ត្រេកអរ​ដែល​គាត់​ទទួល​ស្គាល់ ហើយ​មិន​កែប្រែ​ពាក្យ​សម្ដី​គាត់​ធ្លាប់​ធ្វើ​កន្លង​ទៅ។ ឥឡូវ​នេះ យើង​ដឹង​ហើយ​គាត់​ទទួល​ស្គាល់​ពាក្យ​សម្ដី​របស់​គាត់ ដែល​បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​គាត់។ អ៊ីចឹង​ទេ​ខ្ញុំ​យល់​ថា ជា​ការ​ល្អ​ហើយ​គាត់​ត្រូវ​តែ​មក​តទល់​ជាមួយ​ពាក្យ​បន្តឹង​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន ចំពោះ​មុខ​តុលាការ»។

ដោយឡែក លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ នៅ​ក្នុង​សារ​នយោបាយ​ដ៏​វែង​របស់​លោក​សរសេរ​ថា ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា មិន​មាន​មូលហេតុ​អ្វី​ផ្សេង​ពី​នេះ ដែល​អាច​ពន្យល់​ពី​ឃាតកម្ម​ទាំងអស់​នោះ​បាន​ឡើយ។ លោក​បន្ថែម​ថា ឈរ​លើ​លក្ខណៈ​សម្គាល់ គឺ​ដូច​គ្នា​ចំពោះ​ការ​ជ្រើសរើស​មុខ​សញ្ញា និង​ការ​ជ្រើសរើស​របៀប​បាញ់​សម្លាប់​ជន​រងគ្រោះ។ ម្យ៉ាង​វិញ​ទៀត មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​មាន​មធ្យោបាយ និង​មាន​លទ្ធភាព​វាយ​ប្រហារ​បែប​នេះ ហើយ​បិទ​បាំង​ការ​ពិត និង​ធានា​ឲ្យ​មាន​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ចំពោះ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ។

ជុំវិញ​បញ្ហា​ចំពោះ​មុខ​នេះ អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​យល់​ឃើញ​ថា អ្នក​នយោបាយ​មិន​ត្រូវ​ចាប់​ថ្នាក់​គ្នា​មុន​ពេល​មិន​ទាន់​បាន​ឃើញ​ស​ខ្មៅ​នៅ​ឡើយ​នោះ​ទេ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា នេះ​វា​ហាក់​ដូចជា​ប្រញាប់​ណាស់​ពេក​ហើយ ដែល​អ្នក​នយោបាយ​រក​ត្រូវ​រៀង​ខ្លួន​ក្នុង​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ។ លោក មាស នី ហៅ​ការ​ចង់​ឈ្នះ​ចាញ់​គ្នា​របស់​បក្ស​ទាំង​ពីរ​នេះ ថា​ជា​ការ​បង្ហាញ​ពី​ភាព​មិន​រឹងមាំ​របស់​ខ្លួន​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «យើង​មើល​ទៅ​គណបក្ស​នយោបាយ​ទាំង​ពីរ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នេះ គឺ​ស្ថិត​នៅ​លើ​ចំណុច​ខ្សោយ​ទាំង​សង​ខាង។ ក្នុង​ស្ថានភាព​បែប​នេះ បើ​សិន​ជា​ករណី​នៃ​ការ​សម្លាប់​ហ្នឹង​វា​អាច​មាន​អ្នក​ទី​បី​មក​ពី​ក្រៅ​មក​ទៀត គេ​មើល​មក​មេ​ដឹកនាំ​ខ្មែរ​ដូច​សត្វ​អង្ក្រង​អ៊ីចឹង គឺ​ក្ដិច​កន្ទុយ​ឲ្យ​ខាំ​គ្នា ប៉ុន្តែ​មិន​ព្រម​រក​ការ​ពិត»។

ទាក់ទង​អំពើ​ឃាតកម្ម​នេះ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា មាន​ហេតុផល​ពីរ​ដែល​ជា​មន្ទិល​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​នេះ។ ទី​១ មិន​មែន​ជា​ការ​បាញ់​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល តែ​អាច​ជា​ក្រុម​ផ្សេង​ដែល​ប៉ះពាល់​ផល​ប្រយោជន៍ ក្រោយ​លោក​បណ្ឌិត កែម ឡី លាត​ត្រដាង​ការ​ពិត និង​ចំណុច​ទី​២ អាច​ជា​ឥទ្ធិពល​ប្រទេស​ជិត​ខាង​ជា​អ្នក​ធ្វើ ហើយ​ទង្វើ​នេះ​ប្រៀប​ដូច​ក្ដិច​សត្វ​សង្អារ​ឲ្យ​ខាំ​គ្នា។

ជុំវិញ​រឿង​នេះ រដ្ឋាភិបាល​កំពុង​ដំណើរ​ការ​បណ្ដឹង​របស់​ខ្លួន​រួច​ហើយ ដែល​ប្ដឹង​ប្រឆាំង​លោក សម រង្ស៊ី ទៅ​តុលាការ។ ទន្ទឹម​នឹង​នេះ នៅ​មាន​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត គឺ​អ្នកស្រី ថាក់ ឡានី ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ ក៏​រដ្ឋាភិបាល​បាន​ប្ដឹង​ដែរ។

បើ​ទោះ​ជា​បែប​ណា ប្រធាន​គណបក្ស​ប្រឆាំង​រក​ឃើញ​ថា ការ​វាយ​ប្រហារ​ទាំងអស់​នេះ គឺ​សំដៅ​ទៅ​ដល់​អ្នក​ដែល​ហ៊ាន​ទិតៀន​រដ្ឋាភិបាល​ខ្លាំង​ជាង​គេ ហើយ​ការ​ទិតៀន​នេះ​ដែល​ជា​គ្រោះថ្នាក់​សម្រាប់​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច។ លើស​ពី​នេះ លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​បាញ់​សម្លាប់​នេះ គឺ​ប្រើ​វិធី​បច្ចេកទេស​ដូច​គ្នា​ទាំងអស់ ដូចជា​ការ​តាម​ដាន និង​បាញ់​សម្លាប់​ជន​រងគ្រោះ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ៕

1 comment:

Anonymous said...


ONE OF THE CPP AND YUON'S STRENGTHS IS KILLING THEIR OPPONENTS WITHOUT SUFFERING ANY CONSEQUENCES - IMPUNITY

The culture of impunity has killed many Khmer heroes.

To stop the killing of Khmer heroes, we must fight to stop this impunity.

A peaceful demonstration is needed to denounce the brutal killing of Dr. Kem Ley and force Ah Kouk Hun Sen to find the killer and the mastermind behind the killing.

As we all have known, inactions produced nothing.

Actions to support the just cause - to stop impunity - will help Khmer people in their struggle to free Cambodia from the evil Yuon Vietnam.

THE EVIL YUON VIETNAM AND ITS PUPPET CPP HAVE KILLED MANY KHMER HEROES for free THANKS TO THIS CULTURE OF IMPUNITY.

It is time for "Khmer Pouch Neak Chambang" to wake up and fight to win this one battle (impunity) first. Win one battle at a time.

It is highly likely that the killing of Dr. Kem Ley was committed by Yuon because Dr. Kem Ley's 100 night mission had exposed explicitly the Vietnamization of Cambodia.

But Yuon is smart at committing bad deeds or crime. Yuon has waited patiently for the right moment to smash Dr. Kem Ley and indirectly let the blame fall to Ah Kouk Hun Sen.

In effect, Yuon saw Dr. Kem Ley made comments about Global witness's report on Hun Sen's family. Two days later Kem Ley was dead. Most of Khmer people pointed their fingers to Hun Sen.

That's how Yuon killed Khmer and then blaming the killings on Khmer, especially during the Pol Pot era.

Finally, Ah Kouk Hun Sen must exert his efforts to find the real killers to fulfill his duty, to clarify his name, and also to prove to Khmer people that he is no longer a Yuon's puppet.

Bun Thoeun