A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 13 August 2016
យុទ្ធនាការបង្កើតគេហទំព័រដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប
ដោយ ជិន ជេដ្ឋា
2016-08-12 rfa
ពីឆ្វេង៖ អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត។ RFA
RFA
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលសង្ឃឹមថា គេហទំព័រ ហ្វ្រី ឌឹ ហ្វាយ (#Freethe5kh) ឬដោះលែងអ្នកទាំង៥ ដែលបង្កើតឡើងដោយសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នោះ ជាផ្នែកមួយជំរុញឲ្យមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៤នាក់ និងអគ្គលេខាធិការរងគ.ជ.ប ម្នាក់ ព្រមទាំងជំរុញសមត្ថកិច្ចឲ្យស៊ើបអង្កេតហ្មត់ចត់ជុំវិញករណីឃាតកម្មលើលោក កែម ឡី ដែរ។
ក្រោយការបង្កើតយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីទាំង ៥រូប ប៉ុន្តែមិនទាន់ទទួលបានលទ្ធផល ខណៈស្ថានការណ៍នយោបាយនៅបន្តតានតឹង ក្រុមសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បានរកវិធីអន្តរាគមន៍ឲ្យមានការដោះលែងមន្ត្រី គ.ជ.ប និងមន្ត្រីការពារសិទ្ធិមនុស្សទាំងនេះ តាមរយៈការបង្កើតគេហទំព័រថ្មីមួយដើម្បីស្វែងរកការគាំទ្រពីសាធារណជន។
ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បច្ចុប្បន្នមានអង្គការ និងសមាគមច្រើនហើយដែលបានចូលរួម ឬគាំទ្រគេហទំព័រឯករាជ្យបង្កើតដោយសម្ព័ន្ធសង្គមស៊ីវិលនេះ។
លោកថា គេហទំព័រនេះមិនពាក់ព័ន្ធរឿងនយោបាយទេ ប៉ុន្តែបង្កើតឡើងដើម្បីជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិគោរពសិទ្ធិអ្នកការពារសិទ្ធិមនុស្ស និងតាមដានដំណើរការស៊ើបអង្កេត ឬផ្ដល់យុត្តិធម៌សម្រាប់សពលោក កែម ឡី៖ «ជាគេហទំព័រសង្គមស៊ីវិលយើងអាចមើលឃើញ ហើយប្រជាពលរដ្ឋ ក៏ដូចសហគមន៍ជាតិ និងអន្តរជាតិ អាចមើលឃើញទៅលើគេហទំព័រ ហើយបង្ហាញពីវត្តមាននៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ហ្នឹង ហើយគេហទំព័រហ្នឹងក៏អាចជំរុញឲ្យមានដំណោះស្រាយណាមួយ សម្រាប់រវាងគណបក្សនយោបាយហ្នឹង (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) ជាពិសេសយើងក៏ឃើញថា ផ្ដល់ការវិវត្តន៍នូវព័ត៌មានជាប្រចាំសម្រាប់ករណីរបស់អ្នកទាំងប្រាំនាក់ និងករណីរបស់លោកបណ្ឌិត កែម ឡី»។
គេហទំព័រ ហ្វ្រី ឌឹ ហ្វាយ បានបង្ហាញនូវគោលបំណងសំខាន់មួយ គឺស្វែងរកការគាំទ្រចំពោះអ្នកការពារសិទ្ធិមនុស្សដែលត្រូវបានគេឃុំខ្លួន និងចង់រំលឹកពួកគេថា សាធារណជនមិនបានបំភ្លេចនូវបុព្វហេតុជួយជនរងគ្រោះប្រកបដោយក្រមសីលធម៌ខ្ពស់ឡើយ នៅគ្រាដែលពួកគេត្រូវបានសមត្ថកិច្ចឃុំខ្លួនទាំងបំពាន។ រយៈពេលជាង ១០០ថ្ងៃហើយ ដែលអ្នកទាំង ៥ជាប់ពន្ធនាគារ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីអត្ថាធិប្បាយជុំវិញការបង្កើតគេហទំព័ររបស់ក្រុមសង្គមស៊ីវិលនេះបានទេ នៅថ្ងៃទី១២ ខែសីហា។ ប៉ុន្តែកន្លងទៅកម្លាំងសមត្ថកិច្ចចម្រុះធ្លាប់បំបែកក្បួនតវ៉ា និងចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សដែលពាក់អាវខ្មៅទាមទារឲ្យមានការដោះលែងមន្ត្រីទាំង ៥រូប ក្រោមហេតុផលថា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់សង្គម។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) ៤រូប ដែលជាប់ឃុំតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ មកនោះ គឺមានលោក ណៃ វ៉ង់ដា លោក យី សុខសាន្ដ លោក នី សុខា និងអ្នកស្រី លឹម មុន្នី ត្រូវបានតុលាការក្រុងភ្នំពេញ ចោទពីបទសូកប៉ាន់សាក្សីទាក់ទងនឹងរឿងអាស្រូវស្នេហារវាងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាមួយលោក កឹម សុខា។ ចំណែកអគ្គលេខាធិការរង គ.ជ.ប និងជាអតីតមន្ត្រីរបស់សមាគមអាដហុក លោក នី ចរិយា ត្រូវតុលាការចោទថា បានរួមគំនិតក្នុងបទល្មើសនេះដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment