A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 August 2016

សហគមន៍​បឹងកក់​នឹង​បន្ត​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ


ដោយ ថា កិត្យា
2016-08-07

ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ៨៥៥ ២០១៦
សហគមន៍​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​តំបន់​បឹងកក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth


សហគមន៍​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់ នឹង​បន្ត​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​សីហា បើ​ទោះ​បី​ជា​កន្លង​មក​មាន​បម្រាម និង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ក្ដី។

តំណាង​សហគមន៍​រងគ្រោះ​រឿង​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​ថា យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» សប្ដាហ៍​ទី​១៤ ដែល​ធ្វើ​ឡើង​នៅ​តំបន់​បឹងកក់​ដដែល​នេះ ពួក​គេ​នឹង​រៀបចំ​ពិធី​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប៖ «ពួក​ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ និង​ទឹក​ចិត្ត​ពុះ​កញ្ជ្រោល ដើម្បី​ធ្វើ​យុទ្ធនាការ​នេះ​បន្ត​ទៀត។ ស្អែក​ពួក​ខ្ញុំ​ធ្វើ​នៅ​ម៉ោង ៥​ល្ងាច ហើយ​យើង​នឹង​ពូន​ដី​ខ្សាច់​ធ្វើ​ជា​ផ្នូរ​ដូច​ផ្នូរ​លោក​ពូ​បណ្ឌិត កែម ឡី ដោយ​ដុត​ទៀន​ជុំវិញ និង​ដាក់​រូបថត​គាត់​នៅ​លើ​ផ្នូរ​នោះ និង​មាន​ផ្កាឈូក ហើយ​នឹង​សរសេរ​ចំនួន​ថ្ងៃ​ដែល​គាត់​ស្លាប់ ព្រម​ទាំង​សរសេរ​ថា យុត្តិធម៌​ត្រូវ​តែ​មាន​សម្រាប់​លោក​ពូ កែម ឡី។ ក្នុង​ពេល​នោះ​ដែរ យើង​ក៏​កាន់​រូបថត​អ្នក​ទោស​មនសិការ​ដែល​កំពុង​ជាប់​ពន្ធនាគារ រម​មាន​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ជាដើម»។



មក​ដល់​ពេល​នេះ ក្រុម​សហគមន៍​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន និង​មន្ត្រី​សិទ្ធិ​មនុស្ស ហាក់​បាន​ផ្អាក​សកម្មភាព​ចូលរួម​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ជា​បន្តបន្ទាប់ ក្រោយ​ពី​កន្លង​មក សមត្ថកិច្ច​តែង​តែ​ចាប់​ខ្លួន​អ្នក​រៀបចំ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ​ជា​ហូរហែ ដើម្បី​ធ្វើ​ការ​អប់រំ និង​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​សហគមន៍​បឹងកក់​នៅ​តែ​ប្តូរផ្តាច់​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ និង​អំពាវនាវ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ជួយ​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ​ឲ្យ​បាន​ច្រើន​គ្នា ដើម្បី​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សង្គម៕

1 comment:

Anonymous said...


Thank You the brave Beung Kok women for leading the way to find justice for Dr. Kem Ley.

Dear compatriots,

The culture of impunity has killed many Khmer heroes.

To stop the killing of Khmer heroes, we must fight to stop this impunity.

A peaceful demonstration is needed to denounce the brutal killing of Dr. Kem Ley and force Ah Kouk Hun Sen to find the killer and the mastermind behind the killing.

As we all have known, inactions produced nothing.

Actions to support the just cause - to stop impunity - will help Khmer people in the long run in their struggle to free Cambodia from the evil Yuon Vietnam.

THE EVIL YUON VIETNAM AND ITS PUPPET CPP HAVE KILLED MANY KHMER HEROES FOR FREE THANKS TO THIS CULTURE OF IMPUNITY.

It is time for "Khmer Pouch Neak Chambang" to wake up and fight to win this one battle (impunity) first. Win one battle at a time.

It is highly likely that the killing of Dr. Kem Ley was committed by Yuon because Dr. Kem Ley's 100 night mission had exposed the Vietnamization of Cambodia.

But Yuon is smart at committing bad deeds or crime. Yuon has waited patiently for the right moment to smash Dr. Kem Ley and indirectly let the blame fall to Ah Kouk Hun Sen.

Ah Kouk Hun Sen must exert his efforts to find the real killers to fulfill his duty, to clarify his name, and also to prove to Khmer people that he is no longer a Yuon's puppet.

Bun Thoeun