A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday 7 August 2016
ពលរដ្ឋបន្តទៅគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅឯខេត្តតាកែវ
ដោយ យ៉ង ចាន់តារា
2016-08-07
ពលរដ្ឋនាំគ្នាបន្តគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។ RFA/Yang Chandara
RFA/Yang Chandara
អស់រយៈពេលពីរសប្ដាហ៍មកហើយដែលសពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានក្រុមគ្រួសារបញ្ចុះនៅស្រុកកំណើតរបស់លោកឯខេត្តតាកែវ ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីនៅតែបន្តទៅគោរពវិញ្ញាណក្ខន្ធរបស់លោកឥតដាច់។ អ្នកដែលគាំទ្រការវិភាគរបស់លោក នៅតែមានទឹកចិត្តសោកស្ដាយ និងសោកសង្រេងចំពោះមរណភាពនេះ។
ប្អូនប្រុសបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិទ្ធិ បញ្ជាក់នៅថ្ងៃទី៧ សីហា ថា ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋប្រហែល ៤០នាក់មកគោរពវិញ្ញាណក្ខន្ធបងប្រុសរបស់លោក ហើយនៅថ្ងៃចុងសប្ដាហ៍វិញអាចមានរហូតដល់ ១០០នាក់។ លោកថា អ្នកទាំងនោះ ខ្លះជាពលរដ្ឋសាមញ្ញ ខ្លះជាមន្ត្រីរាជការ និងខ្លះទៀជាបុគ្គលិកក្រុមហ៊ុនឯកជន ដែលរស់នៅខេត្តតាកែវ និងមកពីតំបន់ដទៃ ដូចជា ភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង ជាដើម។
ពលរដ្ឋម្នាក់ គឺលោកស្រី ហេង ម៉ៅ និយាយថា លោកស្រីមិនដែលបានស្គាល់ និងឃើញមុខរបស់លោកបណ្ឌិត កែម ឡី ឡើយ ប៉ុន្តែធ្លាប់ឮសំឡេង និងការវិភាគរបស់លោកតាមវិទ្យុ។ ពេលដែលលោកស្រីឮដំណឹងថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ភ្លាម លោកស្រីរន្ធត់ចិត្តជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែក៖ «មិនទាន់ចាប់ជនល្មើសបាន អ៊ំអត់ទាន់អស់ចិត្តទេ។ រាល់ថ្ងៃនេះ អត់អស់ចិត្តទេ។ នឹកឃើញឡើង មួម៉ៅក្នុងចិត្តថា ចាប់ជនល្មើសអត់បានទេ។ វានៅមិនទាន់អស់ចិត្តរឿងហ្នឹង។ បើចាប់បាន អ៊ំអរណាស់ អ៊ំស្លាប់ទៅក៏បិទភ្នែកជិតដែរ»។
ពលរដ្ឋនាំគ្នាបន្តគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។ RFA/Yang Chandara
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត គឺលោកស្រី គូ ចាន់ថេង ថ្លែងថា លោកស្រីមិនទាន់អាចរំងាប់ក្តីសោកសង្រេងរបស់ខ្លួននៅឡើយចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី។ លោកស្រីថា លោកបណ្ឌិត កែម ឡី ជាបញ្ញាជនដ៏ឆ្នើមមួយរូប មិនគួរណាលោកត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃបែបនេះឡើយ៖ «ខ្ញុំមិនដែលស្គាល់សោះ មិនដែលស្គាល់ទេ ទើបពេលគេបាញ់គាត់ហ្នឹង ខ្ញុំជួយសោកស្ដាយ។ ស្ដាយគាត់សែនស្ដាយ គាត់អ្នកស្នេហាជាតិ ហើយខ្ញុំក៏មានអារម្មណ៍ថាអត់ចង់ហូបបាយទេ។ តាំងពីគេបាញ់គាត់ ខ្ញុំដូចជាជ្រួលច្របល់ មិនស្រណុកក្នុងចិត្តសោះ»។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ កក្កដា ក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) នៅក្បែរស្តុបបូកគោ ក្រុងភ្នំពេញ។ សពរបស់លោកត្រូវបានតម្កល់នៅវត្តចាស់ អស់រយៈពេល ២សប្ដាហ៍ មុននឹងត្រូវក្រុមគ្រួសារ និងប្រជាពលរដ្ឋប្រហែល ២លាននាក់ដង្ហែទៅកាន់ស្រុកកំណើតនៅឯភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៤ កក្កដា និងត្រូវបានបញ្ចុះនៅព្រឹកថ្ងៃបន្ទាប់។
ប្រធានភូមិអង្គតាកុប លោក ភោគ សំបូរ ដែលត្រូវជាបងជីដូនមួយបណ្ឌិត កែម ឡី ផង បញ្ជាក់ថា បញ្ហាសន្តិសុខនៅកន្លែងបញ្ចុះសពត្រូវបានធានា ពីព្រោះមានប្រជាការពារភូមិ និងសាច់ញាតិរបស់លោកតែងចេញចូល និងសម្រាន្តនៅទីនោះជាប្រចាំ។
សព្វថ្ងៃ ក្រុមគ្រួសារសពបណ្ឌិត កែម ឡី បានសង់រោងប្រក់ស័ង្កសីទំហំប្រហែល ៦ម៉ែត្រគុណ ៧ម៉ែត្រ នៅមុខផ្នូររបស់លោក ដើម្បីទទួលអ្នកមកគោរពវិញ្ញាណក្ខន្ធ និងសម្រាប់ធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធរបស់លោកនៅរៀងរាល់ថ្ងៃពេញបូណ៌មី និងថ្ងៃខែដាច់។ លោក កែម រិទ្ធិសិទ្ធិ បញ្ជាក់ថា លោកកំពុងរង់ចាំប្លង់ស្ថាបនាចេតិយលោកបណ្ឌិត កែម ឡី ពីក្រុមជាង ហើយលោកមានគម្រោងសាងសង់បណ្ណាល័យ និងហាងកាហ្វេនៅទីតាំងបញ្ចុះសពបណ្ឌិត កែម ឡី សម្រាប់អ្នកចង់សិក្សាឈ្វេងយល់ពីស្នាដៃរបស់អ្នកប្រាជ្ញរូបនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment