A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday, 1 July 2016
លោក ហ៊ុន សែន លុបចោលអនុក្រឹត្យរឿងដកតំណែងលោកឧត្តមសេនីយ៍ផ្កាយ៣
ដោយ យ៉ង ចាន់តារា
2016-06-30
មន្ត្រីប៉ូលិសចរាចរណ៍ឈ្មោះ សូត្រ កញ្ញា ដែលបានឃាត់រថយន្តឧត្ដមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយសារមិនគោរពភ្លើងសញ្ញាចរាចរណ៍។
Photo from Facebook
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបចោលអនុក្រឹត្យរបស់ខ្លួនស្ដីពីការដកតំណែងលោក ឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ដែលរងការចោទថា បានប្រើពាក្យប្រមាថលើមន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលអនុវត្ត ច្បាប់ចរាចរណ៍លើរូបលោកឧត្តមសេនីយ៍។ មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់ចំណាត់ការបែបនេះ ហើយចាត់ទុកថាវាជាគំរូអាក្រក់សម្រាប់សង្គម។
ក្នុង រយៈពេលមិនដល់ ២៤ម៉ោងផង ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានផ្លាស់ប្ដូរចិត្តដល់ទៅ ៣លើក ជុំវិញករណីដកតំណែងឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ លោក ម៉ម ស្រ៊ីមវណ្ណា ដែលបានប្រើប្រាស់ពាក្យអាមឹងដាក់ប៉ូលិសចរាចរណ៍ម្នាក់ ដែលឃាត់ឡានរបស់លោកពេលបើកបំពានភ្លើងសញ្ញាចរាចរណ៍។
នៅ ព្រឹកថ្ងៃទី៣០ មិថុនា លោក ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុករបស់លោកថា ដកតំណែង និងឋានន្តរស័ក្តិ ព្រមទាំងបណ្ដេញលោក ម៉ម ស្រ៊ីមវណ្ណា ចេញពីនគរបាលទៀតផង។ លោកថា នេះជាគំរូសម្រាប់អ្នកមានអំណាចទាំងអស់ឲ្យចេះគោរពច្បាប់ ចេះប្រើពាក្យសម្ដីមានសុជីវធម៌ មានគុណធម៌ និងសីលធម៌។
នៅ ពេលរសៀល លោកបានកែសម្រួលវិធានការរបស់លោក ដោយចេញអនុក្រឹត្យមួយដកហូតត្រឹមតួនាទីជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាឋានន្តរស័ក្តិរបស់លោក ម៉ម ស្រ៊ីមវណ្ណា ជាឧត្តមសេនីយ៍ឯកដដែល និងឲ្យមកធ្វើការនៅក្រសួងមហាផ្ទៃ វិញ ប៉ុន្តែនៅពេលល្ងាច លោក ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុកលុបចោលអនុក្រឹត្យរបស់ខ្លួននោះវិញ នៅក្រោយការសម្របសម្រួលឲ្យភាគីទាំងពីរបានជួបគ្នា។ លោក ហ៊ុន សែន លើកឡើងថា ទាំងលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា និងអនុសេនីយ៍ សូត្រ កញ្ញា ទទួលស្គាល់កំហុសរៀងៗខ្លួន ព្រមទាំងបានប្ដេជ្ញាចិត្តខិតខំកែប្រែកសាងខ្លួនឲ្យក្លាយទៅជា មន្ត្រីល្អ ដើម្បីបម្រើប្រទេសជាតិ។
លោកសរសេរទៀតថា «នេះជាការប្រែក្លាយពីស្ថានភាពចាញ់ចាញ់ ដែលមានកន្លងមកទៅជាស្ថានភាពឈ្នះឈ្នះ នៅប៉ុន្មានម៉ោងមុននេះ។ ក្នុងស្ថានភាពបែបនេះ គ្មានការចាំបាច់ដាក់វិន័យអ្នកណាទាំងអស់ ផ្ទុយទៅវិញខ្ញុំចាត់ទុកថា មន្ត្រីទាំង ២រូបបានជួយបង្កើតឡើងនូវវប្បធម៌នៃការផ្សះផ្សា និងសាមគ្គីភាពក្នុងចំណោមមន្ត្រីរួមការងារ បន្ទាប់ពីមានបញ្ហាជាមួយគ្នា។ ដើម្បីផ្តល់ឱកាសដល់មន្ត្រីដែលបានខិតខំបម្រើប្រទេសជាតិ ហើយបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ខ្ញុំសម្រេចចិត្តនិរាករណ៍ចោលនូវអនុក្រឹត្យដែលខ្ញុំបានចុះ ហត្ថលេខាលើករណីឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា កាលពីព្រឹកមិញនេះចាប់ពីពេលនេះតទៅ»។
អន្តរាគមន៍ ផ្លាស់ប្ដូរដ៏ឆាប់រហ័សរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីទំព័រហ្វេសប៊ុកមួយឈ្មោះ សុវណ្ណ រីហ្គេន បានសរសេរស្នើសុំកិច្ចអន្តរាគមន៍ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាមានមន្ត្រីនគរបាលចរាចរណ៍ម្នាក់ឈ្មោះ សូត្រ កញ្ញា ត្រូវអង្គភាពបញ្ឈរជើងក្រោយពីឃាត់ឡានឧត្តមសេនីយ៍ម្នាក់ដែលបើក បំពានភ្លើងសញ្ញាចរាចរណ៍។ ហ្វេសប៊ុកដដែលសរសេរទៀតថា ឧត្តមសេនីយ៍ម្នាក់នោះបានប្រើពាក្យប្រមាថមកលើមន្ត្រីនគរបាល ចរាចរណ៍។
ទោះបីជាយ៉ាងណា ការសម្រេចបែបនេះរបស់លោក ហ៊ុន សែន ត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា គ្មាននីតិវិធីច្បាស់លាស់ និងផ្តល់ជាគំរូមិនល្អសម្រាប់សង្គមកម្ពុជា ដែលកំពុងត្រូវការការអនុវត្តច្បាប់ដោយស្មើភាព។
នាយក វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា ប្រតិកម្មថា ទង្វើបែបនេះជាគំរូអាក្រក់ មិនមែនជាគំរូល្អនោះទេ។ វាធ្វើឲ្យការអនុវត្តច្បាប់ចរាចរណ៍ថ្មីគ្មានប្រសិទ្ធភាព និងភាពស្មើគ្នារវាងពលរដ្ឋសាមញ្ញ និងមន្ត្រីមានអំណាច។ លោក អ៊ា ចរិយា យល់ឃើញថា នេះជាករណីបំពានច្បាប់ផង និងជាការរំលោភអំណាចផង។ ដូច្នេះ ទោសទណ្ឌចាំបាច់ត្រូវតែមាន ហើយត្រូវមានសភាពធ្ងន់ធ្ងរទៀតផង ដើម្បីកុំឲ្យមន្ត្រីផ្សេងទៀតយកគំរូតាម៖ «គាត់ត្រឹមតែទទួលការសន្យាថាឈប់ធ្វើនៅថ្ងៃក្រោយ វាជាគំរូដល់មន្ត្រីដទៃទៀតគិតថា បើសិនជាគាត់មានបញ្ហាអ៊ីចឹង ពុំមានជាទណ្ឌកម្មអ្វីដល់ពួកគាត់។ អ៊ីចឹងការដាក់ទណ្ឌកម្មលើមន្ត្រីមួយចំនួនជាគំរូមួយល្អ សម្រាប់ប្រទេសជាតិយើងដែលកំពុងជួបប្រទះបញ្ហាការអនុវត្តច្បាប់ដោយ មិនស្មើភាពគ្នា ដែលប្រជាពលរដ្ឋកំពុងទាមទារចង់បាននាពេលសព្វថ្ងៃនេះ»។
លោក អ៊ា ចរិយា ថ្លែងបន្តថា រដ្ឋាភិបាលត្រូវឲ្យតម្លៃ និងផ្តល់សិទ្ធិអំណាចដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ដើម្បីឲ្យពួកគេអាចអនុវត្តច្បាប់បានដោយស្មើភាព និងគ្មានសម្ពាធ។ លោកថា បើសិនជាមន្ត្រីថ្នាក់ក្រោមអនុវត្តច្បាប់ដោយត្រឹមត្រូវ ប៉ុន្តែរងពិន័យទៅវិញ នោះវានឹងនាំឲ្យការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព។
កាល ពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជិះម៉ូតូយកប្រាក់ទៅបង់ថ្លៃពិន័យនៅប៉ុស្តិ៍នគរបាលសង្កាត់ ចតុមុខ ចំពោះការដែលលោកបើកម៉ូតូអ្នករត់ម៉ូតូឌុបដោយមិនពាក់មួក សុវត្ថិភាព និងម៉ូតូគ្មានស្លាកលេខនៅស្រុកស្រែអំបិល ខេត្តកោះកុង។ លោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នា និងចូលរួមផ្តល់មតិចំពោះចំណុចខ្វះខាតរបស់មន្ត្រីអនុវត្តច្បាប់ដែល ប្រព្រឹត្តមិនគប្បីលើប្រជាពលរដ្ឋ។
ទោះបីជាយ៉ាងណា នៅពេលដែលមន្ត្រីមានអំណាចល្មើសច្បាប់ យន្តការសម្របសម្រួលនៅតែត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហា ដែលមិនមានជាការដាក់ទោសទណ្ឌ ឬពិន័យតាមផ្លូវច្បាប់ឡើយ៕
Subscribe to:
Post Comments (Atom)
2 comments:
A very nice pose there, officer!!!
ចង់តែសើចទេថាអាញ់ចុះវាឡប់តែ ហ៊ុន សែនវាឡប់លើសអាឡប់អាញ់ទៅទៀត ម្តងថាលិចម្តងថាឯកើត ហើយឃើញ អ៊ឿ គឺមស្រេង ជាស្តេចជេរ ស្រាប់តែឡប់អីចង់ធ្វើស្តេចជេរ លើស អ៊ៀ គឺមស្រែងទៅទៀត អាឡប់អាញ់ដូចជាមិនដែលឃើញរដ្ឋមន្រ្តីណាចេះជេរទេ តែឥឡូវឃើញហើយ តើមានទេ? ចុះចង់រុំលាយសង្រ្គោះជាតិបានគ្រប់ពេលទេតើ ហេតុអីក៍មិនហ៊ាន បែរជាទៅជេរទៅវិញ? អានេះមានរោគខួរក្បាលហើយ បានឡប់ៗដូច្នេះ ។
Post a Comment