A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 2 June 2016
ខ្មែរនៅក្រៅប្រទេសគ្រោងធ្វើបាតុកម្មមុខសភាអាមេរិកទាមទារឲ្យដោះលែងអ្នកទោសនយោបាយ
ដោយ តាំង សារ៉ាដា
2016-05-31
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល ផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គ្រោងដឹកនាំធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ខាងមុខ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់មានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតឲ្យមានសេរីភាព។
ក្រុមនេះក៏នឹងជំរុញឲ្យរដ្ឋសភាអាមេរិកអនុម័តច្បាប់ស្តីពីការបង្កើតក្រុមទំនាក់ទំនងកម្ពុជា ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងផ្ទេរអំណាចដោយសន្តិវិធីនៅកម្ពុជា។
ប្រធានសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅទូទាំងពិភពលោកនាំគ្នាធ្វើបាតុកម្មដោយសន្តិវិធី តាមសាលាក្រុង សភាជាតិ និងស្ថានទូតខ្មែរនានា នៃបណ្ដាប្រទេសរបស់ខ្លួនកំពុងរស់នៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ ដើម្បីឲ្យអន្តរជាតិដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងអ្នកទោសនយោបាយដែលអង្គការលីកាដូ (LICADHO) រកឃើញមានចំនួន ២៩នាក់កំពុងជាប់ឃុំឃាំងដោយសារការហ៊ានបញ្ចេញមតិ និងការប្រមូលផ្ដុំ៖ «យើងសង្ឃឹមថា ទឹកចិត្តបងប្អូនដែលនៅប្រទេសខាងក្រៅក្រោកឈរឡើងដើម្បីទាមទាររកយុត្តិធម៌ជូនពលរដ្ឋដែលនៅក្នុងប្រទេស ហើយលើកទឹកចិត្តបងប្អូនដែលនៅក្នុងប្រទេស ដែលជាជនរងគ្រោះផ្ទាល់ជាមួយនឹងការដឹកនាំផ្តាច់ការនៃរបប ហ៊ុន សែន ហ្នឹង នឹងក្រោកឈរធ្វើបាតុកម្មជាមួយបងប្អូននៅប្រទេសខាងក្រៅឲ្យឃើញថា បងប្អូនយើង ប្រជាពលរដ្ឋយើងដែលផ្ដល់តម្លៃទៅលើសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ សូមពួកគេក្រោកឈរឡើងដើម្បីទាមទារសិទ្ធិសេរីភាពរបស់យើងទូទាំងពិភពលោក។ ដូច្នេះការក្រោកឈររបស់បងប្អូនដែលនៅខាងក្នុង ដែលជាជនរងគ្រោះហ្នឹងមានសារសំខាន់ខ្លាំងណាស់ដើម្បីប្រាប់ពិភពលោកថា កម្ពុជាជាប្រទេសដែលគ្មានសេរីភាពនោះទេ»។
តាមគម្រោង យ៉ាងហោចណាស់ក៏នឹងមានពលរដ្ឋខ្មែរ-អាមេរិកាំង ជាង ៣០០នាក់ មកពីតាមបណ្ដារដ្ឋម៉ាសាឈូសេត (Massachusetts) ញូវយ៉ក (New York) ផ្លរីដា (Florida) ណស្ស៍ ឃែរ៉ូឡាញណា (North Carolina) ចចា (Georgia) វីជីញា (Virginia) ផេនស៊ីលវេនញា (Pennsylvania) និងរដ្ឋជាច្រើនទៀត នឹងមកចូលរួមធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិកាំង នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ខាងមុខនេះ។ គេរំពឹងថា បាតុកម្មនេះនឹងមានការចូលរួមថ្លែងការណ៍ពីសំណាក់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) លោក អេដ រ៉យ (Ed Royce) លោក ស្ទីវ ឆាបុត (Steve Chabot) និងលោក ម៉ាត់ សែលមុន (Matt Salmon) ផងដែរ។
លោក ទូច វិបុល ឲ្យដឹងទៀតថា នៅថ្ងៃបាតុកម្មដដែលនោះនឹងមានពលរដ្ឋខ្មែរក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ពី ៣០០ ទៅ ៥០០នាក់ នឹងធ្វើបាតុកម្មនៅមុខសាលាក្រុងឡុងប៊ិច រីឯពលរដ្ឋខ្មែរក្នុងរដ្ឋវ៉ាស៊ីនតុន ក៏នឹងធ្វើបាតុកម្មដូចគ្នានេះដែរ។
លោក ទូច វិបុល អះអាងថា ក្រៅពីសហរដ្ឋអាមេរិក ពលរដ្ឋខ្មែរនៅប្រទេសកាណាដា (Canada) អូស្រ្តាលី (Australia) និងប្រទេសបារាំង (France) ជាដើម ក៏នឹងធ្វើបាតុកម្មដូចគ្នានេះដើម្បីបុព្វហេតុទាមទារឲ្យដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំឃាំងទាំង ២៩នាក់នោះឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ៕
Subscribe to:
Post Comments (Atom)
1 comment:
A good Hun Sen is a deposed Hun Sen !!!
Post a Comment