A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 2 June 2016
យោធិនចូលនិវត្តន៍នៅស្រុកបវេលបារម្ភពីសុវត្ថិភាពបន្ទាប់ផ្ដល់ព័ត៌មានគ្មានដីដាំដុះ
ដោយ ហ៊ុំ ចំរើន
2016-06-01
មន្ត្រីយោធិនចូលនិវត្តន៍នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង លោក ម៉ុង សាន ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun
មន្ត្រីយោធិនចូលនិវត្តន៍មួយគ្រួសារដែលរដ្ឋាភិបាលបញ្ជូនឲ្យទៅរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
ការព្រួយបារម្ភនេះ បន្ទាប់ពីរូបគាត់ផ្ដល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី រៀបរាប់ពីទុក្ខលំបាកដោយសារគ្មានដីដាំដុះ ហើយត្រូវបានមេឃុំបឹងប្រាំ សួរនាំរកឈ្មោះអង្គភាពដោយសំអាងមានបញ្ជាពីមន្ត្រីថ្នាក់លើ។ ប៉ុន្តែមេឃុំបឹងប្រាំ បញ្ជាក់ថា ការសួរនាំនេះក្នុងន័យល្អ ដើម្បីជួយសម្រួលដល់ការរស់របស់យោធិនចូលនិវត្តន៍ទេ។
មន្ត្រីយោធិនចូលនិវត្តន៍នៅស្រុកបវេល ខែត្របាត់ដំបង លើកឡើងថា អាជ្ញាធរមូលដ្ឋានមិនគួរទូរស័ព្ទមកសួរនាំរកឈ្មោះអង្គភាពរបស់រូបគាត់បែបនេះឡើយ។
មន្ត្រីយោធិនចូលនិវត្តន៍នៅឃុំបឹងប្រាំម្នាក់ គឺ លោក ម៉ុង សាន ឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ថា ក្រោយពីវិទ្យុអាស៊ីសេរី បានផ្សាយព័ត៌មាន ដែលរូបគាត់បានផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងរឿងមន្ត្រីយោធិនប្រមាណ ២៥០គ្រួសារនៅឃុំបឹងប្រាំ មានជីវភាពខ្វះខាតដោយសារគ្មានដីដាំដុះកាលពីថ្ងៃទី១៩ ខែឧសភា មេឃុំបឹងប្រាំ ឈ្មោះ ឈា នី បានទូរស័ព្ទមកសួររកឈ្មោះអង្គភាពយោធាដែលលោកធ្លាប់បម្រើការងារ។
លោកអះអាងថា ចាប់តាំងពីពេលនោះមក ក្រុមគ្រួសាររបស់លោកមានការព្រួយបារម្ភអំពីសុវត្ថិភាពយ៉ាងខ្លាំង៖ «បាទ! ព្រោះអីនៅក្បែរផ្ទះខ្ញុំមានតែពលរដ្ឋរស់នៅ ៣គ្រួសារទេ ផុតពីនេះមានតែអ្នករស់នៅឆ្ងាយៗ។ ម្យ៉ាងទៀតអាជ្ញាធរសួរតែគ្រួសារខ្ញុំ ហើយមិនបានសួរគ្រួសារផ្សេងទេ»។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំបឹងប្រាំ លោក ឈា នី មានប្រសាសន៍ទទួលស្គាល់ថា លោកពិតជាបានទូរស័ព្ទសាកសួររកឈ្មោះអង្គភាពរបស់មន្ត្រីយោធិនចូលនិវត្តន៍ប្រាកដមែន។ ប៉ុន្តែលោកអះអាងថា ការសួរនាំនេះធ្វើឡើងតាមសំណូមពររបស់មន្ត្រីនៃក្រសួងការពារជាតិមួយរូប ប៉ុន្តែលោកពុំបានបញ្ជាក់ថា ឈ្មោះអ្វីនោះទេ ដោយឲ្យលោកសួរនាំដើម្បីចង់ដឹងអំពីមូលហេតុដែលអង្គភាពដើមរបស់មន្ត្រីយោធិនយករូបគេទៅទុកចោលឲ្យជួបការលំបាកនោះ៖ «អត់មានអីទេ! ការសាកសួរដោយមន្ត្រីថ្នាក់លើលឺគាត់សម្ភាសន៍ថា និវត្តជននៅឃុំបឹងប្រាំ ហាក់បីដូចជាយកគាត់មកទុកចោល មិនគិតគូរប្រព័ន្ធទឹក ផ្លូវ ភ្លើង សាលារៀន និងមន្ទីរពេទ្យជាដើម អ៊ីចឹងទៅបានជាខាងអគ្គសេនាធិការគាត់សួរមកខ្ញុំ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានសួររកឈ្មោះអង្គភាពមន្ត្រីយោធិនជើងចាស់បែបនេះ អាចក្នុងបំណង ២ករណី។ ទី១ អាចជាការសាកសួរដើម្បីជួយដោះស្រាយដល់ការរស់នៅរបស់មន្ត្រីយោធិន និងជាការសាកសួរ ដើម្បីបំភិតបំភ័យ ប្រសិនបើការសួរនាំនោះមានបង្កប់អត្ថន័យផ្សេង៖ «ខ្ញុំគិតថា ការសាកសួរនេះមានតែខ្លួនផ្ទាល់ទេដឹងថា ទំហំនៃការគំរាមកំហែងនេះកម្រិតណា? បើសិនជាធ្ងន់ធ្ងរគាត់អាចស្វះស្វែងរកការជួយពីអង្គការសង្គមស៊ីវិល និងការផ្សព្វផ្សាយតាមសារព័ត៌មានផ្សេងៗ»។
មន្ត្រីយោធិនចូលនិវត្តន៍ ដែលរដ្ឋាភិបាលកាត់រំសាយ ហើយបញ្ជូនពួកគាត់ឲ្យទៅរស់នៅឃុំបឹងប្រាំ ប្រមាណ ២៥០គ្រួសារ ទទួលបានផ្ទះឲ្យមួយខ្នង និងដីភូមិទទឹង ៣០ម៉ែត្រ និងបណ្ដោយ ៤០ម៉ែត្រ។មន្ត្រីយោធិនអះអាងថា កន្លងមកមន្ត្រីរដ្ឋាភិបាលសន្យាថា នឹងចែកដីស្រែជូនពួកគាត់ ២ហិកតារក្នុងមួយគ្រួសារថែមទៀត ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ទទួលបានដីមួយម៉ែត្រក្រឡានៅឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment