A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 2 June 2016
ព្រះមហាក្សត្រនឹងយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅថ្ងៃទី២-៤មិថុនា
Manekseka Sangkum: Impeccable timing?
>>>
ដោយ សុ ជីវី
2016-06-01
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។ Photo AFP
Photo AFP
ព្រះមហាក្សត្រយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា។ ក្នុងព្រះរាជសាររបស់ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បញ្ជាក់ថា ព្រះអង្គយាងទៅប្រទេសចិន នេះ តាមសំណើសូមយាងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ព្រះមហាក្សត្រនឹងយាងចាកចេញពីកម្ពុជា នៅម៉ោង ៩ព្រឹកថ្ងៃទី២ ខែមិថុនា។
ទាក់ទងនឹងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវិញ ថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ប្រទេសម៉ាឡេស៊ី ហើយ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន (World Economic Forum on ASEAN) នៅទីក្រុងកូឡាឡាំពួរ។
វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ មិថុនា គឺជាវេទិកាពិភាក្សារវាងមេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ ពាណិជ្ជករ និងសង្គមស៊ីវិល ទៅលើវិធីនានាដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ និងរបៀបនៃការទាញយកប្រយោជន៍សម្រាប់សហគមន៍អាស៊ាន។
បន្ទាប់ពីចូលរួមក្នុងវេទិកាសេដ្ឋកិច្ច លោក ហ៊ុន សែន នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី រយៈពេល ២ថ្ងៃ នៅថ្ងៃទី៣-៤ ខែមិថុនា ដោយតបតាមការអញ្ជើញរបស់លោក អាប់ឌុល រ៉ាហ្សាក (Abdul Razak) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។ ប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់ចំនួន២ ក្នុងនោះរួមមាន កិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ និងកិច្ចព្រមព្រៀងទៅលើកម្មវិធីស្ម័គ្រចិត្តរបស់អន្តរជាតិក្នុងប្រទេសកម្ពុជា៕
Subscribe to:
Post Comments (Atom)
1 comment:
The pawn king of cambodia tries to have a breaking from the political tensions.
How could this fucking idiot king lives with himself in the eyes of the Khmer people now are suffered from this political abuses and repressions.
Post a Comment