“សមត្ថកិច្ចអាចមិនចាប់ខ្លួនលោក កឹម សុខា"
ដោយ តាំង សារ៉ាដា
2016-06-02
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់បទសម្ភាសន៍ដល់វិទ្យុ និងទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នាទីស្នាក់ការកណ្ដាលគណបក្សក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។
RFA/Brach Chev
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ ទី១ ខែមិថុនា អះអាងថា សមត្ថកិច្ចអាចមិនចាប់ខ្លួនលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប្រសិនបើការចាប់ខ្លួននោះធ្វើឲ្យជាតិខាត ហើយនាំឲ្យមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ បង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់លោកថា បញ្ហារបស់បុគ្គលម្នាក់គ្មានអ្វីសំខាន់ជាងប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយនោះទេ៖ «ជាទស្សនៈបុគ្គលផ្ទាល់របស់ខ្ញុំទេ បើចាប់លោក កឹម សុខា ទៅនាំឲ្យជាតិខាតប្រយោជន៍ អ៊ីចឹងយើងទៅចាប់យកមកធ្វើអី? បើពេលហ្នឹងចាប់វាមិនបាន ចាំពេលក្រោយទៅក៏បានដែរ វាមិនទៅពិបាកអី។ វាមិនសំខាន់ចាប់ខ្លួនលោក កឹម សុខា ទៅជាតិយើងលែងអភិវឌ្ឍន៍ឯណា សំខាន់យើងរកបានសន្តិភាពបច្ចុប្បន្ននេះ។ មានសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍត្រឹមត្រូវអាហ្នឹងយើងផ្តល់ឲ្យគេទៅ ហើយចំពោះករណីលោក កឹម សុខា ថ្ងៃណាក៏បានដែរ។ ប្រទេសយើងចេះតែជឿនលឿនទៅ ចេះតែទៅមុខទៅ។ សំខាន់គឺជាតិយើងទេ មិនបុគ្គលផ្ទាល់ខ្លួនទេ»។
ការអះអាងរបស់លោក ខៀវ សុភ័គ ធ្វើឡើងស្របពេលដែលមានសកម្មជនបក្សប្រឆាំងខាងក្នុង និងក្រៅប្រទេសកំពុងព្រមានធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា។
ក្រុមនិស្សិតព្រមានធ្វើបាតុកម្មប្រសិនមានការចាប់ខ្លួនលោក កឹម សុខា
កាលពីថ្ងៃទី១ ខែមិថុនា ចលនានិស្សិតមួយក្រុមប្រកាសដឹកនាំសិស្ស និស្សិត និងសមាជិកទូទាំងប្រទេសប្រមាណ ៤ពាន់នាក់ ធ្វើបាតុកម្មអហិង្សា ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្ដីទីបក្សសង្គ្រោះជាតិ ទាំងមានអភ័យឯកសិទ្ធិសភា។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃពុធ ថា គម្រោងបាតុកម្មនេះធ្វើឡើងដើម្បីបុព្វហេតុការពាររដ្ឋធម្មនុញ្ញពីការរំលោភបំពានម្ដងហើយម្ដងទៀតពីសំណាក់ក្រុមអ្នកកាន់អំណាច៖ «គម្រោងនេះគឺខាងសហព័ន្ធបញ្ញវន្តអត់ទាន់មានលប់ទៅណាទេ។ យើងនៅតែឃ្លាំមើលប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា មែននោះ គឺយើងនៅតែរក្សាជំហរក្នុងការធ្វើបាតុកម្មអហិង្សាដដែល។ ពួកយើងមានសមាជិកនៅទូទាំងប្រទេសជាង ៤ពាន់នាក់ ដែលយើងរំពឹងថា នឹងចូលរួមធ្វើបាតុកម្មអហិង្សាជាមួយយើងដើម្បីការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ក៏ដូចជាការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៨០»។
លោកបន្តថា លោកមិនខ្លាចការចាប់ខ្លួន ឬការបង្ក្រាបរបស់សមត្ថកិច្ច ក៏ដូចជាក្រុមក្មេងស្ទាវគាំទ្របក្សកាន់អំណាចនោះឡើយ ចំពោះការធ្វើបាតុកម្មអហិង្សាប្រឆាំងការចាប់ខ្លួនណាមួយដែលនឹងអាចធ្វើឡើងទៅលើលោក កឹម សុខា នោះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev
ឆ្លើយតបទៅនឹងគម្រោងធ្វើបាតុកម្មរបស់ក្រុមនិស្សិតទាំងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ព្រមានថា សមត្ថកិច្ចនឹងរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយចាត់វិធានការតាមផ្លូវចំពោះបាតុកម្មទាំងឡាយដែលមានល្បិចបោកបញ្ឆោត៖ «ដាក់សុំប៉ុន្មានថ្ងៃមុនប៉ុណ្ណេះនាក់ ដង្ហែរក្បួនប៉ុណ្ណេះ ចង់បានប៉ុណ្ណេះ គឺសមត្ថកិច្ចការពារជូន។ យើងចង់ណាស់ពាក្យបញ្ចេញមតិហ្នឹង ប៉ុន្តែកុំឲ្យធ្វើបាតុកម្មដោយមានការបង្កប់នូវល្បិចកល។ ដូចយើងធ្លាប់ឃើញហើយឆ្នាំ២០១៣ បាតុកម្មតាំងពីមានការទាមទារមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិ តែទីបំផុតដង្ហែពេញទីក្រុងភ្នំពេញ។ មនុស្សបួនប្រាំម៉ឺននាក់ហ្នឹងដង្ហែពេញភ្នំពេញ ស្រែកទាមទារផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ អាហ្នឹងប្រាកដជាសមត្ថកិច្ចអ្នកមានភារកិច្ចថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយទទួលយកមិនបានទេ»។
ក្រៅតែពីគម្រោងធ្វើបាតុកម្មរបស់ក្រុមនិស្សិតទាំងនេះ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ក៏គ្រោងដឹកនាំធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ខាងមុខ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់មានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតឲ្យមានសេរីភាព។
ក្រុមនេះអំពាវនាវឲ្យពលរដ្ឋខ្មែរនៅទូទាំងពិភពលោកនាំគ្នាធ្វើបាតុកម្មដោយសន្តិវិធី តាមសាលាក្រុង សភាជាតិ និងស្ថានទូតខ្មែរនានា នៃបណ្តាប្រទេសរបស់ខ្លួនកំពុងរស់នៅ នៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ ដើម្បីឲ្យអន្តរជាតិដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងអ្នកទោសនយោបាយដែលអង្គការលីកាដូ រកឃើញមានចំនួន ២៩នាក់ កំពុងជាប់ឃុំឃាំងដោយសារការហ៊ានបញ្ចេញមតិ និងការប្រមូលផ្តុំ៕
2 comments:
After surviving this Hun Sen's attack, Ah Kama Kem Sokha must correct himself and stop fucking around like a stray dog.
Khmer people depend heavily on the CNRP to save Cambodia from Yuon. So Kem Sokha must behave better. If he likes to fuck so much, he needs to quit the CNRP's VP job.
No more mistake Ah asshole Kem Sokha. I am so sick to see this kind of mistake. Kdao Dol Kor Heuy.
I knew this Yuon slave party CPP and Ah Kwang Makhak wanted to dissolve the CNRP, but the CNRP's leaders must conduct themselves as a role model for Khmer people to follow, not giving an excuse for Hun Sen to kill the CNRP.
Do Yim Sovann and Eng Chhay Eang have problems too? If they do, they must correct now before Ah Kwack shoot them.
Chhary
I think don't kem sokha don't happy yet because communist have to many trick . CPP don't get you today but they will get you tomorrow and you like a fish in the basket. YUON will not go backward from Cambodia and you all can see YUON eat everything that Khmer have without said a word.
Post a Comment