A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 30 June 2016
ACU ពិគ្រោះយោបល់អំពីការរៀបចំសេចក្ដីព្រាងច្បាប់ការពារសាក្សីនិងអ្នករាយការណ៍
ដោយ ថា កិត្យា
2016-06-29
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងក្នុងសន្និសីទកាសែតក្រោយឃាត់ខ្លួនមន្ត្រីមន្ត្រី គ.ជ.ប និងមន្ត្រីសិទ្ធិមនុស្ស ៥នាក់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
RFA/Cheu Sideth
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំសេចក្ដីព្រាងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ដោយមានការចូលរួមពីបណ្ដាក្រុមអ្នកច្បាប់ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធជាច្រើនទៀត។
សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់រៀបចំសេចក្ដីព្រាងបឋមនៃច្បាប់ទាំងពីរនេះ ហើយផ្ដល់នូវចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ដល់អ្នកចូលរួមពីសំណាក់ក្រុមការងារ និងអ្នកជំនាញផងដែរ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថា សាក្សីជាតួអង្គយ៉ាងសំខាន់ បើគ្មានសាក្សីមិនអាចឲ្យតុលាការរកយុត្តិធម៌បាននោះទេ។ លោកបន្ថែមថា ច្បាប់ការពារសាក្សីនេះ នឹងចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព យុត្តិធម៌ និងការបង្ក្រាបបទល្មើសតាមរយៈការបង្កើត និងពង្រឹងយន្តការធានា និងការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់សាក្សី និងបុគ្គលរាយការណ៍។
ទន្ទឹមគ្នានេះ នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងថា កន្លងមកសាក្សីមួយចំនួនហាក់មានការព្រួយបារម្ភនៅពេលរាយការណ៍អំពីបទល្មើស ប៉ុន្តែនៅពេលមានច្បាប់ការពារសាក្សីដូច្នេះ លោកសង្ឃឹមថា ពួកគាត់នឹងមានភាពកក់ក្ដៅក្នុងការផ្ដល់ព័ត៌មានដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយ និងប្រឆាំងបទល្មើសកាន់តែប្រសើរឡើងថែមទៀត៕
Subscribe to:
Post Comments (Atom)
2 comments:
កម្ពុជាត្រូវការបង្កើតអង្គភាពមួយទៀត គឺអង្គភាពតាមដាន អង្គភាពប្រឆាំងអំពើពុករលួយ។ ពីព្រោះ ឧមយេនទៀង វាល្ងឺពកថ្ងាស់។
AH LOGNER POK THGNAS
Post a Comment