A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 30 June 2016
សង្គមស៊ីវិលថ្កោលទោសលើការសម្រេចរបស់សាលាឧទ្ធរណ៍លើអ្នកស្រី យ៉ោម បុប្ផា
ដោយ អ៊ុំ រង្សី
2016-06-29
សកម្មជនការពារសិទ្ធិដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែងទៅកាន់អ្នកភូមិ និងអ្នកសារព័ត៌មាន បន្ទាប់ពីចេញពីពន្ធនាគារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Uon Chhin
RFA/Uon Chhin
សង្គមស៊ីវិលជិត ៣០ស្ថាប័ន នៅថ្ងៃទី២៩ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២៨ មិថុនា ដែលបានសម្រេចឲ្យអ្នកស្រី យ៉ោម បុប្ផា សកម្មជនតំបន់បឹងកក់ មានកំហុសក្រោយសវនាការសាឡើងវិញ លើករណីហិង្សាលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំ២០១២។
កាលពីខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការចោទពីបទបង្កហិង្សាដោយចេតនា ទាក់ទិននឹងការវាយដំមួយក្បែរផ្ទះអ្នកស្រីកាលពីខែសីហា ឆ្នាំ២០១២។ អ្នកស្រីត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ប៉ុន្តែបន្ទាប់ពីមានការតវ៉ាចំពោះការផ្ដន្ទាទោសនេះ តុលាការកំពូល បានបង្គាប់ឲ្យដោះលែងអ្នកស្រីបណ្ដោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ហើយបង្វិលករណីនេះត្រឡប់ទៅសាលាឧទ្ធរណ៍ ដើម្បីធ្វើការស៊ើបអង្កេត និងជំនុំជម្រះឡើងវិញ។
សង្គមស៊ីវិលបញ្ជាក់នៅពេលនេះថា បើទោះបីជាការស៊ើបអង្កេតត្រូវបានចំណាយពេលអស់រយៈពេលជាង ២ឆ្នាំបន្ថែមទៀតក៏ដោយ ក៏អាជ្ញាធរបានខកខានសាជាថ្មីក្នុងការស្វែងរកភស្តុតាងបញ្ជាក់ថា អ្នកស្រី យ៉ោម បុប្ផា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារដូចការចោទប្រកាន់នោះទេ។
សង្គមស៊ីវិលលើកឡើងថា ការរកឃើញកំហុសរបស់អ្នកស្រី យ៉ោម បុប្ផា ជាថ្មី ដោយសាលាឧទ្ធរណ៍ នេះ បង្ហាញឲ្យឃើញច្បាស់ថា អ្នកស្រី យ៉ោម បុប្ផា ត្រូវបានកំណត់ក្នុងការប៉ុនប៉ងបំបិទសំឡេង ដោយសារតែអ្នកស្រីជាសកម្មជនការពារសិទ្ធិសហគមន៍ដ៏សកម្មម្នាក់។
ទោះបីជាយ៉ាងណា សង្គមស៊ីវិលយល់ថា ការសម្រេចរបស់តុលាការពុំមែនជាករណីតែមួយទេ។ ពួកគេថា មានករណីផ្សេងទៀតរួមមាន សកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស និងសមាជិកសង្គមស៊ីវិលផ្សេងទៀតដែលបានអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិស្របច្បាប់ ក៏ត្រូវបានយាយី និងបំភិតបំភ័យ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment