ACU នឹងបើកកិច្ចប្រជុំលើបណ្ដឹងរបស់ស្ត្រីម្នាក់ដែលធ្លាប់អះអាងថាជាស្រីស្នេហ៍លោក កឹម សុខា
ដោយ ទីន ហ្សាការីយ៉ា
2016-06-05
៣-ធ្នូ-២០១៣៖ អង្គភាពប្រឆាំងអំពើពុករលួយ។
Photo: RFA
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបើកកិច្ចប្រជុំពិភាក្សាលើបណ្ដឹងស្ត្រីឈ្មោះ កែវ សុវណ្ណារី ដែលធ្លាប់អះអាងថាជាស្រីស្នេហ៍របស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទ ទី៦ មិថុនា។
លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់ច្បាស់លាស់ទេថា តើស្ត្រីឈ្មោះ កែវ សុវណ្ណារី នេះ ប្ដឹងលោក កឹម សុខា ពីរឿងអ្វីពិតប្រាកដនោះទេ។
ទោះបីជាបែបនេះក្ដី សារព័ត៌មានក្នុងស្រុកមួយចុះផ្សាយនៅថ្ងៃទី៥ មិថុនា ថា អ្នកស្រី កែវ សុវណ្ណារី ប្ដឹងលោក កឹម សុខា ទៅអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងខ្សែអាត់សំឡេង និងលុយ ៤ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលលោក កឹម សុខា ជូននាង ហើយត្រូវបានផ្សព្វផ្សាយកន្លងមកនោះជាខ្សែអាត់សំឡេងពិតនៃការសន្ទនារវាងនាង និងលោក កឹម សុខា។
ស្ត្រីឈ្មោះ កែវ សុវណ្ណារី ធ្លាប់បានប្ដឹងលោក កឹម សុខា ទៅសាលាដំបូងរាជធានីភ្នំពេញមិនបានសម្រេចកាលពីឆ្នំា២០១៣ ដោយអះអាងថា នាងមានកូនប្រុសជាមួយលោក កឹម សុខា ហើយទាមទារសំណងពីលោក កឹម សុខា ថ្លៃលក់ដីធ្លីនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕
4 comments:
អា ចញ្ជះយួន ឱម យ៉ិនទៀង អើយ យួនយកដីអ្នកស្រុកនៅតាមទល់ដែន រាប់រយពាន់គ្រួសារ មិចអាផ្លីផ្លើឯងមិនបើកកិច្ចប្រជុំលើបណ្ដឹងរបស់គេផង?
មើលទៅ កឹម សុខា ឡប់ហើយ បើយួនទៀងវាក្រឡុកយ៉ាងដូច្នេះ កុំជោ ហើយថាឲ្យវាទៅគិតរឿងយួនយកដី ម្តេចនឹងកើតទៅ បើវាជាដៃស្តាំរបស់យួនទៅហើយនោះ តើលោកដេលឃើញ ពួក ស៊ីភីភី ដែលលើករឿងយួនមកនិយាយទេ? មានតែឃុបឃិតស្អាត់ លូចកាត់ដីឲ្យយួន ផង ច្បាស់ជាមិនដែលមានទេក្នុងប្រវត្តិសាស្រ្ត ឲ្យដីទោគេហៀយបើកទ្ធាឲ្យប្រជាជនគេ ចូលមកនៅតាមចិត្ត ហើយមានសិទ្ថជាងប្រជាជនខ្លួនែងទៅទៀតនោះ តើខ្មែរពិតជាមានប្រទេសទៀតទេក្នុងរយៈកាល៣០ឆ្នាំទៀត????
អាត្រង់ហ្នឹងឯង ដែលគេចង់មានន័យថា អារដ្ឋាភិបាល វាផ្លីផ្លើ។
បញ្ហាប៉ុនមេឃ វាមិនអើពើទៅខ្វល់ខ្វាយអារឿងអត់ប្រយោជន៍ សូម្បីកូនក្មេងក៏វាដឹងដែរ។
Ah Yuon Om Yuon Tean is the law enforcer and can imprison any Khmer he wanted.
How do you think Khmer people about this Vietnamization?
This Vietnamization will strangle Khmer to dead slowly but surely.
Post a Comment