សហភាពអឺរ៉ុបបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជា
ដោយ សាន សែល
2016-05-31
កងកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណៈដែលតំណាងរាស្ត្រគណបក្សនេះត្រៀមហែញត្តិចេញទៅថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
RFA/Leng Maly
គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា កាលពីយប់ថ្ងៃទី៣០ ខែឧសភា ចេញសេចក្ដីថ្លែងការណ៍សម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះការធ្លាក់ចុះស្ថានការណ៍នយោបាយដ៏គ្រោះថ្នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មន្ត្រីរដ្ឋាភិបាល ច្រានចោលការថ្លែងរបស់សហភាពអឺរ៉ុប ក៏ប៉ុន្តែសង្គមស៊ីវិល និងសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ យល់ថា សហភាពអឺរ៉ុប ដើរតួនាទីសំខាន់ក្នុងជួយពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
គណៈប្រតិភូសហភាពអឺរ៉ុប អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល បញ្ឈប់នូវការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ប្រឆាំងនឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងតំណាងអង្គការសង្គមស៊ីវិលនានា។
សហភាពអឺរ៉ុប ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បន្តការសន្ទនាដោយសន្តិវិធី និងប្រកបដោយស្មារតីស្ថាបនាជាមួយគណបក្សប្រឆាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលសហភាពអឺរ៉ុប យល់ថា ជាលក្ខខណ្ឌចាំបាច់សម្រាប់ធ្វើឲ្យការបោះឆ្នោតនៅពេលខាងមុខមានភាពស្របច្បាប់។
សង្គមស៊ីវិល និងសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ សុទ្ធតែគាំទ្រជំហររបស់សហភាពអឺរ៉ុប។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា សហភាពអឺរ៉ុប បានដឹងពីស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា កំពុងធ្លាក់ចុះដុនដាប។ លោកបន្តថា សហភាពអឺរ៉ុប ជាម្ចាស់ជំនួយធំមួយដែលដើរតួនាទីសំខាន់ក្នុងការជួយលើកស្ទួយប្រជាធិបតេយ្យ និងនីតិរដ្ឋនៅប្រទេសកម្ពុជា៖ «តួនាទីសហភាពអឺរ៉ុប សំខាន់ណាស់ អាចជួយផ្ចុចផ្ដើមសម្របសម្រួល ដើម្បីស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា វិលទៅរកភាពល្អប្រសើរ»។
កម្មវិធីជំនួយអភិវឌ្ឍន៍របស់សហភាពអឺរ៉ុប សម្រាប់កម្ពុជា មានតម្លៃប្រមាណជិត ២ពាន់លានដុល្លារ (១,៤ពាន់លានអឺរ៉ូ) សម្រាប់ឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។ សហភាពអឺរ៉ុប ជាទិសដៅនាំចេញសំខាន់មួយរបស់កម្ពុជា តាមរយៈគោលនយោបាយពិសេសរបស់សហភាពអឺរ៉ុប «អ្វីៗគ្រប់យ៉ាងលើកតែអាវុធ»។ ការនាំចេញរបស់កម្ពុជា ដូចជាសម្លៀកបំពាក់ ស្បែកជើង អង្ករ និងស្ករ ទៅកាន់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៥ បានកើនឡើងដល់ជាង ៤ពាន់លានដុល្លារ (៤ពាន់លានអឺរ៉ូ)។ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើវិស័យវាយនភណ្ឌ និងវិស័យកសិកម្ម។
មិនសូវខុសគ្នានេះដែរ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប មានអត្ថន័យគ្រប់គ្រាន់ ដែលសហភាពអឺរ៉ុប គួរតែលើកឡើង។
ចំពោះសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយវិញ លោក សូ ចន្ថា យល់ថា សហភាពអឺរ៉ុប មើលឃើញប្រទេសកម្ពុជា កំពុងដើរលើផ្លូវគ្រោះថ្នាក់ ខណៈការបោះឆ្នោតខិតជិតមកដល់ តែស្ថានភាពនយោបាយនៅជ្រួលច្របល់ ដែលពិបាកធានាថា នឹងអាចទទួលបានភាពសេរី និងយុត្តិធម៌៖ «សេចក្ដីថ្លែងការណ៍នេះ ជាការដាស់តឿនរដ្ឋាភិបាលកម្ពុជា ឲ្យពិនិត្យឡើងវិញនូវអ្វីដែលជាសកម្មភាពអនុវត្តកន្លងមក»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កត់សម្គាល់ថា នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលសហភាពអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍បង្ហាញការព្រួយបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជា។
ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប នេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សោកស្ដាយចំពោះការលើកឡើងនេះ ហើយថា សេចក្តីថ្លែងការណ៍នេះមានទិដ្ឋភាពជានយោបាយ។ លោកអះអាងថា ទង្វើរបស់សហភាពអឺរ៉ុប ជាទង្វើការពារបុគ្គល ដែលរំលោភច្បាប់ សិទ្ធិមនុស្ស និងអសីលធម៌។ អតីតមន្ត្រីសង្គមស៊ីវិលរូបនេះ ថែមទាំងអួតអាងទៀតថា សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប មិនឆ្លុះបញ្ចាំងពីការប្រឹងប្រែងពង្រឹងនីតិរដ្ឋដ៏សស្រាក់សស្រាំរបស់រដ្ឋាភិបាលទេ៖ «វាដូចជាប្រឌិត កុហកនូវគោលការណ៍មួយដែលបង្កើតជាបុរេវិនិច្ឆ័យនៃការកាត់ក្តីទៅលើការបោះឆ្នោត ដែលនឹងកើតឡើងនៅពេលអនាគត»។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ក៏បានច្រានចោលសេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប ផងដែរ ដោយអះអាងថា ប្រទេសនីមួយៗមានច្បាប់រៀងៗខ្លួន ដើម្បីយកមកអនុវត្ដ។
ទោះបីជាយ៉ាងណា អ្នកស្រី ចក់ សុភាព ស្នើឲ្យរដ្ឋាភិបាលកម្ពុជា គួរព្យាយាមកែតម្រូវស្ថានការណ៍នយោបាយ បញ្ហាសិទ្ធិមនុស្សទៅ ប្រសើរជាង។ អ្នកស្រីសង្កត់ធ្ងន់ថា សង្គមស៊ីវិលតែងចង់បានប្រទេសកម្ពុជា មួយដែលមានការគោរពសិទ្ធិមនុស្ស និងច្បាប់ ជារដ្ឋមួយមានការបែងចែកអំណាចត្រឹមត្រូវ ដើម្បីសង្គមមានយុត្តិធម៌ និងស្ថិរភាពពិតប្រាកដ។
សាស្ត្រាចារ្យ សូ ចន្ថា ជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សន្ទនាគ្នាដោយសន្តិវិធី ដើម្បីដោះស្រាយភាពតានតឹងនយោបាយបច្ចុប្បន្ន៕
3 comments:
Hun Sen doesn't feel a thing about EU's appeal, but he surely does when EU and other donors
stop giving him money.
it would be interesting to see, at this stage of political turmoil in cambodia that the EU still pays lip service or takes decisive concrete actions to help turn the situation around?. I suspect not the latter.
Dear compatriots,
It is crystal clear that the evil Vietnam Yuon had found a true faithful servant named Hun Sen to facilitate its Vietnamization over Cambodia.
This one eye monster Hun Sen has proven time after time that he will never change his temperament, his conviction to stay in power to serve his master Yuon until the day he goes to hell.
In effect, the recent arrests and imprisonments of Khmer nationalists, who dared to denounce the evil Vietnam's encroachment of borders, underscored the notion that this devil Hun Sen was born to make Cambodia a second Champa.
In addition, this CPP knew that it is going to lose big in this next election. Such fear of losing prompted Hun Sen and the CPP to launch some preemptive strikes to destroy the CNRP.
The vast majority of Khmer people have vehemently condemned the CPP and Hun Sen's actions.
But there are a few people such as Mam Sonando, Khem Veasna, etc ...who chastised the CNRP, citing the CPP's erratic behaviors are the result of the CNRP's joining the National Assembly. What a dumb judgment from these two stupid crazy fake heroes.
Presently, these two self proclaimed Khmer heroes (Mam Sonando, Khem Veasna) have inadvertently served the CPP and Yuon.
I am still wondering what did Hun Sen do to make the evil Yuon believe that he will be a trustworthy dog for Vietnam ?
How many thousands of innocent Khmer people did Hun Sen kill in order to persuade Vietnam that he will be the right person to replace Pen Sovann and the right person to carry the execution of Ho Chi Minh's plan to swallow Cambodia ?
To free Cambodia from this evil Vietnam, Khmer people must have perseverance, great determination and avoid going into Vietnam and Hun Sen's traps by NOT using violence. The CPP's secret agents or third hands might infiltrate into the crowd and create violence so that the monster Hun Sen could have a pretext to crush Khmer people legally.
We must realize that death, prison, pain are naturally part of any struggle to liberate a country. Nothing is free in this world. We must help ourselves first before other help us.
Bun Thoeun
Post a Comment