អង្គការសហប្រជាជាតិបារម្ភពីការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនៅកម្ពុជា
ដោយ យាង សុជាមេត្តា
2016-05-30
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែងក្នុងសន្និសីទកាសែតនៃកិច្ចប្រជុំកំពូលមនុស្សធម៌ពិភពលោក កាលពី២៤ ខែឧសភា ឆ្នាំ២០១៦ នាទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសទួរគី (Turkey)។
AFP
មន្ត្រីគណបក្សកាន់អំណាចលើកឡើងថា ស្ថានភាពនយោបាយនៅកម្ពុជា មិនមានបញ្ហាអ្វីគួរឲ្យបារម្ភនោះទេ។ ការលើកឡើងដូចនេះ គឺជាការឆ្លើយតបទៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដែលបានសម្ដែងការបារម្ភពីស្ថានភាពនយោបាយកំពុងតានតឹងរវាងបក្សកាន់អំណាច និងបក្សប្រឆាំងនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន។
អស់ពីមន្ត្រីជំនាញការពារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកាលពីពេលថ្មីៗនេះ បានរិះគន់ទៅលើការរំលោភសិទ្ធិមនុស្សនោះ ឥឡូវនេះប្រមុខអង្គការសហប្រជាជាតិ ក៏កំពុងបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា ទៀតដែរ។
បើទោះបីជាមានការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិបែបណាក្តី សម្រាប់បក្សកាន់អំណាចហាក់ពុំសូវយកចិត្តទុកដាក់ឡើយ។
តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ស្ថានភាពនយោបាយនៅកម្ពុជា បច្ចុប្បន្ន គ្មានអ្វីដែលគួរឲ្យបារម្ភនោះទេ។ ផ្ទុយទៅវិញលោកថា រដ្ឋាភិបាលកំពុងខិតខំដើរឲ្យត្រឹមត្រូវតាមគន្លងប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ ដែលលោកថាគោលការណ៍ទាំងអស់នេះ គឺជាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក សុខ ឥសាន ថាអ្វីដែលកំពុងកើតឡើងចំពោះមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំងបច្ចុប្បន្ន មិនមែនជាទំនាស់រវាងបក្សកាន់អំណាច និងបក្សប្រឆាំងនោះទេ តែវាជារឿងរបស់បុគ្គលដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ «រឿងនេះមិនមែនគណបក្ស និងគណបក្សប្រកួតប្រជែងទាស់គ្នាទេ តែជារឿងបុគ្គលឯកឧត្តម កឹម សុខា។ អ៊ីចឹងទេខ្ញុំយល់ថា ការប្រឆាំងចំណាត់ការរបស់តុលាការ ក៏ដូចជាសមត្ថកិច្ចចំពោះករណីឯកឧត្តម កឹម សុខា មិនមានការប្រទាំងប្រទើសគ្នាខ្លាំងទេ»។
សារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី២៩ ឧសភា បានផ្សព្វផ្សាយដោយស្រង់សម្ដីអ្នកនាំពាក្យអង្គការសហប្រជាជាតិ ដែលលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កំពុងព្រួយបារម្ភពីស្ថានភាពនយោបាយតានតឹងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពិសេសគឺបារម្ភពីការចាប់ខ្លួន និងការប៉ុនប៉ងចាប់ខ្លួនមន្ត្រីបក្សប្រឆាំង។
ប្រមុខអង្គការសហប្រជាជាតិ ក៏ទទូចឲ្យបក្សនយោបាយទាំងពីរ វិលទៅរកការសន្ទនាប្រកបដោយប្រជាធិបតេយ្យ និងគ្មានការគំរាមកំហែង ដើម្បីធ្វើឲ្យមានស្ថិរភាពនយោបាយ និងសុខសន្តិភាពក្នុងសង្គម។
គណបក្សប្រឆាំងកាលពីថ្ងៃទី៤ ឧសភា បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន សុំអន្តរាគមន៍ឲ្យលោក ជំរុញទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា ពិសេសគឺបញ្ហារំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញរបស់បក្សកាន់អំណាចមកលើបក្សប្រឆាំង។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក សុន ឆ័យ ថ្លែងនៅថ្ងៃទី៣០ ឧសភា ថា ពេលនេះមន្ត្រីបក្សប្រឆាំងកំពុងធ្វើការដើម្បីជំរុញឲ្យអង្គការសហប្រជាជាតិ ជួយពីបញ្ហានេះ។
កាលពីថ្ងៃទី១២ ឧសភា មន្ត្រីជំនាញផ្នែកសិទ្ធិមនុស្សនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើបាបទៅលើមន្ត្រីសង្គមស៊ីវិល និងបក្សប្រឆាំង។ ពួកគេបានទទូចឲ្យស្ថាប័នពាក់ព័ន្ធ បញ្ឈប់នូវការចោទប្រកាន់ ការកោះហៅសាកសួរ និងដំណើរការតុលាការទៅលើមន្ត្រីការពារសិទ្ធិមនុស្ស។
ចំណែករដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឲ្យដឹងតាមសារអេឡិចត្រូនិក (Email) នៅថ្ងៃទី៣០ ឧសភា ថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់ចំពោះព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅរាជធានីភ្នំពេញ។ ស្ថានទូតសហរដ្ឋអាមេរិក ក៏ទទូចឲ្យបក្សទាំងពីរ បង្ហាញការអត់ធ្មត់ និងត្រូវធានាថា សិទ្ធិសេរីភាពនៃការប្រមូលផ្តុំត្រូវបានគោរព។
ស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ឧសភា ក៏ទទូចឲ្យរដ្ឋាភិបាលបញ្ចៀសនូវការប្រើកម្លាំងសមត្ថកិច្ចមិនចាំបាច់ និងមិនសមាមាត្រលើបក្សប្រឆាំង។ ការទទូចនេះ គឺបន្ទាប់ពីសមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃ ស្ទាក់រថយន្តលោក កឹម សុខា និងបានសម្រុកចូលទីស្នាក់ការបក្សប្រឆាំងប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។ សកម្មភាពរបស់សមត្ថកិច្ចពេលនោះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាសមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការបង្ក្រាបក្រុមភេរវកម្មនៅចំកណ្ដាលទីក្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹង
2 comments:
Dear compatriots,
It is crystal clear that the evil Vietnam Yuon had found a true faithful servant named Hun Sen to facilitate its Vietnamization over Cambodia.
This one eye monster Hun Sen has proven time after time that he will never change his temperament, his conviction to stay in power to serve his master Yuon until the day he goes to hell.
In effect, the recent arrest and imprisonments of Khmer nationalists who dared to denounce the evil Vietnam's encroachment of borders underscored the notion that this devil Hun Sen was born to make Cambodia a second Champa.
In addition, this CPP knew that it is going to lose big in this next election. It is imperative that it launches some preemptive strikes to destroy the CNRP.
The vast majority of Khmer people have vehemently condemned the CPP and Hun Sen's actions.
But there are a few people such as Mam Sonando, Khem Veasna, etc ...who chastised the CNRP, citing that the CPP's erratic behaviors are the result of the CNRP joining the National Assembly. What a dumb judgment from these two fake heroes.
Presently, these two self proclaimed Khmer heroes ( Sonando, Veasna) have inadvertently served the CPP and Yuon.
I am still wondering what did Hun Sen do to make the evil Yuon believe that he will be a trustworthy dog for Vietnam ?
How many thousands of innocent Khmer people did Hun Sen kill to make Vietnam believe that he will be the right person to replace Pen Sovann and the right person to carry the execution of Ho Chi Minh's plan to swallow Cambodia ?
Khmer people must have perseverance, great determination and avoid going into Vietnam and Hun Sen's traps by NOT using violence. The CPP's secret agents or third hands might infiltrate into the crowd and create violence so that the monster Hun Sen has a pretext to crush Khmer people legally.
We must realize that death, prison, pain are naturally part of any struggle to liberate a country. Nothing is free in this world. We must help ourselves first before other help us.
Bun Thoeun
It's not only opposition party Hun sen arrest everything in moving sir and soon later will be UN worker and Radio Free Asia also. UN just make a statement is mean nothing for Hun sen because Hun Sen know UN will not do anything to him. It's more than 30 years already sir.
Post a Comment