A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 28 April 2016
កញ្ញា ធី សុវណ្ណថា ប្ដឹងលោក កឹម សុខា ចោទពីបទបរិហារកេរ្តិ៍និងទាមទារប្រាក់១លានដុល្លារ
កញ្ញា ធី សុវណ្ណថា ប្ដឹងលោក កឹម សុខា ចោទពីបទបរិហារកេរ្តិ៍និងទាមទារប្រាក់១លានដុល្លារ
ដោយ សុ ជីវី
2016-04-27
កញ្ញា ធី សុវណ្ណថា ថ្លែងប្រាក់អ្នកកាសែត ក្រោយពីឆ្លើយបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។ RFA/So Chivy
RFA/So Chivy
ម្ចាស់គណនេយ្យហ្វេសប៊ុក (Facebook) ល្បីឈ្មោះ កញ្ញា ធី សុវណ្ណថា ដាក់បណ្ដឹងជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមេសា ទាមទារប្រាក់ ១លានដុល្លារពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីបទបរិហារកេរ្តិ៍។
បណ្ដឹងរបស់នាង ធី សុវណ្ណថា នេះ ទាក់ទងនឹងសំណុំរឿងខ្សែអាត់សំឡេង ដែលសង្ស័យថា ជាកិច្ចសន្ទនារវាងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ និងលោក កឹម សុខា។ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការសាកសួរនេះបង្ហាញថា មានបុគ្គលពាក់ព័ន្ធផ្សេងទៀត។
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) ថា ក្រោយការសាកសួរកញ្ញា ធី សុវណ្ណថា លោកឃើញចម្លើយរបស់កញ្ញា ធី សុវណ្ណថា មានប្រយោជន៍ដល់ការស៊ើបអង្កេតលើបុគ្គលពាក់ព័ន្ធផ្សេងទៀត។ បើទោះជាយ៉ាងណា លោកពុំបញ្ជាក់លម្អិតបន្ថែមពីបុគ្គលនោះឡើយ។
ថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កញ្ញា ធី សុវណ្ណថា ឲ្យដឹងថា បណ្ដឹងរបស់នាងត្រូវតុលាការទទួលយករួចហើយ ប៉ុន្តែនៅមិនទាន់ដឹងចំណាត់ការបែបណានៅឡើយ។ កញ្ញារំពឹងថា តុលាការនឹងពិចារណាបណ្ដឹងនេះ ដ្បិតមានភស្តុតាងគ្រប់គ្រាន់៖ «ភស្តុតាងប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថា តុលាការនឹងរកយុត្តិធម៌ឲ្យខ្ញុំបាន»។
កញ្ញា ធី សុវណ្ណថា បញ្ជាក់ពីភស្តុតាងដែលជាសម្ដីក្នុងខ្សែអាត់សំឡេង ថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាង៖ «ដែលពេលហ្នឹងមិនកញ្ញា ស្រីមុំ ចោទសួរក្នុងលក្ខណៈប្រច័ណ្ឌថា បានទិញឡាន និងផ្ទះឲ្យខ្ញុំអត់? ពេលហ្នឹងលោក កឹម សុខា ឆ្លើយថា គាត់អត់បានទិញឲ្យខ្ញុំទេ តែថាខ្ញុំលុយទិញឡានទិញអីហ្នឹង គឺបោកប្រាស់មូលនិធិក្រៅប្រទេសយកទិញខ្លួនឯង ហើយថា ខ្ញុំហ្នឹងមានជម្លោះជាមួយកូនស្រីគាត់ ជាមួយនឹងគាត់ និងជាមួយគណបក្ស។ ការដែលគាត់បរិហារថាខ្ញុំកិបកេងលុយយកឈ្មោះគណបក្សទៅបោកប្រាស់ហ្នឹងហើយ គឺវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខ្ញុំ ព្រោះខ្ញុំក្នុងនាមជាប្រធានអង្គការ ប៉ះពាល់ដល់សកម្មភាពនយោបាយរបស់ខ្ញុំ»។
ចំពោះបណ្ដឹងប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនឆ្លើយតបយ៉ាងណាឡើយ៖ «ខ្ញុំសុំមិនធ្វើអធិប្បាយទេទាក់ទងនឹងរឿងហ្នឹង»។
កញ្ញា ធី សុវណ្ណថា បានដាក់បណ្ដឹងមួយកាលពីថ្ងៃទី១ ខែមីនា ដោយស្នើឲ្យតុលាការស្វែងរកការពិតខ្សែអាត់សំឡេង ដែលគេសង្ស័យថា កិច្ចសន្ទនារវាងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ និងលោក កឹម សុខា។ កាលពីថ្ងៃទី១៩ ខែមេសា អ្នកនាង ខុម ចាន់តារាទី បានទៅឆ្លើយនៅតុលាការថា សំឡេងនោះពិតជាសំឡេងរបស់នាងសន្ទនាជាមួយនឹងលោក កឹម សុខា។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំទាន់មានការអះអាងណាមួយពីលោក កឹម សុខា នៅឡើយ។
បណ្ដឹងបរិហារកេរ្តិ៍នេះ ធ្លាប់ត្រូវអ្នកច្បាប់អះអាងថា ជាបញ្ហាស្មុគស្មាញ នៅពេលដែលខ្សែអាត់សំឡេងនោះត្រូវគេលួចថត ហើយការសន្ទនាក្នុងខ្សែអាត់ទៀតសោត ក៏ជាការជជែកជាបុគ្គល ដែលពុំមានបំណងឲ្យមនុស្សទី៣ ឬមានចេតនាឲ្យសាធារណជនស្តាប់ឮ ដូចមានចែងក្នុងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌឡើយ។ នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៣០៥ ចែងថា ការបរិហារកេរ្តិ៍ជាសាធារណៈ គឺជាការអះអាងបំផ្លើស ឬទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់កិត្តិយសបុគ្គល ឬស្ថាប័ន នឹងត្រូវពិន័យពី ១សែនរៀលទៅ ១០លានរៀល៕
Subscribe to:
Post Comments (Atom)
1 comment:
From the get–go she wants to be a celebrity but now she is inducted into the “hall of shame” instead of into the hall of fame.
She has not passed the high school exam yet but she claims to be the president of an organization. What kind of organization and how many people does she employ? She looks and talks stupid.
And the current justice system in Cambodia cannot even compare to a joke, because it is a very bad joke.
Post a Comment