A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 28 April 2016
តំណាងរាស្ត្របក្សប្រឆាំងដែលរងការវាយដំស្នើឲ្យសមត្ថកិច្ចស្វែងរកជនល្មើសបន្ថែមទៀត
ដោយ ប្រាជ្ញ ចេវ
2016-04-27 rfa
ក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ទាត់ធាក់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន នៅមុខបរិវេណរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
Photo: RFA
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងពីររូបដែលរងការវាយប្រហារពីក្រុមបាតុករកាលពីចុងខែតុលា ឆ្នាំ២០១៥ ស្នើទៅសមត្ថកិច្ចឲ្យស្វែងរកជនដៃដល់បន្ថែម ខណៈសំណុំរឿងពួកគេកំពុងស្ថិតក្នុងដៃតុលាការក្រុងភ្នំពេញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាប្រសិនបើតុលាការរកឃើញអ្នកជាប់ពាក់ព័ន្ធមានច្រើនជាងនេះទៀត សមត្ថកិច្ចនឹងស្វែងរកជនប្រព្រឹត្តិបន្ថែមទៀតតាមសំណើរបស់តុលាការ។
តំណាងរាស្ត្រទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវក្រុមបាតុករវាយឲ្យរងរបួស សម្រេចមិនចូលបំភ្លឺនៅក្នុងសវនាការជំនុំជម្រះនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះទេ។ ការសម្រេចបែបនេះ ព្រោះពួកគេមិនជឿជាក់ថា តុលាការអាចផ្តល់យុត្តិធម៌ឲ្យខ្លួនបាន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា ឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីថ្ងៃទី២៦ ខែមេសា ថា លោកមិនទុកចិត្តថា តុលាការអាចផ្តល់យុត្តិធម៌ឲ្យលោកបាននោះទេ។ លោកយល់ថា ដំណើរការក្តីនេះ តុលាការគ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ៖ «»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយការវាយប្រហារពីមនុស្សមួយក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និងលោក គង់ សភា (កណ្ដាល) ត្រូវបានបញ្ជូនចេញពីទីស្នាក់ការគណបក្សទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥។ RFA/Brach Chev
តុលាការក្រុងភ្នំពេញ ចេញដីកាឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបាតុករវាយឲ្យរងរបួសនៅមុខរដ្ឋសភា ចូលរួមបំភ្លឺក្នុងសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី២៨ ខែមេសា។
មេធាវីការពារក្តីឲ្យតំណាងរាស្ត្រទាំងពីររូប គឺលោក ជូង ជូងី និយាយថា កូនក្តីរបស់លោកក្រៅពីប្ដឹងជនសង្ស័យទាំងបីរូបដែលបានសារភាព ក៏មានប្ដឹងជនដទៃទៀតដែរ ប៉ុន្តែមិនទាន់ឃើញតុលាការមានចំណាត់ការនៅឡើយទេ។ លោកឲ្យដឹងដែរថា នៅក្នុងដំណាក់កាលក្នុងសវនាការជំនុំជម្រះ គឺជាការដេញដោលរកកំហុសតាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា ទៅលើជនត្រូវចោទ៖ «»។
ក្នុងព្រឹត្តិការណ៍បាតុកម្មទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា បាតុករបានវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបឲ្យរងរបួសខ្លាំង គឺលោក ញ៉យ ចំរើន និងលោក គង់ សភា។ អ្នកទាំងពីរ ត្រូវបាតុករព្រួតគ្នាវ៉ៃដោយទាញចេញពីក្នុងរថយន្ត រួចហើយទាត់ធាក់តាមចិត្តចង់ គ្មានអាជ្ញាធរមានសមត្ថកិច្ច ឬសន្តិសុខរបស់រដ្ឋសភាអន្តរាគមន៍ឡើយ៖ «»។
ទាក់ទងការធ្វើបាតុកម្មនេះដែរ ប្រភពរួមមាន ម្ចាស់ឡានឈ្នួលដឹកបាតុករ និងប្រពន្ធរបស់ម្ចាស់ឡានឈ្នួល ឲ្យដឹងថា មានកងអង្គរក្សរបស់លោក ហ៊ុន សែន ជិត ២០០នាក់ ចេញពីបន្ទាយនៅក្រុងតាខ្មៅ ដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។
ម្ចាស់ឡានឈ្នួលទាំងនោះលើកឡើងថា កងអង្គរក្សរបស់លោក ហ៊ុន សែន ទាំងនោះ ស្លៀកពាក់ស៊ីវិលបន្លំខ្លួនជាប្រជាពលរដ្ឋធម្មតា ដែលពួកគាត់ដឹកចេញពីបន្ទាយឈ្មោះថា "បញ្ជាការដ្ឋានកងអង្គរក្សសម្ដេច ហ៊ុន សែន" ឬហៅថា "បន្ទាយពោងលឿង" ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មកធ្វើបាតុកម្មជាមួយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់ពាន់នាក់ទៀតនៅមុខរដ្ឋសភា។
ចំណែកបាតុករម្នាក់ដែលចូលរួមធ្វើបាតុកម្មទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១ រដ្ឋសភា ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថា លោក និងបាតុករផ្សេងទៀត ត្រូវបានគេប្រាប់ឲ្យមកប្រជុំនៅបន្ទាយទួលក្រសាំង មុននឹងទៅធ្វើបាតុកម្មនៅមុខរដ្ឋសភា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងការវាយដំ រហូតមកទល់ពេលនេះមិនទាន់ជាសះស្បើយនៅឡើយ។ អ្នកទាំងពីរ សម្រេចចុះមូលដ្ឋានជួបពលរដ្ឋ ជាជាងយកពេលមកឆ្លើយបំភ្លឺនៅតុលាការ ប៉ុន្តែពួកគេផ្តល់សិទ្ធិឲ្យមេធាវីរបស់ខ្លួនចូលឆ្លើយបំភ្លឺជំនួស។
មានមាឌតូចល្អិត សក់ត្រង់ យុវជនមានអាយុជាង ២០ឆ្នាំដែលអះអាងថា ជាយុវជនគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ក្រោយចូលរួមធ្វើបាតុកម្មទម្លាក់លោក កឹម សុខា ចេញពីក្បាលម៉ាស៊ីនរដ្ឋសភាកាលពីចុងឆ្នាំ២០១៥ ថា ក្នុងអំឡុងធ្វើបាតុកម្ម អ្នករៀបចំ ឲ្យលោកគ្រាន់តែឈរកាន់បដា និងស្រែកទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង។ ប៉ុន្តែលោកថា ដំណាលគ្នានោះក៏មានបាតុករផ្សេងទៀតមានពាក់មួកសុវត្ថិភាព និងក្រុមអ្នកចងក្រមាដើរចុះដើរឡើង៖ «»។
យុវជនដដែលបន្តថា នៅក្រោយហេតុការណ៍វាយតំណាងរាស្ត្រ ក្រុមបាតុករទាំងអស់នាំគ្នារត់ឡើងឡាន ហើយពេលនោះមានអ្នកខ្លះប្ដូរអាវរបស់ខ្លួនចេញ មុននឹងឡើងឡានចេញពីមុខរដ្ឋសភា។
ចំណែកស្ត្រីម្ចាស់ឡានឈ្នួលម្នាក់រស់នៅខេត្តកណ្ដាល ឲ្យដឹងថា មុនការធ្វើបាតុកម្មមួយថ្ងៃ មានបុរសម្នាក់ទូរស័ព្ទទៅលោកស្រី ឲ្យដឹកមនុស្សទៅប្រជុំនៅភ្នំពេញ ប៉ុន្តែជាក់ស្តែងមិនដូច្នោះទេ គឺត្រូវដឹកបាតុករទៅធ្វើបាតុកម្មនៅមុខរដ្ឋសភា។ លោកស្រីបញ្ជាក់ថា បាតុករជិះឡានមានមនុស្សចំនួន ១៨នាក់ ដែលភាគច្រើនមានក្រមាម្នាក់មួយ៖ «»។
អ្នករត់ឡានឈ្នួលម្នាក់ទៀតប្រាប់ថា គេជួលឡានលោកក្នុងតម្លៃ ៤០ដុល្លារ ដើម្បីដឹកបាតុករទៅធ្វើបាតុកម្ម ប៉ុន្តែអ្នកទូរស័ព្ទមកនោះ មុនដំបូងប្រាប់ថាជួលដឹកមនុស្សទៅប្រជុំទេ។ លោកបន្តថា ពេលឡានទៅដល់មុខរដ្ឋសភា គេប្រាប់ឲ្យយកឡានចេញពីមុខរដ្ឋសភា ដោយរង់ចាំគេហៅទូរស័ព្ទមកដឹកត្រឡប់ទៅវិញ៖ «»។
អ្នកដឹងហេតុការណ៍មួយរូបទៀតជាអ្នកបើកឡានឈ្នួលដែរនោះប្រាប់ថា លោកត្រូវទៅដឹកមនុស្សនៅបន្ទាយពោងលឿង ហើយក្រៅពីឡានរបស់លោក ក៏មានឡានចំនួន ១០គ្រឿងផ្សេងទៀតដែលឡានមួយគ្រឿងដឹកមនុស្សចំនួន ១៨នាក់។ លោកបន្តថា អ្នកទាំងនោះជាក្រុមអង្គរក្ស ហើយអ្នកខ្លះមានដំបង អ្នកខ្លះមានដុំថ្ម និងអ្នកខ្លះទៀតមានបដា៖ «»។
សព្វថ្ងៃមានជនប្រព្រឹត្តិ ៣រូប បានស្ម័គ្រចិត្តចេញមកសារភាព ថាពួកគេជាអ្នកវាយតំណាងរាស្ត្រ។ ក្រុមទាំងនោះរួមមាន លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និងលោក សុត វណ្ណនី ប៉ុន្តែតំណាងរាស្ត្រទាំងពីររូបដែលរងរបួស ថាជនប្រព្រឹត្តិមានច្រើនជាងនេះ។
ជនជាប់ចោទវាយតំណាងរាស្ត្របក្សសង្គ្រោះជាតិ ពេលបញ្ជូនចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ (ពីឆ្វេង៖ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ)។ RFA/Brach Chev
ថ្លែងបន្ទាប់ពីទទួលដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បដិសេធថា កងទ័ពគ្មានសិទ្ធិចូលរួមធ្វើបាតុកម្មទេ។ លោកបញ្ជាក់ថា ការចោទប្រកាន់នេះជាការស្រមើស្រមៃ៖ «»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូបទៀតដែលរងការវាយធ្វើបាបពីក្រុមបាតុករ គឺលោក ញ៉យ ចំរើន និយាយថា អ្នកវាយលោកមិនមែនត្រឹមតែបុរសបីនាក់ចេញមុខសារភាពនោះទេ គឺច្រើនជាងនេះ។ លោកថា ប្រសិនបើសមត្ថកិច្ចចង់ស៊ើបអង្កេតរកការពិតលើរឿងនេះ អាចពិនិត្យមើលវីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់ស្ថានទូតប្រទេសអូស្ត្រាលី៖ «»។
ឆ្លើយតបការលើកឡើងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា សមត្ថកិច្ចរង់ចាំសំណើរបស់តុលាការ ថាចង់បានអ្វីបន្ថែមទៀត ទើបសមត្ថកិច្ចធ្វើការបន្ថែមទៀត៖ «»។
តំណាងរាស្ត្រទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ ចោទសមត្ថកិច្ច និងតុលាការ ថាអនុវត្តការងារមានស្តង់ដារពីរ ដោយពួកគេលើកឡើងថា ប្រសិនបើជនរងគ្រោះជាមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីបក្សកាន់អំណាច សមត្ថកិច្ច ឬតុលាការនឹងអន្តរាគមន៍បានលឿន ប៉ុន្តែបើជនរងគ្រោះជាមន្ត្រីគណបក្សប្រឆាំង ឬសង្គមស៊ីវិលដែលរិះគន់រដ្ឋាភិបាល មិនងាយទទួលបានយុត្តិធម៌ទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment