A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 11 March 2016

មន្ត្រី​បក្ស​ប្រជាជន​ប្ដឹង​លោក សម រង្ស៊ី ទាក់ទង​ការ​ចុច Like ហ្វេសប៊ុក​លោក ហ៊ុន សែន


School of Vice: The country is on the verge of extinction, yet politicians are squabbling over "likes" on Facebook and mistresses!

...

ដោយ យាង សុជាមេត្តា
2016-03-10 rfa

សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥។
 RFA/Tin Zakariya


មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​តុលាការ។ ការ​សម្រេច​ប្ដឹង លោក សម រង្ស៊ី នេះ គឺ​ក្រោយ​ពី លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ដែល​ថា មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ជំរុញ​ឲ្យ​មនុស្ស​ចូលរួម​ចុច​ចូល​ចិត្ត (Likes) លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​គេ​ដឹង​ថា​ជា​អ្នក​នយោបាយ​ប្រឆាំង ទទួល​រង​នូវ​ការ​ប្តឹងផ្តល់​ពី​បក្ស​កាន់​អំណាច​ច្រើន​នោះ ពេល​នេះ លោក​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ដាក់​ពាក្យ​បណ្ដឹង​ថែម​មួយ​ករណី​ទៀត​ហើយ​ទៅ​កាន់​តុលាការ។

ពាក្យ​បណ្ដឹង​ប្រឆាំង លោក សម រង្ស៊ី ពេល​នេះ ធ្វើ​ឡើង​ដោយ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន ក្រោយ​ពី លោក សម រង្ស៊ី សរសេរ​លាតត្រដាង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចុច​ចូល​ចិត្ត (Like) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន កើន​ចំនួន​ច្រើន។



ក្នុង​ពាក្យ​បណ្ដឹង​ផ្ញើ​ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ មីនា លោក សោម សឿន លើក​ឡើង​ថា លោក សម រង្ស៊ី បាន​បង្ហោះ​អត្ថបទ​ដែល​មាន​ខ្លឹមសារ​មួលបង្កាច់​ខុស​ពី​ការ​ពិត​ដែល​ថា លោក សោម សឿន បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន អ្នក​គាំទ្រ និង​បណ្ដាញ រួម​ទាំង​មន្ត្រី​រាជការ​ស៊ីវិល ប៉ូលិស ទាហាន ដើម្បី​បង្កើត​គណនេយ្យ​ហ្វេសប៊ុក​ក្លែងក្លាយ ក្នុង​គោល​បំណង​ផ្តល់​ការ​ចូល​ចិត្ត (Like) សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន។

លោក សោម សឿន ចាត់​ទុក​ការ​បង្ហោះ​របស់ លោក សម រង្ស៊ី នេះ ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹក​នាំ​ជាតិ និង​រូប​លោក​ធ្ងន់ធ្ងរ។ លោក សោម សឿន ទាមទារ​តុលាការ​ឲ្យ​ផ្ដន្ទាទោស លោក សម រង្ស៊ី តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី លោក សម រង្ស៊ី ចំនួន ២០​លាន​រៀល ដែល​ស្មើ​ប្រមាណ ៥​ពាន់​ដុល្លារ​អាមេរិក។

លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៩ មីនា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ថ្ងៃ​នេះ​មាន​ធ្លាយ​ព័ត៌មាន​មួយ​តាម​រយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ពី​មតិ​ចូល​ចិត្ត (Like) ក្លែងក្លាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន។ លោក​ថា ចំនួន​ចូល​ចិត្ត (Like) មួយ​ចំនួន​ធំ​លើ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ​ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត​គណនេយ្យ​ក្លែងក្លាយ ដើម្បី​ផ្តល់​មតិ​ចូល​ចិត្ត (Like) ឲ្យ លោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរ​បន្ត​ថា អ្នក​ដែល​គេ​ជួល​ឲ្យ​ធ្វើ​បែប​នេះ​ច្រើន​ជាង​គេ គឺ​នៅ​ប្រទេស​ឥណ្ឌា (India) និង​ហ្វីលីពីន (Philippines)។

ក្នុង​ពេល​ជាមួយ​គ្នា លោក សម រង្ស៊ី ក៏​បង្ហាញ​ឯកសារ​ដែល លោក សោម សឿន ណែនាំ​ទៅ​កាន់​មន្ត្រី​របស់​ខ្លួន ជំរុញ​ឲ្យ​ផ្សព្វផ្សាយ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ក្នុង​គ្រប់​កិច្ច​ប្រជុំ​ចូលរួម​ផ្តល់​មតិ​ចូល​ចិត្ត​ហ្វេសប៊ុក លោក ហ៊ុន សែន ចូល​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី ដើម្បី​ដក​ការ​ចូល​ចិត្ត (Unlike) ព្រម​ទាំង​រៀបចំ​ក្រុម​បច្ចេកទេស​ដើម្បី​បង្កើត​គណនេយ្យ​ចូល​ចិត្ត​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ជាដើម។ ទោះ​បី​ជា​យ៉ាង​ណា លោក សោម សឿន ថា​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី នេះ ជា​រឿង​មិន​ពិត​ឡើយ។

វិទ្យុ​អាស៊ីសេរី បាន​សុំ​ការ​ឆ្លើយ​តប​ពី លោក សម រង្ស៊ី ចំពោះ​បណ្ដឹង​ប្ដឹង​លោក​ពេល​នេះ ប៉ុន្តែ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ។ លោក​គ្រាន់​តែ​ផ្ញើ​អត្ថបទ​សម្ដែង​មតិ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​រូប ដែល​សរសេរ​ថា មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន ជាពិសេស​គឺ​គ្រូបង្រៀន ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចុច​ចូល​ចិត្ត​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ហើយ​ដក​ការ​ចូល​ចិត្ត (Unlike) ពី​ហ្វេសប៊ុក លោក សម រង្ស៊ី វិញ។

នេះ​ជា​បណ្ដឹង​ប្ដឹង​ប្រឆាំង លោក សម រង្ស៊ី មួយ​បន្ថែម​ទៀត ខណៈ​មេ​បក្ស​ប្រឆាំង​រូប​នេះ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដោយ​អំណាច​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ ពាក់ព័ន្ធ​បណ្ដឹង​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។ ក្រៅ​ពី​នោះ លោក សម រង្ស៊ី ក៏​កំពុង​ជាប់​បណ្ដឹង​ពីរ​ផ្សេង​ទៀត​ដែរ គឺ​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់ លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ជាមួយ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង៕

2 comments:

Anonymous said...

In the past, Khmer ancestors said there were "Chkuot Bey":

- Chkuot Srey
- Chkuot Sra
- Chkuot Labeng

In 2016, we have to add one more Ckuot: Ah Kwack Hun Sen Chkuot Neung Facebook.

Anonymous said...

ចង់តេសើចទេ រៀងធំជាងគេឥឡូវគឺ កែម សុខា មានស្នេហា សម រាំស៊ី មានសង្រ្គាម នឹង ហ៊ុន សែន តាមហ្វេសប៊ុក មើលទៅដូចជាឡប់អស់ហើយ វាក្លាយទៅជារឿងកូនក្មេង ឥតបានការ រឿងយួនយកដីបាត់អស់ ស្ងាត់ឈឹង ព្រោះម្នាក់ៗវាអ៊ួតខ្លួនពូកែហួស តែចុងក្រោយ យួនវាស៊ីដាច់ គេថា ស្ងាត់ដូចចោរលួចសេះ ព្រោះខ្មែរវាត្រូវថ្នាំយួន ហើយឡប់អស់ បានជាវាដូច្នេះ មកពីវារីកចម្រើនយួនខ្លាំងពេកមែនទេ? តើឃើញទេយួនវាស៊ីឆ្អែតឡើងស្ងាត់មាត់ឈឹង ឈ្លោះគ្នាឲ្យបានច្រើនទៅអស់លោក ។